Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

by KBN MEDIA
April 30, 2022
in តារា
930
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន សិល្បករកម្ពុជា ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

ទន្ទឹមនឹងដំណឹងនេះ ទាំងមហាជននិងអ្នកសិល្បៈជាច្រើនបានសម្តែងការអបអសាទរដល់ តារាចំរៀងព្រាបសុវត្តិ ក្លាយជាឧកញ៉ា ក្រោយត្រូវបានព្រះមហាក្សត្រខ្មែរ ផ្ដល់គោរមងារជា «ឧកញ៉ា» ជាផ្លូវការ។
សូមបញ្ជាក់ថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្ម Galaxy Navatra និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ។

ជាមួយគ្នានោះ សូមរំលឹកផងដែរថា លោក ព្រាប សុវត្ថិ ជាតារាកំពូលល្បីទី២ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត ទទួលបានគោរពងារពីព្រះមហាក្សត្រ ក្លាយខ្លួនជាឧកញ៉ា ដែលបញ្ជាក់ថា មានទ្រព្យសម្បត្តិហូរហែរ និងស្នាដៃកសាងជួយជាតិជាច្រើន។

សូមរំលឹកឡើងជីវៈប្រវិត្តរបស់លោកនិងការតស៊ូក្នុងវិស័យសិល្បៈនៅកម្ពុជារហូតមកដល់សព្វថ្ងៃនេះ៖

លោកកើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ទីកន្លែងកំនើត ស្រុកស្អាង ខេត្តកណ្តាល វិជ្ជាជីវៈ អ្នកចំរៀង តារាភាពយន្ត។ ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៩៧-បច្ចុប្បន្ន ផលិតកម្មធំដែលឆ្លងកាត់គឺ រស្មីហង្សមាស(RHM) និងចុងក្រោយពេលនេះគឺ កាឡាក់ស៊ី។

លោក ព្រាប សុវិត្ថកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំងបំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាចរក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ។

លោក ព្រាប សុវតិ្ថ (Preap Sovath) គឺជាអ្នកច្រៀងល្បីម្នាក់ប្រកបដោយប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរក្នុងយុគសម័យនេះ។ លោកថតបទចំរៀងអោយផលិតកម្មរស្មីហង្សមាសដែលជាក្រុមហ៊ុនចំរៀងនាំមុខគេនៅកម្ពុជា។ បទចំរៀងរបស់លោកភាគច្រើនចេញជាVCDខារ៉ាអូខ សុទ្ធតែទទួលបានការគាំទ្រ។ លោកបានរៀបការនិងមានកូនចំនួនបីនាក់។ លោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ ហើយបានចាប់ផ្តើមចូលបំរើការនៅផលិតកម្មរស្មីហង្សមាសចាប់តាំងពី ឆ្នាំ១៩៩៧។

ក្រោយពីភាពជោគជ័យដ៏ធំក្នុងអាជីពជាកំពូលតារាចម្រៀងនេះ គឺតារាចម្រៀងរូបនេះធ្លាប់ឆ្លងការការតស៊ូជាច្រើន និងការវិវិត្តខ្លួនជាច្រើនដំណាក់ កាល ដែលមហាជនមិនច្រើនទេដែលដឹងពីជីវប្រវិត្តតារាចម្រៀងរូបនេះ។
១. ម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ”រូបនេះ កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល។
២.ព្រាប សុវិត្ថ បានឱ្យដឹងថាអ្នកម្ដាយបានសម្រាលលោកនៅក្រោមដើមស្នាយ ដូច្នេះលោកមានឈ្មោះហៅថា”ស្នាយ”។
៣. ឃើញមាឌឌាំងសាច់ចាំ រូបរាងសង្ហាមិនចាញ់កូនប្រុសទាំង៣បែបនេះ តែលោកមានអាយុ៤៦ឆ្នាំហើយ។
៤. នៅឆ្នាំ១៩៩៧ លោក ព្រាប សុវិត្ត បោះជំហ៊ានចូលក្នុងវិស័យសិល្បៈជាលើកដំបូង។
៥. បទ”អូនជាបេះដូងបង”ជាចម្រៀងផ្សាយចេញលើកដំបូង ហើយក៏ជាបទធ្វើឱ្យ ព្រាប សុវិត្ត ល្បីឈ្មោះរន្ទឺពេញប្រទេស។
៦. ឆ្នាំ ១៩៩៧-១៩៩៩ គឺជាឆ្នាំដែល ព្រាប សុវិត្ថ ក្ដោមក្ដាប់ការងារសិល្បៈ ណែនដៃ និងល្បីឈ្មោះលឿនខ្លាំងបំផុតក្នុងរយៈពេល៣ឆ្នាំ។
៧. បុគ្គលសំខាន់ពីររូបតែងតែនៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់តារាចម្រៀងរូបនេះ គឺលោកគ្រូ សួង ពុទ្រ្ទា និងលោកគ្រូ បិន ដាវីត៏៏។
៨. ថតខ្សែភាពយន្ដខ្នាតធំជាលើកដំបូង ក្នុងតំណែងជាតួឯកប្រុសក្នុងរឿង”នេសាទក្រពើ” របស់ហង្ស មាស។
៩. តារាចម្រៀងប្រចាំប្រទេសរូបនេះ គឺជាអតីតនិស្សិតនៅសាកលវិទ្យាល័យ ណ័តុន ផ្នែកសេដ្ឋកិច្ច និងច្បាប់ ប៉ុន្តែក្រោយមកលោកត្រូវផ្អាកការសិក្សាដោយសារភាពមមាញឹកការងារសិល្បៈខ្លាំងពេក។
១០.លោកជាមន្ត្រីយោធាម្នាក់បំរើការងារក្នុងជួរកងទ័ពដែលបានបំរើប្រទេសជាតិផងដែរ៕

កូនប្រុសដ៏សង្ហាទាំងបីនាក់របស់តារាចម្រៀង ព្រាប សុវត្ថិ

សង្ខេបប្រវត្តិ និង ប្រភពសារព័ត៌មានក្នុងស្រុក

ADVERTISEMENT
Next Post

ស្គាល់មុខឃាតករដ៏សាហាវព្រៃផ្សៃដែលបាញ់ចំក្បាលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ

បុណ្យកីឡាលើកទី៤ បង្ហាញប្រភេទកីឡាទាំង១៦ប្រភេទទទួលការគាំទ្រខ្លាំងពីមហាជន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!