Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ត្រៀមរៀបចំឡើងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារនិងជួយដល់កុមារនៅតំបន់ដាច់ស្រយាល

by KBN Journalist
October 2, 2025
in កីឡា, កីឡាចម្រុះ
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ត្រៀមរៀបចំឡើងប្រមូលថវិកាជួយមន្ទីរពេទ្យកុមារនិងជួយដល់កុមារនៅតំបន់ដាច់ស្រយាល
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅផ្សារទំនើបអ៊ីអនមានជ័យ ដើម្បីផ្សព្វផ្សាយ និងអប់រំ អំពីគុណតម្លៃអូឡាំពិក ដល់កុមារ ចាប់ពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ ខណៈឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានជំរុញព្រឹត្តិការណ៍នេះ ឲ្យក្លាយជាចលនាជាតិប្រចាំឆ្នាំ ចាប់ពីឆ្នាំក្រោយតទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ គឺជាគោលការណ៍ថ្មីមួយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ដែលកំពុងជំរុញដល់បណ្ដាអូឡាំពិកនីមួយៗ ក្នុងការផ្សព្វផ្សាយ និងអប់រំ អំពីគុណតម្លៃអូឡាំពិក ដល់កុមារ ដោយផ្ដោតលើគុណតម្លៃ ៣សំខាន់ រួមមាន៖ ១-ការគោរព, ២- មិត្តភាព និងទំនាក់ទំនង(Friendship) និង ៣-ឧត្តមភាព(Excellence)។

នេះគឺជាគុណតម្លៃអូឡាំពិក ដែលត្រូវបណ្ដុះចាប់ពីកុមារតទៅ ស្របតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជំរុញព្រឹត្តិការណ៍នេះ ឲ្យក្លាយជាចលនាជាតិមួយដ៏មានសារៈសំខាន់ ចាប់ពីឆ្នាំ២០២៦ តទៅ ។ ឯកឧត្ដមថា ការរៀបចំលើកដំបូង គឺផ្ដើមពីការរៀបចំថ្នាក់ជាតិ តែទៅមុខទៀត នឹងអាចមានការរៀបចំជាព្រឹត្តិការណ៍កីឡាកុមារកម្រិតតំបន់ ទ្វីប និងកម្រិតពិភពលោក។ ដូច្នេះនេះគឺជាការត្រៀមខ្លួនមួយរបស់កម្ពុជា ក្នុងការផ្ដល់ឱកាសឲ្យកុមារចូលរួមក្នុងចលនាអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា ចំពោះគោលបំណងសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ទី១-ការបណ្ដុះគុណតម្លៃអូឡាំពិក និងការផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដល់កុមារ ក្នុងការចូលរួមសកម្មភាពកីឡា។ ទី២-ជំរុញកុមារឲ្យស្គាល់ពីការប្រកួតប្រជែង តាំងពីក្មេង ។ ទី៣-ផ្ដល់ឱកាសឲ្យកុមារគ្រប់វ័យ ចន្លោះពីអាយុ ១ឆ្នាំ ដល់ ៧ឆ្នាំ បានចូលរួមលេងកីឡា និងផ្ដល់ឱកាសឲ្យអាណាព្យាបាល បានយល់ពីអត្ថប្រយោជន៍នៃកីឡា ព្រោះកីឡា គឺជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃក្នុងសង្គម និងទី៤ ការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ដោយថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ នឹងរៀបចំបរិច្ចាគជួយមន្ទីរពេទ្យកុមារ និងជួយដល់កុមារ ពិសេសការជួយជាសម្ភារៈកីឡា ដល់កុមារតាមសាលារៀន នៅតំបន់ដាច់ស្រយាល។

ព្រឹត្តិការណ៍កីឡាអូឡាំពិក លើកដំបូងនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia និងមានការចូលរួមសហការឧបត្ថម្ភពី Amret PLC, Danalac Gold Pro+, V-active water, Decathlon, MISPP, CYS clinic, Klen Baby និង សុខអេងបង្អែមខ្មែរ ។

ចំពោះការចុះឈ្មោះ NOCC នឹងចាប់ផ្ដើមទទួលការចុះឈ្មោះ ពីថ្ងៃទី១ ខែតុលាតទៅ ជាមួយលក្ខខណ្ឌកុមារត្រូវមានអាយុពី ១ឆ្នាំ ទៅ ៧ឆ្នាំ ដោយគណៈកម្មការ បានរៀបចំកីឡាចំនួន ១០ប្រភេទ សម្រាប់អាណាព្យាបាលជ្រើសរើស។ ដើម្បីធានាការរៀបចំលើកដំបូងនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ គណៈកម្មការរៀបចំនឹងកំណត់ចំនួនអ្នកចូលរួមចំនួន ៥៥៥នាក់ប៉ុណ្ណោះ។ សម្រាប់ការចុះឈ្មោះ សូមអាណាព្យាបាលចុះឈ្មោះតាមរយៈគេហទំព័រ https://olympiccambodia.com/ ៕

ADVERTISEMENT
Next Post
ហេតុអ្វី តម្រូវឱ្យយល់ដឹងអំពីសារធាតុញៀននិងប៉ូវកម្លាំង មុនពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ..? (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

ហេតុអ្វី តម្រូវឱ្យយល់ដឹងអំពីសារធាតុញៀននិងប៉ូវកម្លាំង មុនពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ..? (មានវិឌីអូកិច្ចសំភាសន៍ផ្ទាល់)

បញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច ក្រោយក្បត់ជាតិសាសន៍ឯងដើម្បីលុយចូលហោប៉ៅ (មានវិឌីអូសមត្ថកិច្ចចុះបង្ក្រាប)

បញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច ក្រោយក្បត់ជាតិសាសន៍ឯងដើម្បីលុយចូលហោប៉ៅ (មានវិឌីអូសមត្ថកិច្ចចុះបង្ក្រាប)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!