Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មកមើលទំនិញរាប់រយរាប់ពានមុខនៅកោះពេជ្រ ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

by KBN Journalist
January 13, 2023
in សេដ្ឋកិច្ច & អាជីវកម្ម
មកមើលទំនិញរាប់រយរាប់ពានមុខនៅកោះពេជ្រ ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ ចាប់ផ្តើមវិញហើយការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ក្រោយពីខកខាន អស់រយៈពេល ប្រមាណ២ឆ្នាំ ដោយសារបញ្ហាវិបត្តនៃជំងឺកូវីដ១៩។ ការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ នេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដែលសុទ្ធជាទំនិញ មានគុណភាពល្អៗ មកពីប្រទេសថៃ ផ្ទាល់តែម្តង។

ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ មានជាច្រើនស្តង់ ដែលមានដាក់តាំង នូវផលិតផល របស់ប្រទេសថៃ ច្រើនមុខ ច្រើនប្រភេទ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្ពុជា ក្នុងការជ្រើសរើស មានទាំង សម្ភារៈប្រើប្រាស់ ចំណីអាហារ សម្លៀកបំពាក់ គ្រឿងសំអាង គ្រឿងថែរក្សា សម្រស់ ទាំងបុរសនិងនារី ដែលសុទ្ធសឹងជា ផលិតផល ប្រកបដោយគុណភាពខ្ពស់។

ក្រុមអាជីវករ ដែលបានមកចូលរួមក្នុងការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ បានរៀបរាប់ថា ៖ ការតាំងពិព័រណ៌នេះ គឺជាឪកាសដ៏ល្អបំផុត ក្នុងការបង្ហាញនូវផលិតផល ល្អៗ ដល់អ្នកប្រើប្រាស់ និងការផ្លាស់ប្តូរ បទពិសោធន៍ ពោលគឺ កម្ពុជា និង​ថៃ មាន​ទំនាក់ទំនង​និង ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​ថៃ​សម្រេចបាន​ទឹកប្រាក់​ប្រមាណ ១ ១៧៤ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២ ​នេះ ដោយ​កើនឡើង​ចំនួន​ ១៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម៕

ADVERTISEMENT
Next Post
តជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង ក្រោយស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តព្រៃផ្សៃជួលឃាតករ១ពាន់ដុល្លារមកសម្លាប់ប្តីខ្លួនឯង

តជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង ក្រោយស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តព្រៃផ្សៃជួលឃាតករ១ពាន់ដុល្លារមកសម្លាប់ប្តីខ្លួនឯង

សុទ្ធតែក្រុមបុរសឯករូបសង្ហារលំដាប់មុខរបស់ថៃនិងឡាវមកកម្ពុជាធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនពេញចិត្តក្នុងពិធីធំមួយប្រចាំឆ្នាំ

សុទ្ធតែក្រុមបុរសឯករូបសង្ហារលំដាប់មុខរបស់ថៃនិងឡាវមកកម្ពុជាធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនពេញចិត្តក្នុងពិធីធំមួយប្រចាំឆ្នាំ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!