Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ធ្ងន់ករហើយពេលនេះលោកទាហានកំហូច! លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខរិះគន់និងសួរទៅក្រសួងគួរពិនិត្យមើលផង (មានសារសម្លេងនិងរូបបែកធ្លាយ)

by KBN Journalist
December 31, 2022
in សង្គម
ធ្ងន់ករហើយពេលនេះលោកទាហានកំហូច! លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខរិះគន់និងសួរទៅក្រសួងគួរពិនិត្យមើលផង (មានសារសម្លេងនិងរូបបែកធ្លាយ)
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ មើលទៅទំនងជាវីវរហើយពេលនេះ លោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ ដែលល្បីរឿងធ្លាប់សាហាយស្នន់នឹងប្រពន្ធគេនិងបែកធ្លាយសារសម្លេងគំរាមរកសម្លាប់គេទៀត រហូតផ្អើលស្អុយកេរ្តិ៍ឈ្មោះនោះ ត្រូវបានប្អូនស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានធ្វើការរិះគន់ផងដែរ ហើយជាពិសេសបានបង្ហោះស្នើរដល់ក្រសួងការពារជាតិគួរពិនិត្យករណីយោធិនកំហូចរូបនេះ ដែលកំពុងប៉ះពាល់សេចក្តីថ្លៃថ្នូរដល់ជួរកងទ័ពនៅកម្ពុជា។

ក្រោយបែកធ្លាយសារសម្លេង លោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ គំរាមរកសម្លាប់ទៅកាន់ប្រពន្ធគេកាលគ្រាលួចសាហាយស្នន់ប្រពន្ធគេនិងផ្ញើររូបភាពរួមរ័កក្នុងផ្ទះសំណាក់ ឱ្យប្តីរបស់គេ បានមើលបានដឹងរហូតផ្ទុះសារព័ត៌មានជាច្រើនបានចុះផ្សាយ យ៉ាងណាក្តី ក៏ករណីលោក សេង គីរី នេះនៅតែមិនឃើញចំណាត់ការណាឡើយ។

ប៉ុន្តែរឿងនេះ កាន់តែផ្ទុះខ្លាំងឡើងរហូតលោកជំទាវចិត្ត ហ៊ុន ស៊ីណាត បានស្តាប់រឿងដ៏ហួសចិត្តនេះហើយបាននិយាយថា “សមជាមន្ត្រីយោធាពាក់ស័កដាបស្មាដែរទេប្រើសំដីគំរាមអញ្ចឹងនោះ? ម្យ៉ាងទៀតឯណាទៅច្បាប់ឯកពន្ធភាពប្ដីមួយប្រពន្ធមួយនោះ ? ចេះទៅរួចលួចសុីប្រពន្ធគេអញ្ចឹង តើរឿងនេះក្រសួងការពារជាតិគិតយ៉ាងម៉េចទៅវិញម្ចាស់ថ្លៃ”។

សូមស្តាប់សារសម្លេងលោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ កាលគ្រាលួចមានសាហាយស្នន់នឹងគ្នាជាមួយនឹងលោកស្រី ផាន់ ចិន្តា៖ ចុចចូលក្នុងតេឡេក្រាម

ទង្វើកន្លងមកដែលមិនសាកសមនឹងពាក់ស័ក្កធំក្នុងឯកសណ្ឋានការពារជាតិរបស់បុគ្គលរូបនេះ ត្រូវបានមហាជនស្ទើរតែកន្លះផែនដីទៅហើយ ស្អប់ខ្ពើមនិងរិះគន់យ៉ាងខ្លាំង មិនគួរណារឿងនេះ នៅតែអាចបន្ត ដោយមានសភាពស្ងប់ស្ងាត់ មិនឃើញមានចំណាត់ការអ្វីសោះ សូម្បីតែអង្គភាពព្រំដែនយោធភូមិភាគទី៥ឬក្រសួងការពារជាតិ។

សូមរំលឹករឿងនេះឡើងវិញឱ្យដឹងថា អ្វីដែលមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍និងហួសចិត្តជាខ្លាំងនោះ គឺអ្នកស្រី “ផាន់ ចិន្តា” បែរជាមានទំនាក់ទំនងលួចស្នេហាផិតក្បត់ប្តីទៅជាមួយ មន្ត្រីយោធាស័ក្ក៥ សេង គិរី រហូតលោក “លាន សុទ្ធី” ដែលជាប្តីបានរឿងហួសចិត្តតាមរយៈការគំរាមកំហែងមើលងាយដល់រូបលោកជាប្តីយ៉ាងចាស់ដៃ ព្រោះតែបុគ្គល “សេង គិរី” អាងខ្លួនមានអំណាចជាមន្ដ្រីយោធាសក្ដិ៥ ផ្ញើររូបភាពលួចសាហាយស្នន់នឹងប្រពន្ធគេបានហើយនៅមកបញ្ឈឺរទៀត ដោយបំពានមើលស្រាលច្បាប់។

ក្រោយកើតហេតុរឿងនេះល្បីពេញខេត្តបាត់ដំបងហើយ លោក លាន សុទ្ធី ប្តឹងលះលែងគ្នាជាមួយប្រពន្ធដោយតែលោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែនយោធភូមិភាគទី៥លួចស៊ីប្រពន្ធគេបានហើយ និងនៅឆ្លៀតគំរាមគេទៀត។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តុលាការខេត្តបាត់ដំបង បានសម្រេចឯកភាពឱ្យ លោក លាន សុទ្ធី និង អតីតភរិយា បានព្រមព្រៀងលែងលះគ្នា ឈប់រួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធតទៅទៀត។ ប៉ុន្តែក្រោយមកទៀតអ្នកទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីបែងចែកទ្រព្យសម្បត្តិ និងកូនស្រី ពេលនោះ តុលាការខេត្តបាត់ដំបង បានធ្វើការជំនុំជំរះកាត់ក្តីឲ្យលោក លាន សុទ្ធី ដែលជាអតីតប្តី ដើមបណ្តឹងឈ្នះក្តីនេះ ដោយខាងតុលាការបានបែងចែកទ្រព្យសម្បត្តិទាំងបីកន្លែង ដោយចែកជាទ្រព្យទាំងស្មើរគ្នា ពោលគឺចែកជាពីរចំណែក។ ប៉ុន្តែអ្នកស្រី ផាន់ ចិន្តា មិនធ្វើតាមសាលក្រមរបស់តុលាការឡើយ។

លោក លាន សុទ្ធី និងអ្នកស្រី ផាន់ ចិន្តា កាលគ្រាជាប្តីប្រពន្ធ

ដោយឡែកកូនស្រីរបស់លោក ត្រូវបានតុលាការកាត់ក្តីឲ្យមកលោក ដែលជាប្តីជាអ្នកមើលថែរទទួលខុសត្រូវ (កូនត្រូវបានមកខាងលោក លាន សុទ្ធី) ក្រោយតុលាការពិនិត្យឃើញអ្នកស្រី ផាន់ ចិន្តា ពិតជាបានផិតប្តីទៅលួចមានសាហាយជាមួយនឹងលោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ ពិតមែន។ ប៉ុន្តែបើទោះជាតុលាការកាត់ឲ្យលោក លាន សុទ្ធី ដែលបុរសកំសត់រូបនេះបានឈ្នះរឿងក្តីនេះយ៉ាងណាក៏ដោយ ក៏ភាគីខាងអតីតប្រពន្ធ នូវតែមិនសុខចិត្តនិងមិនព្រមធ្វើតាមការសម្រេចរបស់តុលាការដំបូងខេត្តបាត់ដំបងឡើយ ហើយក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរខេត្តបាត់ដំបងបន្តទៀត។ អ្វីដែលជាក់ស្តែងមើលឃើញពីស្ត្រីធ្លាប់ផិតប្តីរូបនេះគឺ អ្នកស្រី ផាន់ ចិន្តា នៅតែមហិច្ចតាដដែលចង់ក្តោបទ្រព្យសម្បត្តិទាំងអស់និងមិនអោយកូនស្រីបានជួបមុខប្តីដើមឬមើលថែវិញឡើយ ។

លោក លាន សុទ្ធី បានប្រាប់ដល់សារព័ត៌មានឱ្យដឹងថា សម្រាប់ជីវិតចុងក្រោយរបស់លោកមកអាយុប៉ុណ្ណេះហើយ លោកមកបាត់បង់ប្រពន្ធ ហើយថែមទាំងអស់ទ្រព្យសម្បត្តិទៀត លោកមិនសុំអីទេ លោកសុំត្រឹមកូនស្រីបង្កើតរបស់លោកវិញ លោកចង់បានកូនស្រីមករស់នៅសហរដ្ឋអាមេរិក ព្រោះចង់ឱ្យកូនស្រីមានអនាគតល្អនាថ្ងៃខាងមុខ។

លោកពិបាកទ្រាំណាស់ដែលកូនស្រីបង្កើត ត្រូវមកជួបជីវិតវេទនារួមរស់ផ្ទះជាមួយគ្នាឪពុកចុងបែបនេះ។ លោកស្នើរសុំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដល់រូបលោកផង ជួយយកតែបុណ្យ ដោយលោកសុំការអន្តរគមន៍ស្វែងរកជួយដោះលែងកូនស្រីរបស់លោកពីម្តាយផិតក្បត់នេះ ដើម្បីឱ្យក្មេងមានសេរីភាពបានមករស់ក្នុងជីវិតធម្មតាវិញ។ ព្រោះលោករងភាពអាម៉ាស់និងឈឺចាប់យ៉ាងខ្លាំងក្នុងជិវិត ដែលមកជួបរឿងបាត់បង់ ប្រពន្ធ ទ្រព្យសម្បត្តិនិងជាពិសេស កូនស្រីជាស្រីស្រលាញ់ស្នើរនឹងកែវរបស់លោក៕

ADVERTISEMENT
Next Post
មកមើលទំនិញរាប់រយរាប់ពានមុខនៅកោះពេជ្រ ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

មកមើលទំនិញរាប់រយរាប់ពានមុខនៅកោះពេជ្រ ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

តជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង ក្រោយស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តព្រៃផ្សៃជួលឃាតករ១ពាន់ដុល្លារមកសម្លាប់ប្តីខ្លួនឯង

តជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង ក្រោយស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តព្រៃផ្សៃជួលឃាតករ១ពាន់ដុល្លារមកសម្លាប់ប្តីខ្លួនឯង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!