Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពេជ្រ ចរណៃ ជួបទុក្ខធំហាងកាត់សក់និងសាលាគុនល្បុក្កតោត្រូវភ្លើងឆេះអស់ ស្រាប់តែជួបមនុស្សចិត្តបុណ្យជួយ

by KBN Journalist
July 12, 2025
in សង្គម
ពេជ្រ ចរណៃ ជួបទុក្ខធំហាងកាត់សក់និងសាលាគុនល្បុក្កតោត្រូវភ្លើងឆេះអស់ ស្រាប់តែជួបមនុស្សចិត្តបុណ្យជួយ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃភ្លាម ក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិសភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង៨:៤០យប់ នៅតាមបណ្តោយផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា នៅក្នុងការចុះទៅជួយកញ្ញា ពេជ្រ ចរណៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានសន្យាថា នឹងជួយសម្ភារៈគ្រឿងសំណង់ខ្លះៗក្នុងការជួសជុលរៀបចំហាងឡើងវិញ។

លោកឧកញ៉ា បានបន្ថែមថា យើងមិនត្រឹមតែជួយជាសម្ភារៈសំណង់តែប៉ុណ្ណោះទេ ក្រុមហ៊ុន ហ៊ួត ជា ក៏បានផ្ដល់ឱកាសនិងអញ្ជើញកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA ថ្នាំលាបMC PAINT ផងដែរ។

លោកឧកញ៉ារំពឹងថា ក្រោយពីលោកទទួលកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA បងប្អូនប្រជាពលរដ្ឋនឹងជួយគាំទ្រថ្នាំលាប MC PAINTកាន់តែច្រើនឡើងថែមទៀត។

សូមជម្រាបជូនថា លោកឧកញ៉ា ហ៊ួត ជា គឺជាអគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប, ប្រធានសមាគមជាងសំណង់កម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា បានបង្កើតក្រុមហ៊ុន ហ៊ួត ជា គ្រុប រយៈពេលប្រមាណ ១៤ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារកត្តាគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕

(Ariticle & Post coordinated by MC BORIN)
Tel: +855 97 444 23 41

ADVERTISEMENT
Next Post
អបអរសាទរ សារ៉ាន់ គីមឡាង ជាប់តំណែង Miss Earth Cambodia 2025 នឹងត្រៀមចេញទៅប្រកួតអន្តរជាតិខាងមុខនេះ

អបអរសាទរ សារ៉ាន់ គីមឡាង ជាប់តំណែង Miss Earth Cambodia 2025 នឹងត្រៀមចេញទៅប្រកួតអន្តរជាតិខាងមុខនេះ

Hinoki ជោគជ័យសម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

Hinoki ជោគជ័យសម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!