កីឡា

ដើម្បីត្រៀមខ្លួនសម្រាប់កំពូលលីគ! ក្លឹបបាល់ទាត់ Tiffy Army FC មកធ្វើរឿងនេះ ដោយភាពជឿជាក់

ភ្នំពេញ៖ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ជាអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥និងជាប្រធានគណៈទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) និងទាំងក្រុមការងារក្រុមកីឡាករទាំងអស់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានទៅសុំពរជ័យ សូត្រមន្ត និងសមាធិនៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់ Tiffy Army បានឲ្យដឹងថា ព្រឹកមិញនេះប្រធានសមាគមបាននាំកីឡាករ និងក្រុមការងារទាំងអស់ទៅវត្តមុន្នីរប្រសិទ្ធីវង្ស ដើម្បីសុំពរជ័យក៏ដូចជាទទួលពុទ្ធឱវាទពីសម្ដេចសង្ឃ ម៉ូងរ៉ា ជាការត្រៀមបើកលីគកំពូលរដូវកាលថ្មីនេះ។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ក្នុងវិធីព្រឹកនេះគឺមានទាំងសមាធិ និងការអប់រំចិត្តឲ្យស្ងប់...

Read more

មជ្ឈមណ្ឌលកីឡាពិសេសសម្រាប់កុមារដែលមានជម្ងឺ Down syndrome

អ៊ូឡង់បាតារ/ម៉ុងហ្គោលី - មានបំណងលើកកម្ពស់ជំនាញរបស់កុមារដែលមានជម្ងឺ Down sysdrome នៅប្រទេសម៉ុងហ្គោលី និងផ្តល់ជំនួយដល់ពួកគេ គណៈកម្មាធិការអូឡាំពិកពិសេសម៉ុងហ្គោលី និងធនាគារអឺរ៉ុបសម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD) បានរួមគ្នាបរិច្ចាគឧបករណ៍កីឡាអូឡាំពិកពិសេសដល់សាលារៀននិង មជ្ឈមណ្ឌលកីឡាជាង 20។ អំណោយនេះត្រូវបានចែកចាយទៅកាន់តំបន់ដាច់ស្រយាល និងមណ្ឌលស្រុកក្នុងទីក្រុង អ៊ូឡង់បាតារ រួមទាំងស្រុកបាយ៉ានខូស៊ូ ថុលហ្គីត និងណាលៃ ដើម្បីជួយកុមារទាំងនេះចូលរួមក្នុងកីឡា និងក្លាយជាអត្តពលិកកីឡាអូឡាំពិកពិសេសនាពេលអនាគត។ លោក B.Altantsetseg ប្រធានគណៈកម្មាធិការអូឡាំពិកពិសេសម៉ុងហ្គោលី មានប្រសាសន៍ថា គោលដៅនៃការបរិច្ចាគសម្ភារៈកីឡាគឺដើម្បីបណ្តុះបណ្តាលកុមារដែលមានពិការភាពលើបញ្ញានៅក្នុងកីឡាអូឡាំពិកពិសេស និងបញ្ចូលពួកគេទៅក្នុងសង្គមក្នុងការខិតខំប្រឹងប្រែងអនុវត្តវានៅតាមសាលារៀនទាំង អស់ដើម្បីបង្កើតជំនាន់អត្តពលិក។ មានការលើកឡើងថា...

Read more

កម្ពុជាបោះជំហានបន្ថែមលើកកម្ពស់គ្រូបង្វឹកប្រណាំងកង់ដើម្បីជំនាន់ក្រោយៗអាចលើកពានលើឆាកអន្តរជាតិ

វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រ យានបានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីបានដំណើរអស់រយៈពេល៥ថ្ងៃ។ ក្នុងឱកាសបិទវគ្គនិងប្រគល់វិញ្ញាបនបត្រសិក្សាជូនសិក្ខាកាមទទួលការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោក្រយាន។ ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹកទាំងអស់ ដែលបានខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបន្តអភិវឌ្ឍខ្លួន ក៏ដូចជាវិស័យកីឡាទោចក្រយាននៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានគូសបញ្ជាក់ថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣...

Read more
Page 6 of 6 1 5 6
error: Content is protected !!