Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កំពុងជួយរកមូលនិធិជួយដល់កងទ័ពជួរមុខ ស្រាប់តែ Alex Sen ក្លាយជា BA ថ្មីមួយរូបសម្រាប់ម្ចាស់ប្រេនកូនខ្មែរម្នាក់, សូមអបអរសាទរ

by KBN MEDIA
December 21, 2025
in តារា
កំពុងជួយរកមូលនិធិជួយដល់កងទ័ពជួរមុខ ស្រាប់តែ Alex Sen ក្លាយជា BA ថ្មីមួយរូបសម្រាប់ម្ចាស់ប្រេនកូនខ្មែរម្នាក់, សូមអបអរសាទរ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ជាមនុស្សមានបុណ្យសំណាងពិតប្រាកដ កំពុងរវល់នឹងការងារផ្ទាល់ខ្លួនហើយ ហើយនៅឆ្លៀតទៅគាំទ្រសកម្មភាពស្វែងរកមូលនិធិជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក លោក Alex Sen ដែលមហាជនស្គាល់ថា ជាតារាសម្តែង និង ធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធីជាច្រើន ស្រាប់តែបង្ហើបពីដំណឹងល្អ នៅចំពេលកម្ពុជាយើងរងពីសង្គ្រាមឈ្លានពាន។

ជាការពិតណាស់ កម្ពុជាយើងកំពុងរងទុក្ខលំបាកពីសត្រូវចោរឈ្លានពានសៀម ហេតុដូច្នេះរឿងកម្មវិធីសប្បាយអបអរអ្វីនោះ គឺគួរទុកមួយឡែក ប៉ុន្តែទោបីជាយ៉ាងណា សម្រាប់បុគ្គលល្អ ជាអ្នកសិល្បៈម្នាក់ខំធ្វើការងារជួយសង្គមជាច្រើន គួរលើកមកនិយាយនិងសរសើរ ហើយសម្រាប់លោក Alex Sen ទោះបីជាមិនប្រកោរប្រកាសដូចគេយ៉ាងណា តែអ្នកគាំទ្រនិងសាច់ញាត្តិបងប្អូនសូមអបអរសាទរដល់លោក Alex Sen ទទួលបានការងារថ្មីក្លាយតារាប្រុសម្នាក់តំណាងឱ្យផលិតផលគ្រឿងសម្អាតរបស់ម្ចាស់ប្រេនកូនខ្មែរម្នាក់ “Mary Queen” ។

ឆ្លើយតបនឹងដំណឹងល្អសម្រាប់ការងារថ្មីរបស់លោកមួយនេះ លោក Alex Sen នឹងរៀបចំកម្មវិធីសន្និសីទសារព័ត៌មាននាពេលខាងមុខណាមួយ ក្រោយបញ្ចប់សង្គ្រាមមានសុខសន្តិភាព១០០ភាគរយជាងមុនសិន។ លោកនឹងបញ្ជាក់លម្អិតអំពីការងារថ្មីរបស់លោកដែលបានក្លាយជា ទូតសុឆន្ទៈ មួយម្នាក់សម្រាប់ម្ចាស់ប្រេនកូនខ្មែរ “Mary Queen” ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏ថ្លែងអំណរដល់លោកស្រីអគ្គនាយិកា “Mary Queen” ដែលបានមើលឃើញពីគុណតម្លៃនិងសមត្ថភាពរបស់លោក ស្របពេលកម្ពុជាយើងទាំងមូលកំពុងរងទុក្ខ ហើយលោកនឹងដើរតួជាតារាប្រុសប្រកដោយសេចក្តីថ្លៃថ្នូរ ឱ្យសាកសមនឹងផលិតផល “Mary Queen”

សូមក្រើនរំលឹកបន្ថែមឱ្យដឹងថា លោក ឈុំ ថាត់ថៃ ហៅ Alex Sen (អេឡិច ហ្សិន) ការពិតជាលោកជាតារាសម្តែងប្រុសមួយរូបនេះ បានប្រឡួកក្នុងវិស័យសម្តែងជាច្រើនឆ្នាំមកហើយ ដោយរូបលោកត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈការថត ស្ពត, វិឌីអូចម្រៀង និង ថតរឿងជាដើម។

លោក អេឡិច ហ្សិន ក៏មានសមត្ថភាពនិងភាពលេចធ្លោផងដែរក្នុងវិស័យដើរម៉ូត ដែលជាតារាប្រុសបង្ហាញម៉ូត មានសមត្ថភាព ឧហ្សាហ៍ បង្ហាញមុខក្នុងកម្មវិធីបង្ហាញលំដាប់ធំតូចនិងអន្តរជាតិ ជាច្រើនកម្មវិធី។

ក្នុងឆ្នាំ២០២៥ថ្មីៗនេះផងដែរ លោក Alex Senបានប្រលងកម្មវិធីបុរសឯក MISTER INTERNATIONAL CAMBODIA 2025 ក្រោយរូបលោកបានកែប្រែរូបសម្បត្តិជាថ្មី មានរូបរាងសង្ហារជាងមុន និងជាពិសេសមុខមាត់ ដ៏ស្រទន់របស់លោក កំពុងទាញបេះដូងអ្នកគាំទ្រជាពិសេសស្រីៗពេញចិត្តលើរូបលោកតែម្តង៕

ADVERTISEMENT
Next Post
ឯកឧត្តម វ៉ាត់ ចំរើន៖ អំណោយពី IOC និង OCA ផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមកើតឡើងពីការរំលោភបំពាន

ឯកឧត្តម វ៉ាត់ ចំរើន៖ អំណោយពី IOC និង OCA ផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមកើតឡើងពីការរំលោភបំពាន

ឯកឧត្តម វ៉ាត់ ចំរើន នាំយកជំនួយមនុស្សធម៌ជូនក្រសួងអប់រំដើម្បីឱ្យជួយកុមារភៀសសឹកកុំបន្តភាពភ័យព្រួយ ឬ ជួយសម្រួលអារម្មណ៍ឈឺចាប់

ឯកឧត្តម វ៉ាត់ ចំរើន នាំយកជំនួយមនុស្សធម៌ជូនក្រសួងអប់រំដើម្បីឱ្យជួយកុមារភៀសសឹកកុំបន្តភាពភ័យព្រួយ ឬ ជួយសម្រួលអារម្មណ៍ឈឺចាប់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!