ក្រោយដឹង លោក ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពភ្លាម ធ្វើឱ្យ លោក សាន្ត ប៊ុនធឿន នៅមិនសុខទេ ក៏បានជិះឡានពីព្រៃចាន់ ទំាងយប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមកជូនដំណើរ ម៉ារ៉ា ប៊ុណ្ណា ជាលើកចុងក្រោយ រួចឆ្លៀតចូលបុណ្យនូវទឹកប្រាក់ចំនួន 55 ម៉ឺនរៀលទៀតផង។

មុនចេញពីរោងបុណ្យ លោក សាន្ត ប៊ុនធឿន ពោលពាក្យទំាងអួលដើម.ក អាណិតប្អូនធម៌ ខ្លោចចិត្ត ថា “បងសូមបួងសួងឱ្យប្អូនទៅកាន់សុគតិភព ប្រសិនបើមានជាតិក្រោយពិតមែន បងសូមបួងសួងប្អូនកុំអោយអាយុខ្លីដូចជាតិនេះទៀតអី!”៕
សូមទស្សនាវិឌីអូពេញ៖








Discussion about this post