Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ៥០០០ដុល្លារដល់ទុំ រដ្ឋា ទោះធ្លាក់ពី Cambodia Idol ព្រោះតែច្រៀងដូច ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណរាជ

by KBN Journalist
June 4, 2022
in តារា
955
SHARES
15.9k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែននៅពេលសារព័ត៌មានច្រើនបានចុះផ្សាយពីបេក្ខភាពធ្លាក់ កម្មវិធី Cambodia Idol លោក ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ទោះបីជាមានសំនៀងពិរោះហើយច្រៀងដូចម្ចាស់ដើមលោក ណុប បាយ៉ារិទ្ធនិងលោក ឆន សុវណ្ណរាជ ក៏ដោយរហូតផ្ទុះការរិះគន់លើកម្មវិធីនេះ និងពិសេសក្រុមតារាជាគណៈកម្មការ ហើយពេលនេះ បុរសគួរឱ្យអាណិតដែលមិនសមបំណងនោះ ទទួលបាន ឧបត្ថម្ភថវិកា ៥០០០ដុល្លារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឱ្យមហាជនមានការកាន់តែចាប់អារម្មណ៍។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodia Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។

ក្រៅការឧបត្ថម្ភថវិកា៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។

លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង៕

ADVERTISEMENT
Next Post
ម៉ែឪឱ្យលុយមករៀនតែមិនខំទេ! បែរប្រមូលគ្នាដេញកាប់ផ្អើលភូមិបង្អួតខ្លួនជាអ្នកខ្លាំង! សាហាវមែន កាប់គ្នាស្ទើររស់ស្ទើរស្លាប់

ម៉ែឪឱ្យលុយមករៀនតែមិនខំទេ! បែរប្រមូលគ្នាដេញកាប់ផ្អើលភូមិបង្អួតខ្លួនជាអ្នកខ្លាំង! សាហាវមែន កាប់គ្នាស្ទើររស់ស្ទើរស្លាប់

បើកបុករត់រហូតអូសគ្នាឡើងមួយគីឡូដី! ស្តាប់ចម្លើយបកស្រាយតារាភេទទី៣សមាជិកក្រុមPeypey Dy ហើយចង់ហួសចិត្ត (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!