Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ថ្មីស្អាតនិងសិចស៊ីជឿជាក់! ប៊ូគីមថេង សុធីតា MISS GRAND 2021 ដាក់មួយឈុតផ្អើលអស់អ្នកគាំទ្រ រហូតមានការយល់ច្រឡំនិងរងការរិះគន់

by KBN Journalist
August 26, 2022
in តារា
968
SHARES
16.1k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កញ្ញា ប៊ូគីមថេង សុធីតា ម្ចាស់មគុដ MISS GRAND CAMBODIA 2021 ដែលនឹត្រៀមប្រគល់តំណែងបន្តសម្រាប់២០២២នាពេលថ្ងៃទី២៧សីហាខាងមុខនេះ ស្រាប់តែផ្ទុះព័ត៌មានឡើងថ្មី នៅថ្ងៃប្រកួតវគ្គចម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយតារាស្រីរូបនេះបានគ្រងឈុតរាត្រីស្រមោលសរមួយធ្វើឱ្យផ្អើលអស់ដល់អ្នកគាំទ្ររបស់នាង រហូតមានការយល់ច្រឡំអមដោយការរងការរិះគន់ផងដែរ។

ស្របពេលការប្រកួតបវរកញ្ញា MISS GRAND CAMBODIA 2022 បានឈានដល់វគ្គចម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដោយមាន កញ្ញា ប៊ូគីមថេង សុធីតា ម្ចាស់មគុដ MISS GRAND CAMBODIA 2021 ជាគណៈកម្មការមួយរូបផងដែរ ក៏បង្ហាញរូបសម្រស់ឱ្យចាញ់បេក្ខភាពស្រីស្អាតទាំង៣៥រូបឆ្នាំនេះផងដែរ ដោយនាងគ្រងឈុតរាត្រីស្រមោលស មួយ ដែលត្រូវបានក្រុមអ្នកប្រមាញ់រូបភាពថតបាន ហើយក៏ដូចជាផេក MISS GRAND CAMBODIA ដូចគ្នាផុសរូបរបស់នាង ដែលឈុតនេះ ពិតធ្វើឱ្យមហាជននិងជាពិសេសអ្នកគាំទ្ររបស់នាងនាំគ្នា ភ្ញាក់ផ្អើលជាខ្លាំងព្រោះឈុតនេះ មើលឃើញដងខ្លួនរាងស្លីមរបស់នាង ហើយជាពិសេស ឃើញដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាង។

ប៉ុន្តែអ្វីដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ គឺមានអ្នករិះគន់ជាច្រើនបែរជាចាប់អារម្មណ៍ទៅលើដើមទ្រូងរបស់នាង ហើយខ្លះបែរជានិយាយនិងបញ្ចេញមតិថា រ៉ូបនោះ មិនបានដាក់អាវទ្រនាប់ឬពុងអាវបាំងដើមទ្រូងទេឬបានជា ធ្វើឱ្យស្រីស្អាតរូបនេះ បញ្ចេញដើមទ្រូងឃើញស្រមោលនៃចុងទ្រូងច្បាស់ៗបែនេះ។

តាមការសង្កេតនិងវិភាគមើលតាមរូបភាពជាច្រើនដែលបានបង្ហោះពិត ដូចអ្វីដែលនិយាយមែន ប៉ុន្តែមើលរូបភាពម្ចាស់ដើម ឬ រូបភាពរបស់អ្នកច្នៃម៉ូតរ៉ូបនោះ ទើបដឹងថា មិនមែនឡើយ គឺរ៉ូបនោះ បានដាក់ពុងអាវនិងចុង បាំងត្រឹមត្រូវ ហើយអ្វីដែលឃើញនោះ មិនមែនជាចុងនៃដើមទ្រូងរបស់នាងឡើង គឺស្រទាប់ដាក់ដែលមើលស្រដៀងប៉ុណ្ណោះ។

តាមការបញ្ជាក់ពីលោក សុធានី ម្ចាស់ហាងកាត់ដេរនារី សុធានី បានបញ្ជាក់តាមឆាតឱ្យដឹងថា មហាជននិងអ្នករិះគន់គាត់យល់ច្រឡំទៅលើរូបភាពដែល EDIT កែពណ៌ស្អាតនោះ ហើយ ការពិតនៃរ៉ូបនោះ គឺមានទ្រទាប់បាំង ហើយម្យ៉ាងទៀត កញ្ញា ប៊ូគីមថេង សុធីតា ម្ចាស់មគុដ MISS GRAND CAMBODIA 2021 គឺមានរាងស្លីមស្អាតនិងដើមទ្រូងធំហេតុដូច្នេះ ទើបធ្វើឱ្យម៉ូតនេះ មើលពីក្រៅថាអត់មានបាំងទ្រនាប់។ លោកថា កុំបន្តយល់ច្រឡំហើយចេះតែរិះគន់ ព្រោះឃើញគ្មានចុងទ្រូងណាទៅធំរីកប៉ុណ្ណឹងឱ្យឃើញនោះដែរ  ព្រោះនាងជានារីនៅក្រមុំមិនទាន់រៀបការមានប្តីមានកូននោះឡើយ៕

សូមទស្សនារូបភាព កញ្ញា ប៊ូគីមថេង សុធីតា ម្ចាស់មគុដ MISS GRAND CAMBODIA 2021 គ្រងឈុតរាត្រីស្រមោលសរកាលយប់ថ្ងៃទី២៥សីហាកន្លងមកនេះ៖

អត្ថបទដោយ Renno រូបភាព សហការី

ADVERTISEMENT
Next Post

ចំណុចណាខ្លះ ដែលបេក្ខភាព MISS GRAND ចុងក្រោយទាំង១៥នាក់អាចបណ្តើមមគុដឆ្នាំ២០២២តម្លៃ២៥ម៉ឺនដុល្លារបានទៅ?

រដ្ឋបាលខេត្តស្ទឹងត្រែង ឆេះដុំខ្លាំងក្រោយមហាជនរិះគន់ លើឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia ដែលលេចប្រអប់លេខខុសគេ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!