Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

BA ម្នាក់របស់ម្ចាស់ប្រេនឡេផ្កានិងបក្សពួក ត្រូវតុលាការសម្រេចដាក់គុកមិនដោះលែងឡើយ ទោះមានខ្សែធំក៏ដោយ (មានវិឌីអូ)

by KBN Journalist
October 11, 2025
in សង្គម
BA ម្នាក់របស់ម្ចាស់ប្រេនឡេផ្កានិងបក្សពួក ត្រូវតុលាការសម្រេចដាក់គុកមិនដោះលែងឡើយ ទោះមានខ្សែធំក៏ដោយ (មានវិឌីអូ)
937
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើង (ទំពាំងស្អុយ)ចំនួន៨នាក់ដែលបង្កហិង្សានៅហាងលក់ភេសជ្ជៈក្នុងបរិវេណកោះពេជ្រ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៨នាក់ បាននាំគ្នាជិះម៉ូតូចំនួន៣គ្រឿង ដើម្បីទៅរកភាគីខាងជនរងគ្រោះដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ។

លុះនៅពេលក្រុមក្មេងទំនើងខាងលើ បានជិះម៉ូតូដល់ចំណុចហាងលក់ភេសជ្ជៈ ក្នុងបរិវេណកោះពេជ្រ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះចំនួន២នាក់ កំពុងអង្គុយនៅក្នុងហាងលក់ភេសជ្ជៈ ក្រុមក្មេងទំនើងក៏បានឈប់ម៉ូតូនៅមុខហាង ហើយបក្សពួកនៃក្រុមក្មេងទំនើងនោះ ក៏បានចុះទៅសួរនាំជនរងគ្រោះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដោយយកដៃទះកំផ្លៀងជនរងគ្រោះចំនួន១ដៃយ៉ាងខ្លាំងចំថ្ពាល់ ។

ឃើញដូច្នោះ បក្សពួកនៃក្រុមក្មេងខាងលើ ក៏បានព្រួតគ្នាវាយ និងលើកកៅអីដែកគប់ទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យជនរងគ្រោះរបួសត្រូវថ្ងាសខាងឆ្វេង រលាត់ដៃឆ្វេង ថ្ពាល់ឆ្វេង និងដាច់រលាត់កែងដៃស្តាំ។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងខាងលើ ក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ ។

រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៨នាក់ ៖

១.ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ២២ ឆ្នាំ
២.ឈ្មោះ ហឿប ធារ៉ា ហៅ ជីង ភេទស្រី អាយុ ១៨ឆ្នាំ
៣.ឈ្មោះ ម៉ឹង សុផានិត ភេទប្រុស អាយុ១៨ ឆ្នាំ
៤.ឈ្មោះ ហួត គឹមឈិន ភេទប្រុស អាយុ១៨ ឆ្នាំ
៥.ឈ្មោះ ទូច ស្រីលីន ហៅ យូគី ភេទស្រី អាយុ១៧ ឆ្នាំ
៦.ឈ្មោះ មួយ សីលា ភេទស្រី អាយុ១៦ ឆ្នាំ
៧.ឈ្មោះ ទៀង លីហាក់ ហៅ ម៉ារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ
៨.ឈ្មោះ ខេន ចំណាន ហៅ សាក់ ភេទប្រុស អាយុ១៩ ឆ្នាំ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ខាងលើ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចហាងលក់ភេសជ្ជៈក្នុងបរិវេណកោះពេជ្រ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់មក សំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជនសង្ស័យ(ទំពាំងស្អុយ)ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំសវនាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ADVERTISEMENT
Next Post
ទេសរដ្ឋមន្ដ្រី ថោង ខុន ដឹកនាំអត្តពលិក១៤ប្រភេទកីឡាចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

ទេសរដ្ឋមន្ដ្រី ថោង ខុន ដឹកនាំអត្តពលិក១៤ប្រភេទកីឡាចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

លោក វ៉ាត់ ចំរើន ផ្ញើរសារលើកទឹកចិត្តនិងដាស់តឿនដល់ស្ត្រីៗគួរពិនិត្យសុខភាពលើជំងឺមហារីកសុដន់ជាចំបង (មានវិឌីអូ)

លោក វ៉ាត់ ចំរើន ផ្ញើរសារលើកទឹកចិត្តនិងដាស់តឿនដល់ស្ត្រីៗគួរពិនិត្យសុខភាពលើជំងឺមហារីកសុដន់ជាចំបង (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!