ភ្នំពេញ៖ សង្វៀនគុនខ្មែរអន្តរជាតិរបស់ស្ថានីយទូរទស្សន៍លេខ៥ជម្រើសជើងខ្លាំងរបស់ចំនួន៤រូបមកប៉ះគ្នានឹងគូអន្តរជាតិមកតំបន់ទាំង៤ ធ្វើឱ្យកក្រើកសង្វៀនអ្នកចម្បាំង DAZZ TV5 KUN KHMER។ ជើងខ្លាំងរបស់កម្ពុជាចំនួន៤សុទ្ធសឹងតែអាចយកឈ្នះកីឡាករអន្តរជាតិមានដូចជា៖១. សុភាព រុងរឿង២. នៅ វណ្ណថន៣. វង្ស វិឆ័យ៤. ឡៅ សៃណេត
Read moreកីឡាករជើងឯករបស់កម្ពុជាលំដាប់កំពូល ព្រុំសំណាង ដែលរងការបរាជ័យជាច្រើនលើកច្រើនសារមួយរយៈចុយក្រោយនេះ ហើយជាពិសេសចាញ់កីឡាករមកពីប្រទេសអឺរ៉ុង អាបូលហ្វេហ្សល។ ការចាញ់ក្រោមកណ្តាប់ដៃរបស់កីឡាករអឺរ៉ុងនេះ បានធ្វើឱ្យ ព្រុំ សំណាង មានសុបិន្តអាក្រក់ជាប់មករហូត ហើយលោកតែងតែដេកយល់សុបិន្តចង់យកឈ្នះវិញ ដោយលោកចាត់ទុកថា ជាសុបិន្តអាក្រក់មួយក្នុងជីវិតរបស់លោក។ កាលពីថ្ងៃអាទិត្យទី០៨ វិច្ឆិកា កន្លងមកនេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៥បានសហការណ៍ជាមួយភេសជ្ជៈ DAZZ បានរៀបចំឱ្យ ព្រុំ សំណាង អាចជួបគ្នាម្តងទៀត ដើម្បីសងសឹង ហើយអ្វីដែលមហាជនរង់ចំានិងមិនខកបំណងនោះគឺ ព្រុំ សំណាង អាចសម្រេចបានពិតមែន ដោយរកឃើញចំណុចខ្សោយរបស់កីឡាករអឺរ៉ុង អាបូលហ្វេហ្សល អាចបំបាក់បានសម្រេចហើយ។...
Read moreភ្នំពេញ៖ ប្រកួតសង្វៀន ការប្រកួតប្រដាល់ " ដាហ្ស _អ្នកចម្បាំងគុនខ្មែរ - DAZZ KUN KHMER BATTLE " របស់ស្ថានីយទូរទស្សន៍លេខ៥ បានចម្រាញ់យកជើងខ្លាំងៗជាច្រើនរូប ក្នុងចំណោម ៥គូ មានកីឡាករ សែន ឈិនឡុង, វៀត ប៊ុនឌឿន, ប៉ែនកាក់ ខេមរា, និង ហ៊ីម គឹមរៀង បានបង្កើតស្នាដៃល្អធ្វើឱ្យទស្សនិកជនជក់ចិត្ត។ ការប្រកួតប្រដាល់ " ដាហ្ស...
Read moreគិតត្រឹមថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥ អត្តពលិកកម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយក្នុងនោះមានមេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន។ តាមសេចក្ដីរាយការណ៍ពីមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងរាយការណ៍ពីប្រទេសបារ៉ែនបានឱ្យដឹងថា មេដាយប្រាក់ទាំង២គ្រឿងដែលកម្ពុជាដណ្ដើមបាន គឺប្រភេទកីឡាប្រដាល់គុនខ្មែរ ។ កីឡាករ ឆុង វិសាល ដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយចាញ់កីឡាករអ៊ូសបេគីស្ថាននៅវគ្គផ្ដាច់ព្រ័ត្រនិងកីឡាការិនី អ៊ុំ ស្រីពេញដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥១គីឡូក្រាមក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាននៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការទទួលបានមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា ព្រោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ២លើកមុន កម្ពុជាពុំធ្លាប់ដណ្ដើមបានមេដាយម្ដងណាឡើយ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានមានប្រសាសន៍ឱ្យដឹងបន្តថាគិតមកត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធចំនួន២គ្រឿងឈរនៅលេខរៀងទី២៤ក្នុងចំណោម៤៥ប្រទេសចូលរួម ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់អត្តពលិកកម្ពុជាទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន...
Read moreគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ជាដំណឹងល្អនិងអបអរសម្រាប់កម្ពុជាមានសង្ឃឹមខ្លស់ក្នុងដណ្តើមមេដាយមាស ដោយកីឡាក ជឺជីតស៊ូរកម្ពុជា សរ សុផានុត បានប្រកួតឈ្នះកីឡាករថៃ Thongitkan Metha ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅបារ៉ែន កំពុងឡើងទៅវគ្គបន្ត។
Read moreភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែររួមទាំងពលរដ្ឋបរទេសប្រមាណជិត៥ពាន់នាក់កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ នករត់ប្រណាំជិត៥នាក់នាំគ្នាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់ជំងឺមហារីកសុដន់, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងសារដាស់តឿនក្នុងពិធីនោះ ស្នើរដល់ស្រ្តីៗគ្រប់រូបគួរពិនិត្យសុខភាពជៀសវាងជួបហាភិភ័យ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC ក្រោយព្រឹត្តិការណ៍រត់ប្រណាំងលើចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រខាងលើ ដែលរៀបចំឡើង...
Read moreឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ដ្រីរដ្ឋបាលមួយចំនួន នៅរាត្រីអាទិត្យនេះ បានធ្វើដំណើរទៅប្រទេសបារ៉ែន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ។ ឯកឧត្តម វ៉ាត់ ចំរើន...
Read moreឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកសិក្ខាសាលាការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីសារធាតុប៉ូវកម្លាំងដល់កីឡាករវ័យក្មេងគឺជារឿងសំខាន់ចំពោះកីឡាករសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានាពេលខាងមុខនេះ។ សូមទស្សនាវិឌីអូកិច្ចសំភាសន៍ដោយ៖ ហេតុអ្វី គ្រប់កីឡាករវ័យក្មេងតម្រូវឱ្យយល់ដឹងអំពីសារធាតុញៀននិងប៉ូវកម្លាំង មុនពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ..? https://youtu.be/jbdQZ3ZKKjk
Read moreគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅផ្សារទំនើបអ៊ីអនមានជ័យ ដើម្បីផ្សព្វផ្សាយ និងអប់រំ អំពីគុណតម្លៃអូឡាំពិក ដល់កុមារ ចាប់ពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ ខណៈឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានជំរុញព្រឹត្តិការណ៍នេះ ឲ្យក្លាយជាចលនាជាតិប្រចាំឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តម វ៉ាត់...
Read more«កីឡា គឺជាវិស័យប្រកួតប្រជែងមួយ ដែលត្រូវការចំណេះដឹងជំនាញ ឆន្ទៈមោះមុត ការអត់ធ្មត់ ការតស៊ូព្យាយាម ទ្រាំនឹងការឈឺចាប់ និងឧបសគ្គគ្រប់បែបយ៉ាង ដោយមិនបោះបង់ចោល នោះទើបមានឱកាសក្លាយជាជើងឯក និងជោគជ័យក្នុងអាជីពកីឡាបាន ពីព្រោះក្នុងចំណោមកីឡាកររាប់រយ រាប់ពាន់នាក់ ប៉ុន្តែជើងឯកមានតែម្នាក់គត់ នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ នៅក្នុងក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC។ ឯកឧត្តមបណ្ឌិតទេស...
Read more