ភ្នំពេញ៖ នៅកម្ពុជាមានតារាល្បីៗ ឬតារាអភិកជនច្រើនណាស់ តែអ្វីដែលមើលឃើញជាក់ស្តែងគឺលោក ប៉ីប៉ីឌី ដែលមហាជនស្គាល់ជាតារាសម្តែងផង ជាថៅកែផលិតកម្មភាពយន្តផង ជាថៅកែហាងកាហ្វេ និង បុកល្ហុងផង ក្លាយសប្បុរសជននិងជាអ្នកគៀងគរក្រុមយុវជនជួយដល់សង្គមជាតិ ក្នុងគ្រាប្រទេសជាតិជួបសង្គ្រាម។

ស្របពេល ប៉ីប៉ីឌី នាំគេក្នុងប្រមូលថវិកាពីសប្បុសជនរហូតបានដល់ជិត១លានដុល្លារ ដើម្បីទិញស្បៀងផ្តល់ជនភាសឹកនិងកងទ័ពជួរមុខ ស្រាប់តែលេចឡើងនូវបុគ្គលកល្បីៗនិងមហាជនមួយចំនួនបែរជាធ្វើការរិះគន់ផង វាយប្រហារផង ដោយចោទប្រកាន់ថា ប៉ីប៉ីឌី នឹងកិបកេង តិចទៀតដូរឡាន តិចទៀតទិញដី មិនតម្លាភាព ហើយខ្លះទៀតថា នៅមិននៅចេញមុខជាងគេ ហើយមិនខំទៅរកស៊ីអត់ទេ។ ការបញ្ចេញមតិវាយប្រហារទាំងនេះ បានបង្កឱ្យមហាជនមានយល់ច្រឡំនិងកើតចិត្តសង្ស័យ។ ប៉ុន្តែសាម៉ីខ្លួនវិញ ចេញមកប្រតិកម្មដោយនិយាយច្បាស់ៗ និងចំៗតែម្តងថា រាល់ការងារចុះជួយសុទ្ធសឹងតែមានក្រុមការងារនិងភស្តុតាង សូម្បីតែបញ្ជីទិញនិងចំណាយក៏កត់ច្បាស់លាស់ ហើយមកដល់ថ្ងៃនេះ គឺ ប៉ីប៉ីឌី នៅមិនទាន់ឈប់ចុះចែកអំណោយនៅឡើយ សូម្បីតែមកដល់ភ្នំពេញវិញហើយ ក៏បានឱ្យក្រុមការងារនៅបន្តធ្វើការងារសប្បុរសជាប់បន្តពី ប៉ីប៉ីឌី ដដែល។

ទន្ទឹមនោះ មនុស្សជិតស្និតហើយជាបុគ្គលល្បីម្នាក់ បានចូលរួមជាក្រុមការងារសប្បុរសធម៌ ប៉ីប៉ីឌី បានចេញមុខប្រតិកម្មជាខ្លាំងទៅលើក្រុមអ្នកដែលតែងតែវាយប្រហារចោទប្រកាន់លើ ប៉ីប៉ីឌី ដោយថៅកែស្រីហាងលក់គ្រឿងម្ជូរវត្តភ្នំ១៦៨ លោកស្រី លាភ ដាណេ បានចេញមុខនិយាយច្បាស់និងទម្លាយការពិតនៅពេលចុះជួយដល់ជនភាសសឹកនិងកងទ័ពយើង ឱ្យដឹងបានថា អ្នកគិតកូនឌីក្នុងផ្លូវមិនល្អ មើលប្រវ័ត្ត រកសុីមុខរបត្រឹមត្រូវ ល្អគឺល្អ អត់ចេះកុហក បោកប្រាស់ អ្នកនៅជិតគាត់ជួយគេណាស់ មិត្តមានបានអរ អត់ចេះច្រណែន តាំងពីគាត់មិនទាន់មានលុយច្រើនដូចរាល់ថ្ងៃផង និយាយរាល់ថ្ងៃ ម្ចាស់ប្រ៊េនកូនខ្មែរ កាហ្វេរខនណឺ ខេកខនណឺ បុកល្ហុងខនណឺ និយាយពីរកលុយធ្វើBAរឺប្រម៉ូតយកលុយទៅណាអស់ គាត់រាល់ថ្ងៃមានអ្វីដែលគាត់ប្រាថ្នាហើយ ផ្ទះវិឡាភ្នំពេញក៏មាន វិឡានៅសៀមរាបក៏មាន ឡានទំនើបក៏មាន លុយក៏មានរាប់លាន កុំដេកសង្ស័យមនុស្សល្អបាបណាស់។

តោះនិយាយរឿងស្បៀង ចេញថ្ងៃដំបូង១៤ឡានធំយប់ចេញ៣ឡាន ចែកភាសសឹកនៅវត្តពោធ៍៥ពាន់, កន្លែងភាសសឹកនៅប្រសាទព្រះវិហារអស់៦ឡាន ហើយសល់៨ឡានអោយចេញទៅតាមស្រុកចុងកាលខេត្ត ឧត្តមានជ័យ ។ ឡានធំបើកយឺតអោយទៅមុន ឡានគាត់ទៅតាមក្រោយ ជាក់ស្ដែងគាត់ចេញបានបន្ដិចពត៌មានប្រាប់មកថា សភាពការណ៍អត់ល្អនៅសំរោង ដោយចោរសៀមទំលាក់គ្រាប់ឆេះផ្ទះប្រជាពលរដ្ធអត់អោយទៅទេ ។ ឡានឥវ៉ាន់ចេញជិតដល់ គាត់កូនឌី នៅតែព្យាយាមចង់ទៅអោយបានដល់ ដោយក្រុមការងារនាំគ្នាអង្វរ ខ្លះយំ សុំគាត់កុំទៅ កុំប្រថុយជីវិត។
ឌីគាត់អាចមានសំលេងជួយជាតិយើងបានច្រើនទៀត គាត់ប្រាប់កូនវិច្ចកាដែលនាំស្បៀងទៅអោយអជ្ញាធរដំបន់នោះចាត់ចែងនៅទីនោះ៣ទីតាំងហើយយប់ឡានស្បៀងដឹកមក៣ឡានគាត់ក៏ព្យាយាមទៅចែកនៅស្រីស្នំ ដោយមានអជ្ញាធរគាត់នាំផ្លូវផ្ទាល់ ។
ក្រោយថ្ងៃបន្ទាប់មួយថ្ងៃ៩ឡានធំ និង ៨ឡានធំរៀងរាល់ថ្ងៃ ចេញចែក១ថ្ងៃ ៤និង៥កន្លែង ហើយឬយ៉ាងតិចក៏៣ទីតាំងដែរសំរាប់គាត់ផ្ទាល់តាមទីតាំងឆ្ងាយនឹងជិតហើយក្រៅពីនឹងមានក្រុមការងារសុំជួយចែកកន្លែងផ្សេងខ្លះ៨០០គ្រួសារ១៣០០គ្រួសារ៣០០០គ្រួសារក៏មានខ្លះសុំ១ឡាន ខ្លះ២ឡាន ចែកគ្នាចែក។
សំរុកគ្នាជូនជនភាសសឹកអត់បានសំរាកទេបាយមិនទៀងដេកមិនគ្រប់ម៉ោង២យ់ប់ជាងអីក៏មានថ្ងៃខ្លះថ្ងៃ២៥/២៦/២៧/២៨ការចំណាយអស់ខ្ទង់ជិត៤០មុឺនដុល្លា ស្ថានភាពរាងធូរមានបទឈប់បាញ់ ពេលនោះលឺពត៌មានថាពូពូអ៊ំជូមុខជំនួយអត់សូវបានដល់ គាត់ចាប់ផ្ដើមផ្ដល់ស្បៀងតាមទីតាំងដែលអាចយកជូនដល់កងទ័ពទីតាំងខ្លះ៤ឡានធំខ្លះ៣ឡានធំនឹងលុយ10000$ ខ្លះ1មុឺនដុល្លាជាង ខ្លះ8000$ ខ្លះ៥លាន១០លាន២០លាន៤០លានមួយថ្ងៃ៤ទៅ៥ទីតាំង។
តំបន់ខ្លះគាត់សុំម៉ាសុីនភ្លើង អេកូម សូឡា ដុំសាកថ្ម រាប់រយគ្រឿង រាប់ពាន់គ្រឿង គឺព្យាយាមធ្វើយ៉ាងណាអោយបានច្រើន ចំណាយក៏ច្រើន ចេញស្បៀងរាល់ថ្ងៃ លុយជំនួយអស់65% នៅសល់ 35% មានពេលមួយកូនឌីចង់យកជូនពូពូកងទ័ពជួរមុខផ្ដល់កំលាំងចិត្តជួបគាត់ផ្ទាល់សុខចិត្តជិះឡានដឹកស្បៀងទៅតែម្នាក់ឯង ទីតាំងតំបន់ក្រហមភ្នំខ្មោច តំរូវបិទអត់ប្រើទូស័ព្ទ អត់ដឹងទាក់ទងតាមណា ក្រុមការងារទៅជាមួយគាត់ចាំនៅកន្លែងមានសុវត្តភាព ចាំតាំងពីម៉ោង៣ជាងរហូតដល់មេឃងងឹត អារម្មណ៍អ្នកចាំខ្ញុំពេលនឹងគ្មានព្រលឹងក្នុងខ្លួនកាន់តែយប់ម៉ោង៦បាត់៧បាត់៨បាត់តាមផ្លូវប្រជាពលរដ្ធខ្លះដឹកជញ្ជូនរត់ភាសសឹកហូរហែរវិញ្ញាណក្រុមការងារកាន់ទូស័ព្ទចាំដំណឹងខ្ញុំអង្គុយយំខលទៅបងប្អូន។
លោកស្រី លាភ ដាណេ បាននិយាយទៀតថា “ខ្ញុំពិតជាខុសដែលមិនបានឃាត់គាត់កុំអោយទៅ ថៃបង្ហោះដ្រូនហោះតំបន់សង្រ្គាមរាល់ថ្ងៃ តំបន់នោះសូម្បីឡានក៏គេបិទផ្លូវអត់អោយជិះកាត់ផង ខ្ញុំពិតជាមិនចង់រំលឹកនឹកឃើញពេលវេលានឹងស្លុតណាស់ ម៉ោង៨ជាងបកូនឌីតបឆាតខ្ញុំចេញមកហើយ ថតតាមផ្លូវមកងងឹតឈឹង ចុះពីលើភ្នំខ្មោចជិះឡានដឹកស្បៀងបិទភ្លើងបើកយឺតៗខ្លាច ដ្រូនសៀម ចាប់បាន អារម្មណ៍ខ្ញុំនៅតែភ័យ”។
កូនឌីថា ជាង១ម៉ោងទៀតបានដល់ឡានបើកយឺតបិទភ្លើងម៉ោងជិត១០យប់បានឃើញគាត់មកដល់ខ្ញុំអោបគាត់ភ័យណាស់គាត់ថាម៉ាក់អើយដ្រូនសៀមហោះលើក្បាលគាត់រត់ពួនកងទ័ពប្រកាសអាសន្នត្រៀមខ្ញុំរកអីជិះមកវិញអត់មានដោយសារឡានស្បៀងគេជិះមកដឹកស្បៀង១ជើងទៀត ទីតាំងជួរមុខខ្លះនៅដល់ព្រំដែនតំបន់គ្រោះថ្នាក់ណាស់ព្យាយាមយកស្បៀងនឹងថវិការដល់ដៃគាត់ ខ្ញុំនិយាយបានតែ50%ទេកន្លែងខ្លះថតអត់ហ៊ានផុសទេ មួយរយះក្រោយនេះ គាត់ព្យាយាមយកស្បៀងនឹងលុយមួយចំនួនដល់ដៃក្រុមគ្រួសារវិរៈជនពលី គ្រួសារខ្លះគាត់ជូន 5000$ ខ្លះក៏ 8000$ស្បៀងដូចគ្នាមួយរយះក្រោយខ្លះ3000$តាមជាក់ស្ដែងគ្រួសារខ្លះជីវភាពគាត់ធូធារអត់មានបន្ទុកទេ គ្រួសារខ្លះទៀតបន្ទុកគាត់មានកូនតូចច្រើន អត់ផ្ទះនៅគឺគាត់មើលជាក់ស្ដែង នៅវីរៈកងទ័ពមានរបួសសំរាកពេទ្យរាប់រយនាក់ខ្លះគាត់ត្រូវផ្សែងពុលគឺទៅសួរសុខទុកគាត់ជូនលុយមួយចំនួនទៀត មកដល់ថ្ងៃនេះគឺនៅតែដឹកស្បៀងជូនលុយ ធ្វើនៅឡើយសូមទានជ្រាប សូមបញ្ជាក់បងប្អូនមួយចំនួនដែលមានគំនិតគិតរឿងកេងលុយជំនួយអោយច្បាស់បន្ដិចរាល់ថ្ងៃចាក់សាំង។
ញាំបាយចំណាយគ្រប់យ៉ាងគឺលុយផ្ទាល់ខ្លួនអត់បានបះពាល់លុយជំនួយ១រៀលទេរយះពេល២០ថ្ងៃនេះអ្នកគិតមើល៧ឡានគ្រាន់ញាំបាយព្រឹកក៏២០មុឺនជាង១ពេលថ្ថៃខ្លះគុយទាវម្ដង៤០មុឺនជាងបាយថ្ងៃសំម្លមួយចាន១០០០០៛ក៏២០មុឺនជាងដែរ លុយចូលមូលិធិចូលផ្សេង ទឹកចិត្តកំលាំងចិត្តចង់ជួយជាតិបើមិនលើកទឹកចិត្តកុំគិតអវិជ្ជមានមកអ្នកគេធ្វើអី ថ្ងៃក្រោយអាចអ្នកធ្វើគេនឹងអស់ទឹកចិត្ត ឡានរាប់មុឺនគីឡូ ស្មានតែខ្ញុំចំណាយតិច តែនេះជាទឹកចិត្ត អត់ចង់បានគុណសម្បិត្តទេ ធ្វើល្អក៏ជាបុណ្យយើង តែកុំមើល មកអ្នកធ្វើក្នុងផ្លូវមិនល្អអ្វី ប៉ីប៉ីឌី គាត់ហត់ណាស់ គាត់ប្រថុយគ្រោះថ្នាក់ណាស់។
ដើម្បីចង់ដល់ដៃវីរៈជនយើង ប៉ីប៉ីឌី បានប្រថុយគ្រោះថ្នាក់ខ្លាំង ហើយក៏កំពុងធ្វើសកម្មភាពរាល់ថ្ងៃមិនទាន់ឈប់ទេមួយថ្ងៃ៣ទៅ៤ទីតាំង ជាក់ស្ដែងគាត់ក៏បានផុសដែរគ្រាន់តែនៅតំបន់កងទព័ជួរមុខ និងកងទព៌នៅតាមមន្ទីពេទ្យយើងមិនហ៊ានផុសដើម្បីការពារសុវត្តភាពដល់គាត់៕

























Discussion about this post