Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

by KBN MEDIA
April 23, 2022
in តារា
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ គ្រាន់បង្ហោះសារបង្ហាញពីអ៊ុំប្រុសវ័យចាស់ម្នាក់ ត្រូវបានជួយជ្រោមជ្រែងមានការងារធ្វើនិងអាចរកលុយបន្តចិញ្ចឹមជីវិតដ៏កំសត់របស់គាត់ បានល្អប្រសើរទៅមុខនោះ ក៏ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមនាំគ្នាអាណិតអាសូរ និង អបអរដល់លោកអ៊ុំ។ ជាមួយគ្នានោះ អ្វីដែលពិសេសនោះ ទឹកចិត្តសប្បុរសធម៌របស់ថៅកែស្រីហាងតែទឹកដោះគោដ៏ល្បីឈ្មោះ QUEENBEE ដែលបានគិតគូរជួយជ្រោមជ្រែងអ៊ុំម្នាក់នេះមានការងារធ្វើ មិនឱ្យលំបាក ដោយគ្រាន់តែធ្វើជាសន្តិសុខយាមមុខហាង មើលថែទាំម៉ូតភ្ញៀវ និងទទួលបានកំរ៉ៃបន្តិចបន្តួចគ្រាន់ទិញបាយហូប ។

សប្បុរសជនដែលជាថៅកែស្រី QueenBee គឺជាអ្នកនាង ញៀវ យិនហ្គេច ដោយអ្នកគាំទ្រនិងមហាជនស្គាល់ថា ជានារីម្នាក់កាន់មុខជំនួញលើវិស័យភេសជ្ជៈដ៏ដោគជ័យ និងល្បីឈ្មោះជិត១០ឆ្នាំ ហើយអ្វីដែលមហាជនសរសើរមិនដាច់មាត់នោះ គឺអ្នកនាង មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ដូចតារា និងមុខមាត់ដូចកូនកាត់ឡើយ ថែមទៀតជានារីមានចិត្តស្អាតពីខាងក្នុង មើលឃើញមនុស្សជួបទុក្ខលំបាកម្នាក់ផ្តល់ឱកាសបន្ថែម និងជួយជ្រោមជែ្រងអ៊ុំប្រុសចាស់ម្នាក់អាចទទួលភាពល្អប្រសើរជាងនេះទៅមុខដើម្បីបន្តរស់រានអាយុវែង។

អ្នកនាង ញៀវ យិនហ្គេច អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈតែទឹកដោះ QueenBee បានសរសេរបញ្ជាក់ឱ្យដឹងថា “សន្តិសុខថ្មីនៅហាង លោកតាអាយុ72ឆ្នាំ គាត់មួយថ្ងៃធ្វើការ24h ធ្វើ2វេន ព្រឹក-យប់ យប់-ព្រឹក ចេញពីកន្លែងមួយចូលកន្លែងមួយ តម្រូវការហាងត្រូវការក្មេងៗទេ តែខាងក្រុមហ៊ុនដាក់គាត់មក ឃើញហើយអាណិតណាស់ ។ទោះអត់ត្រូវតម្រូវការក៏មិនដូរដែរ សុខចិត្តទទួលគាត់អោយនៅធ្វើការ។ គាត់ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង។ តែសុំចិត្តភ្ញៀវ កុំស្ដីបន្ទុះអោយខាងហាងដែលយកមនុស្សចាស់មកធ្វើការ គិតថាហាងធ្វើបាបគាត់ ។ គោលបំណងហាងយកគាត់មកមិនមែនធ្វើបាបគាត់ទេ គ្រាន់តែចង់ជួយអោយគាត់មានការងារធ្វើ មានប្រាក់ខែ បើហាងដូរគាត់ចេញ ទៅកន្លែងផ្សេង កន្លែងផ្សេងដូរគាត់ចេញទៀត រើសអើនដោយសារឃើញគាត់ចាស់ ខ្លាចធ្វើការអត់ពេញដៃពេញជើង ចឹងអោយគាត់ទៅធ្វើអីវិញ បើគាត់ក៏អត់មានកូនចៅជួយចិញ្ចើមផង”។

អ្នកនាង ញៀវ យិនហ្គេច បានបញ្ជាក់យ៉ាងច្បាស់ថា សុំចិត្តមហាជនជាច្រើននិងជាពិសេសនៅលើបណ្តាញសង្គមកុំធ្វើការិះគន់ឬស្អប់ថា អ្នកនាងយកមនុស្សចាស់មកធ្វើការនោះ ព្រោះតែមានវិធីបែបនទើបជួយអ៊ុំប្រុសម្នាក់នេះ មានល្អប្រសើរ ជាជាងទុកឱ្យគាត់រកដើរការងារផ្សេង ឬ ទៅសុំគេ តែទោះបីយ៉ាងណា អ៊ុំប្រុសម្នាក់នេះគឺជាមនុស្សខំស៊ូនិងអត់ធ្មត់ មិនលោភលន់មិនទាមទារអ្វីច្រើននោះទេ ។ ហេតុដូច្នេះបើសប្បុរសជនណាចង់គាត់ឬចង់ឧបត្តម្ភដល់រូបគាត់អាចមកកាន់ទីតាំងអ៊ុំប្រុសធ្វើការគឺនៅ QueenBee សាខាសន្ធរមុខ ទល់ផ្សាសាមគ្គី។

សូមរំលឹកផងដែរថា QueenBee ជាភេសជ្ជៈតែទឹកដោះគោជាប្រេនល្បីដែលបានឈរជើងទទួលការគាំទ្រនៅកម្ពុជាអស់រយៈពេល ៧ឆ្នាំកហើយ។ សម្រាប់អ្នកនាង អ្នកនាង ញៀវ យិនហ្គេច អគ្គនាយិកាក្រុមហ៊ុនភេសជ្ជៈតែទឹកដោះ QueenBee ជាបុគ្គលម្នាក់ឧស្សាហ៍ចេញសកម្មភាពសប្បុរសធម៌មិនថាករណីកម្ពុជាជួបកូវិដ១៩ គ្រោះទឹកជំនន់ និងប្រជាពលរដ្ឋទីទាល់ក្រខ្វះខាត់នោះទេ អ្នកនាងតែងតែប្រើពេលវេលាទំនេរដើម្បីយកថវិកាផ្ទាល់ខ្លួនបរិច្ចាក និងចូលរួមចំណែកជាមួយសង្គមកម្ពុជានិងរាជរដ្ឋាភិបាល៕

អត្ថបទដោយ Renno រូបភាព Facebook

ADVERTISEMENT
Next Post

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

ស្គាល់មុខឃាតករដ៏សាហាវព្រៃផ្សៃដែលបាញ់ចំក្បាលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!