Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ដើម្បីត្រៀមខ្លួនសម្រាប់កំពូលលីគ! ក្លឹបបាល់ទាត់ Tiffy Army FC មកធ្វើរឿងនេះ ដោយភាពជឿជាក់

by KBN Journalist
February 7, 2022
in កីឡា
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ជាអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥និងជាប្រធានគណៈទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) និងទាំងក្រុមការងារក្រុមកីឡាករទាំងអស់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានទៅសុំពរជ័យ សូត្រមន្ត និងសមាធិនៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់ Tiffy Army បានឲ្យដឹងថា ព្រឹកមិញនេះប្រធានសមាគមបាននាំកីឡាករ និងក្រុមការងារទាំងអស់ទៅវត្តមុន្នីរប្រសិទ្ធីវង្ស ដើម្បីសុំពរជ័យក៏ដូចជាទទួលពុទ្ធឱវាទពីសម្ដេចសង្ឃ ម៉ូងរ៉ា ជាការត្រៀមបើកលីគកំពូលរដូវកាលថ្មីនេះ។

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ក្នុងវិធីព្រឹកនេះគឺមានទាំងសមាធិ និងការអប់រំចិត្តឲ្យស្ងប់ ចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជាពិសេសនៅពេលប្រកួតត្រូវលេងដោយស្មារតី Fair Play មិនមានជាការហិង្សាជាដើម។ ក្រោមការដឹកនាំពីប្រធានសមាគម លោក សុប៉ាឆៃ វិរៈភូជុង្គ គឺតែងតែនាំក្រុមកីឡាករអប់រំចិត្តជារឿយតាមបែបព្រះពុទ្ធសាសនាដែលផ្ដោតលើការលេងឲ្យគោរពគ្នា លេងដោយការយោគយល់ លេងដោយមេត្តាធម៌ និងការអត់ធ្មត់ខ្ពស់។

សូមបញ្ជាក់ដែរថា ក្រុមការងារ និងកីឡាករនៃសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានទៅសុំពរជ័យពីសម្ដេចសង្ឃ ម៉ូងរ៉ា នៅវត្តមុន្នីប្រសិទ្ធីវង្ស ក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ Tiffy Army FC នឹងត្រូវចូលរួមប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា ២០២២ នៅពេលឆាប់ៗខាងមុខនេះជាមួយក្រុមខ្លាំងទាំង៧ផ្សេងទៀត៕

ADVERTISEMENT
Next Post

សារដ៏មានតម្លៃរបស់លោក ស៊ុផាឆ័យ វីរៈភូជង្គ ពិតជាចាក់ដោតសម្រាប់ក្លឹបបាល់ទាត់ Tiffy Army FC

ពិតខ្លាំងមែន Idol! Mss Khim សុខៗស្រាប់តែទិញវិឡារបស់ស្រីអូនសម្រស់ធម្មជាតិធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!