ព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច តាមសំណេីររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ។ ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច ជាថៅកែនាំសាច់បង្កកពីប្រទេសថៃចូលមកចែកចាយនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រំដែនកម្ពុជា-ថៃ បានបិទនៅឡេីយ ។

ជាការកត់សម្គាល់ ការបញ្ចប់គោរមងារនេះបានធ្វើឡើងរយៈពេលប្រមាណ១សប្ដាហ៍ បន្ទាប់ពីសមត្ថកិច្ចចម្រុះ ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត អ៊ិចផត ដែលគេដឹងថា ជារបស់ឈ្មោះ អ៊ឹម សុផាន់ណារិទ្ធហៅ “ចែទូច” ហើយមន្ត្រីជំនាញបានរកឃើញសាច់ក្លាសេដូចជា ជង្គង់មាន់ស្លាបមាន់,ជើងមាន់ ក្បាលទា និងគ្រឿងក្នុងជ្រូក រាប់សិបតោន ដែលមួយចំនួនបាននាំចូលពីប្រទេសថៃ។
ការបញ្ចប់គោរមងារនេះដែរកើតឡើង រយៈពេល២ថ្ងៃ បន្ទាប់ពីកាលពីល្ងាចថ្ងៃទី៨ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យថៃមើលងាយខ្មែរថា អត់ទំនិញគេមិនបាន។
សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖« ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា “ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ“»។
សូមរំលឹកថា បុគ្គល អ៉ឹម សុផាន់ណារិទ្ធ ទទួលបានគោរមងារ ឧកញ៉ា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២។
សូមបញ្ជាក់មូលហេតុផងដែរថា ដោយសារតែកម្លាំងសមត្ថកិច្ចចម្រុះ ចុះឡោមព័ន្ធឃ្លាំងស្តុកទំនិញមួយកន្លែង ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ដោយរកឃើញទំនិញចំនួន៧មុខ មានទម្ងន់ប្រមាណជាង ៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ថែមទាំងជាផលិតផលប្រទេសថៃ ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅវេលាម៉ោង០២រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ «ខេ.យូ.អេស ខូអិលធីឌី» គឺជារបស់ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច ស្ថិតនៅឃ្លាំង១០០០ ផ្លូវ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដោយមានការសម្របសម្រួល និងសហការពីតំណាងម្ចាស់ទំនិញ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រី កង រាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យ អនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងខាងលើដូចខាងក្រោម៖
- ប្រហិតសាច់ភ្លាម LUFផលិតនៅប្រទេស ថៃ ចំនួន 552 កេស ស្មើ 5.520គីឡូក្រាម EXP: 2021-07-27
- ប្រហិតដង្កៀបក្តាម Fផលិតនៅប្រទេស ថៃ ចំនួន 224 កេស ស្មើ 2,440 គីឡូក្រាម EXP: 2027-07-27
- ប្រហិតបង្កង PFFPផលិតនៅប្រទេស ថៃ ចំនួន 112 កេស ស្មើ 1,120 គីឡូក្រាម EXP: 2007-07-27
- ប្រហិតបង្គា PFPផលិតនៅប្រទេស ថៃ ចំនួន 618 កេស ស្មើ ៤.180 គីឡូក្រាម EXP: 2027-07-27
- ប្រហិតម៉ាតី ផលិតនៅប្រទេស វិថៃ ចំនួន 104 កេស ស្មើ 1,040 គីឡូក្រាម EXP: 2027-07-27
- ប្រហិតតៅហ៊ូផលិតនៅប្រទេស ថៃ ចំនួន 60 កេស ស្មើ 600 គីឡូក្រាម EXP: 2007-07-27
- ផ្លែប៉ោម ផលិតនៅប្រទេស ចិន ចំនួន 6,665 កេស ស្មើ 50.985 គីឡូក្រាម
សរុបប្រាំពីរមុខទំនិញ មាន 8,335 កេស ស្មើនិង 76.885 គីឡូក្រាម
តាមការស្រាវជ្រាវពិនិត្យជាក់ស្តែង និងតាមការបំភ្លឺរបស់ម្ចាស់ដល់សមត្ថកិច្ច គយ ឃើញថាទំទិញដែលបានរៀបរាប់ខាងលើ ពុំមានបង្កាន់ដៃពន្ធនៅចូលនោះទេ។ ជាមួយនោះដែរ មន្ត្រី គយ- រដ្ឋាករ រួមនឹងកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេចខ្លុំបេកន្លែងបង្កកនេះ បណ្តោះអាសន្ន រងចាំ មន្ត្រី (បកក) ចុះពិនិត្យ ៕



















Discussion about this post