Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់

by KBN Journalist
November 8, 2021
in សង្គម
ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

បាត់ដំបង៖ ក្រោយការស្រាវជ្រាវឃាត់ខ្លួនលោកអធិការរងស្រុកគាស់ក្រឡម្នាក់ ពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងកាលពីចុងខែសីហា ពេលនេះត្រូវតុលាការដាក់ឲ្យឃុំខ្លួនហើយ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆកានេះថា÷ ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់របស់កម្លាំងជំនាញមូលដ្ឋានស្រុកគាស់ក្រឡ ក៏ដូចជាការិយាល័យកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបាត់ដំបង បានកំណត់មុខសញ្ញាជនដៃដល់ម្នាក់ជាមន្ត្រីនគរបាល មានតួនាទីជាអធិការរង ស្រុកគាស់ក្រឡ ដែលបានសម្លាប់បងថ្លៃរបស់ខ្លួនឈ្មោះយ៉ង សារ៉ាត់ ភេទប្រុស អាយុ ៤៥ឆ្នាំ កាលពីចុងខែសីហា ឆ្នាំ២០២១កន្លងមក នៅក្នុងចំណុចភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះដាក សុខា អធិការរងស្រុកគាស់ក្រឡផ្នែកប្រឆាំងគ្រឿងញៀន ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនកាលពីថ្ងៃទី៤ ខែវិច្ឆិកាមុននេះ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដែលចុងក្រោយនៅថ្ងៃទី ០៧ ខែវិច្ឆកាម្សិលមិញនេះតុលាកាបានសម្រេចឃុំខ្លួនជាស្ថាពរតែម្តង។
សូមរំលឹកថា សាកសពជនរងគ្រោះដែលត្រូវបានគេសម្លាប់កាលពី២ខែ មុន មានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ៤៥ឆ្នាំ មានជំងឺសរសៃប្រសាទ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សពជនរងគ្រោះរូបនេះ ត្រូវបានប្រជាពលរដ្ឋ ដើរឆ្លងកាត់ទីនេះ ក៏ឃើញដីមួយកន្លែង ធំក្លិនស្អុយខ្លាំង ចម្លែកចិត្តសង្ស័យពេក ក៏រកអីមកឆ្កឹះមើល ស្រាប់តែស្អុយរឹតតែខ្លាំង ឃើញសាកសពក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្នុងនោះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី ថ្ងៃទី ២៨ ខែសីហា កន្លងទៅ ជនរងគ្រោះត្រូវបាន សមត្ថកិច្ច ស្រុក គាស់ក្រឡ ឃាត់ខ្លួន ដើម្បី យកមក ធ្វើការ អប់រំ ជុំវិញ ករណី ហិង្សា ក្នុង គ្រួសារ។ ពេល បញ្ចប់ សមត្ថកិច្ច ក៏បាន ឲ្យ លោក អធិការរង ឈ្មោះ ដាក សុខា ដឹក តាម រថយន្ត ព្រូស ត្រឡប់ទៅផ្ទះ វិញ ទាំង ដៃ ជាប់ ខ្នោះ ព្រោះ ដោយសារ អធិការរង រូបនេះ ត្រូវជា ប្អូនថ្លៃ ហើយក៏ ស្ងាត់ តាំងពី ពេល នោះមក ។ លុះ នៅ ថ្ងៃទី ៣១ ខែសីហា ប្រជាពលរដ្ឋ ក៏ប្រទះឃើញសព កប់ក្នុងដីតែម្តង ដោយមានស្លាកស្នាមមួយចំនួន ដែលវាយដោយវត្ថុរឹង ត្រូវចំផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ ត្រូវបានកប់ក្នុងដីប្រមាណកន្លះម៉ែត្រ ហើយសភាពសព ពេលនេះ គឺហើម និងរលួយធុំក្លិនទៅហើយ។

ជុំវិញករណីឃាតកម្មទៅលើមនុស្សដែលមានសតិមិនគ្រប់នេះមកដល់ម៉ោងនេះមិនទាន់មានប្រភពណាមួយអះអាងពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!