Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

តំណាងស្រ្តីកម្ពុជាទូរទាំងប្រទេសលើកមុខមាត់ជាតិ! តែពេលនេះ Miss Grand Cambodia សុតធីតា ប៉ូគឹមថេង សុខៗបែរជាត្រូវអភិបាលខណ្ឌឬស្សីកែវប្តឹងឡើងតុលាការ ក្រោយពីនាងមិនព្រមតាម… (មានវិឌីអូនាងសុំអង្វរលោកអភិបាល)

by KBN MEDIA
October 21, 2022
in តារា
943
SHARES
15.7k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ តំណាងស្រ្តីកម្ពុជាទូរទាំងប្រទេសលើកមុខមាត់ជាតិ ចេញទៅប្រកួតលើឆាកអន្តរជាតិ និងធ្លាប់ជានារីរឹងមាំម្នាក់ ដឹកនាំនិងជម្រុញនារីផ្សេងៗមានភាពជឿជាក់ក្លាហាន តែបែរជាខ្លួនរងភាពអយុត្តិធម៌ ហើយត្រូវទទួលពាក្យបណ្តឹងរបស់អ្នកមានអំណាចម្នាក់ ត្រៀមអូសនាងចូលទៅតុលាការ ក្រោយពី Miss Grand Cambodia 2021)កញ្ញា សុតធីតា ប៉ូគឹមថេង បាននិយាយរៀបរាប់តវ៉ាមិនសុខចិត្តចំពោះអាជ្ញាធរខណ្ឌឬស្សីកែវ មកឆូសឆាយដីធ្លីសម្បែងរបស់ក្រុមគ្រួសាររបស់នាង។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សុខៗស្រាប់តែ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ (Miss Grand Cambodia 2021) កញ្ញាសុតធីតា ប៉ូគឹមថេង បានលើកដៃសំពះអ្វរសុំលោកអភិបាលខណ្ឌឫស្សីកែវ ដកពាក្យបណ្ដឹង ដែលបានប្តឹងនាងទៅតុលាការ ពាក់ព័ន្ធនាងបានចោទប្រកាន់ថាលោកអភិបាលខណ្ឌ នាពេលកន្លងទៅថា រុះរើផ្ទះនាងដែលសង់លើដីកម្មសិទ្ធិស្របច្បាប់ ដោយនាងបានសុំទោសលោកអភិបាលខណ្ឌថា ដោយសារកាលនោះ នាងភ័យព្រួយបារម្ភចំពោះការបាត់បង់ទ្រព្យសម្បត្តិ ដីធ្លីរបស់ទ្រព្យផ្ទាល់ខ្លួន និងក្រុមគ្រួសារ ទើបបានជានាងនិយាយមិនបានគិត ប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់លោកអភិបាលខណ្ឌឫស្សីកែវ ។

កញ្ញាសុតធីតា ប៉ូគឹមថេង បានចេញវីដេអូមួយ តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ធ្វើការសុំទោសជាសាធារណៈ និងអង្វរសុំឲ្យលោកអភិបាលខណ្ឌឫស្សីកែវ សន្តោសប្រណី អនុគ្រោះដកពាក្យបណ្ដឹងដែលប្តឹងនាងទៅតុលាការ ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ

នាងសុតធីតា ប៉ូគឹមថេង បានសរសេរភ្ជាប់ជាមួយវីដេអូនោះថា “នាងខ្ញុំសុតធីតា ប៉ូគឹមថេង សូមគោរពសូមទោសដល់ឯងឧត្តមអភិបាលខណ្ឌឫស្សីកែវ តាមរយ: Video មួយនេះ ជាសាធារណ:។

https://youtu.be/tQO9Q1e6Pc0

សូមរំលឹកបញ្ជាក់បន្ថែមថា កាលពីថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២ កញ្ញាសុតធីតា ប៉ូគឹមថេង កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ បានចាត់ទុកខ្លួនឯងជាជនរងគ្រោះ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានស្នើសុំសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ដល់ពួកនាងផង ដោយនាងថា ត្រូវអភិបាលខណ្ឌ ធ្វើបាប តាមរយៈការប្រើកម្លាំងសន្តិសុខ ចុះរុះរើបំផ្លាញទ្រព្យសម្បត្តិលើដីលំនៅឋានរបស់ពួកនាង ។ នាងបានបញ្ជាក់នៅពេលនោះថា នាងមានដី ទំហំ 29ម៉ែត្រ គុណនិង 30 ម៉ែត្រ បានសាងសង់ជាហាងកាហ្វេ ហើយត្រូវបានអាជ្ញាធរខណ្ឌចុះមករុះរើជាច្រើនលើកច្រើនសា ។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្ដែងការសោកស្ដាយចំពោះអ្វីដែលកញ្ញាប៉ូគឹមថេង សុតធីតា បានសរសេរនិងបង្ហោះនៅក្នុងគណនីហ្វេសប៊ុក របស់នាង មិនមានមូលដ្ឋានច្បាស់លាស់ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យធ្វើឲ្យសាធារណមតិមានការភន្តច្រឡំ ។

រដ្ឋបាលខណ្ឌឫស្សីកែវ ស្នើឲ្យម្ចាស់គណនីហ្វេសប៊ុក Sothida Pokimtheng ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ ។ ក្នុងករណីពុំបានធ្វើការកែតម្រូវ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ រដ្ឋបាលខណ្ឌ បញ្ជាក់ថា នឹងបន្តចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលរឹងរូសធ្វើសកម្មភាពទន្ទ្រានយកដីផ្លូវរបស់រដ្ឋ និងបុគ្គលដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណៈ ទៅសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នតុលាការ ។

ទោះបីយ៉ាងណា ជុំវិញការស្នើសុំដកពាក្យពីកញ្ញាសុតធីតា ប៉ួគឹមថេង នេះសារព័ត៌មានយើងខ្ញុំនៅមិនទាន់អាចទាក់ទងសុំការឆ្លើយតបពីលោកអភិបាលខណ្ឌឫស្សីកែវបាននៅឡើយ៕

អត្ថបទដោយ ម៉ា ច័ន្ទបូរិន

ADVERTISEMENT
Next Post
នរណារមិនភ័យលោកម្ចាស់! ខឹងប្អូនថ្លៃបណ្តេញចេញពីផ្ទះ ស្ទុះទៅយកសាំងមកដុត តែមិនមែនដុតផ្ទះទេ គឺដុតខ្លួនឯង ខឹងប្អូនថ្លៃពេក

នរណារមិនភ័យលោកម្ចាស់! ខឹងប្អូនថ្លៃបណ្តេញចេញពីផ្ទះ ស្ទុះទៅយកសាំងមកដុត តែមិនមែនដុតផ្ទះទេ គឺដុតខ្លួនឯង ខឹងប្អូនថ្លៃពេក

លួងលោមកូនស្រីគេត្រឹមអាយុ១២ឆ្នាំទៅនៅបន្ទប់ជួលអស់៧ថ្ងៃ រួមភេទសម្រេច២៣ដង! ចុងក្រោយឪពុកម្តាយខាងស្រីប្តឹងពីបទ “រំលោភ​អនីតិជន​”

លួងលោមកូនស្រីគេត្រឹមអាយុ១២ឆ្នាំទៅនៅបន្ទប់ជួលអស់៧ថ្ងៃ រួមភេទសម្រេច២៣ដង! ចុងក្រោយឪពុកម្តាយខាងស្រីប្តឹងពីបទ “រំលោភ​អនីតិជន​”

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!