Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ក្រោយមហាជនអ្នកគាំទ្រ ឃីម បូរ៉ា វាយប្រហាររិះគន់ខ្លាំងៗទៅលទ្ធផលចុងក្រោយថាមិនសមសួននោះ! ពេលនេះ ឈុត សេរីវ៉ាន់ថង ចេញតបវិញដោយពោលពាក្យទាំងនេះ (មានវិឌីអូ)

by KBN Journalist
November 27, 2022
in កីឡា
ក្រោយមហាជនអ្នកគាំទ្រ ឃីម បូរ៉ា វាយប្រហាររិះគន់ខ្លាំងៗទៅលទ្ធផលចុងក្រោយថាមិនសមសួននោះ! ពេលនេះ ឈុត សេរីវ៉ាន់ថង ចេញតបវិញដោយពោលពាក្យទាំងនេះ (មានវិឌីអូ)
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើពិធីប្រារព្ធឡើងហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា បានសម្រេចជាលទ្ធផលរកឃើញជ័យលាភីដែលទទួលពានរង្វាន់ធំហើយគឺបានទៅលើកីឡាករ ឈុត សេរីវ៉ាន់ថង ក្រោយយកឈ្នះ ឃីម បូរ៉ា ក្នុងលទ្ធផល ៣ពិន្ទុទល់២ពិន្ទុ។

សម្រាប់ការប្រកួតរយៈពេល៥ទឹកយ៉ាងក្តៅកកុះរវាងកីឡាករ ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា នៅលើសង្វៀនចុងក្រោយ នៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាបបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងស្ទើរមិនអាចស្ងៀមបានឡើយព្រោះតែអ្នកទាំងពីរ វាយគ្នាមិនដកដៃឡើយ ដើម្បីដណ្តើមជ័យលាភី។ បើតាមពិនិត្យមើលស្ថានភាពនិងក្បាច់វាយរបស់កីឡាករ បានឱ្យឃើញថា គឺប្រហាក់ប្រហែល ហើយបើក្រឡេកមើល ឈុត សេរីវ៉ាន់ថង វិញ គឺសម្រុកជាប់រហូតដោយមិនខ្លាចឡើយ ដោយប្រើកណ្តាប់យ៉ាងលឿន បំបុកទៅលើ ឃីម បូរ៉ា។ ប៉ុន្តែទោះបីជាយ៉ាង បូរ៉ា នៅតែរក្សាជំហារនិងប្រើក្បាច់មួយៗវាយបកវិញ ដូចគ្នា ហើយច្បាស់ៗ ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកពេញចិត្ត។

បញ្ចប់ការប្រកួត៥ទឹក ពិតជាធ្វើឱ្យទស្សនិកជនតាមកញ្ចប់ទូរទស្សន៍លេខ៥ និងអ្នកទស្សនាផ្ទាល់នៅមិនស្ងៀមឡើយ ដោយម្នាក់នាំគ្នាស្រែកឱ្យ ឈុត សេរីវ៉ានថងឈ្នះ ខ្លះទៀតស្រែកឱ្យ ឃីម បូរ៉ា ឈ្នះ តែអាជ្ញាកណ្តាលបានប្រកាសហើយថា ជ័យលាភីបានទៅ ឈុត សេរីវ៉ានថង ក្នុងលទ្ធផល៣ពិន្ទុទល់នឹង២។

ទន្ទឹមនឹងការប្រកាសឱ្យ ឈុត សេរីវ៉ានថង ឈ្នះនោះគឺមានអ្នកគាំទ្រផ្ទុយគ្នាមិនពេញចិត្តបានរិះគន់ទៅលើអាជ្ញាកណ្តាលដែលពិន្ទុខ្ពស់ទៅ សេរ់ីវ៉ាន់ថង ហើយខ្លះទៀតបានបន្តរិះគន់ប្រមាថទៅជ័យលាភីរូបនេះ ខណៈនាំគ្នាសរសើរនិងគាំទ្រទៅ បូរ៉ា សមជាអ្នកឈ្នះវិញរហូតផ្ទុះការវែកញ៉ែកគ្នារវាងអ្នកគាំទ្រទាំំងពីរក្រុម។ តែប៉ុន្តែទោះបីជាយ៉ាងណា សេរីវ៉ាន់ថង និង ឃីម បូរ៉ា នៅតែទទួលស្គាល់លទ្ធផល ហើយចុះពីសង្វៀនប្រដាល់គឺមកហូបបាយសាមគ្គីជុំគ្នា និងផ្តិតមេដាយម្នាក់មួយ ទទួលរង្វាន់ផ្ទះវីឡាម្នាក់មួយដូចគ្នា។

ក្រោយរងការរិះគន់និងមើលងាយសំណាក់មហាជនមួយផ្សេងទៀតនោះ ឈុត សេរីវ៉ានថង បានបង្ហោះសារផ្ញើរខ្លឹមសារតបតវិញឱ្យដឹងថា “ខ្ញុំគ្មានខ្សែគ្មានវល្មិ៍នោះទេ កើតមកក្នុងគ្រួសារក្រខ្យត់ តស៊ូ ពីរនាក់ឪពុកនិងកូនដោយយកសមត្ថភាពមកធ្វើជាដើមទុនទម្រាំតែមានថ្ងៃនេះ ហើយមានមហាជនស្គាល់និងគាំទ្រ ច្រើនគឺកើតចេញពីសមត្ថភាពពិតៗ មិនមែនមានខ្សែវល្មិ៍ដូចគេនិយាយទេ”។

ម្ចាស់ខ្សែក្រវ៉ាត់រូបនេះ បាននិយាយសង្កត់ទៀតថា “គ្រាន់តែគាត់និយាយពីចិត្តខ្ញុំគាត់និយាយខុសសឹងទាំងអស់ទៅហើយ គាត់និយាយថា ខ្ញុំដឹងខ្លួនចាញ់មុនលើកដៃប្រកាសពិន្ទុមកម្ល៉េះ ប៉ុន្តែផ្ទុយទៅវិញគឺគ្រាន់តែចប់ទឹកភ្លាមគឺខ្ញុំជឿជាក់ថា ខ្ញុំឈ្នះ៧០%ទៅ៨០%ទៅហើយ ប៉ុន្តែបងប្អូនគាំទ្រគាត់ យល់ឃើញបែបណា ជារឿងគាត់ សំខាន់ខ្ញុំនៅតែជឿជាក់លើជ័យជម្នះរបស់ខ្ញុំដដែល។”

ឈុត សេរីវ៉ាន់ថង ពោលទាំងនេះបន្ថែមផ្ញើរសារទៅកាន់អ្នករិះគន់ទៀតថា “បើសិនខ្ញុំដឹងថាខ្លួនខ្ញុំចាញ់មែន ពិតណាស់គឺខ្ញុំគ្មានអាការៈសើសចសប្បាយខ្ញុំត្រេកអរនឹងលទ្ធផលនោះទេ។ ប៉ុន្តែខ្ញុំសើចខ្ញុំសប្បាយខ្ញុំត្រេកអរ ក៏ព្រោះតែខ្ញុំជឿជាក់លើជ័យជម្មះរបស់ខ្ញុំថាខ្ញុំពិតជាឈ្នះមែន”។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតគូរដណ្តើមលេខ៣រវាង វ៉ាន់ វឿន និង សូត្រ វាសនា ជាលទ្ធផលបានទៅលើកីឡាករ វ៉ាន់ វឿន ក្រោយបញ្ចប់ការប្រកួតយ៉ាងកក្រើកផងដែរ ដោយគូរនេះ បញ្ចេញក្បាច់ប្រហាក់ប្រហែលតែទោះបីជាយ៉ាង វ៉ាន់ វឿន នៅរក្សាកម្លាំងបំបុកបានជាច្រើនជាលទ្ធផលឈ្នះដោយឈ្នះ។

សូមរំលឹកឡើងវិញថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយស្ថានីយទូរទស្សន៍លេខ៥ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

អត្ថបទដោយ Mr. Renno រូបភាពសហការី

ADVERTISEMENT
Next Post

មេតុងទីនប្រកាសអាសន្ន! ពេលនេះលោកជំទាវ នឹម វណ្ណៈ ពោលទាំងពាក្យនេះឱ្យដឹងច្បាស់ៗនិងឱ្យក្រុមហ៊ុនមេធាវី HNS បញ្ចប់សិទ្ធការពារ ម៉ូលីកា ជាបន្ទាន់

រឿងហុចថ្ពាល់ឱ្យនាយ ចឺម ថើបFreeពីតារាចម្រៀង មាស នីតា ស្រាប់តែផ្ទុះបែកសារសម្លេងជេរប្រមាថអតីត សេង សុឃីម យ៉ាងធ្ងន់ធ្ងរ

រឿងហុចថ្ពាល់ឱ្យនាយ ចឺម ថើបFreeពីតារាចម្រៀង មាស នីតា ស្រាប់តែផ្ទុះបែកសារសម្លេងជេរប្រមាថអតីត សេង សុឃីម យ៉ាងធ្ងន់ធ្ងរ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!