Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មិនរុញរារសម្រាប់គំនិតល្អ! អតីតតារាសម្តែងស្រស់ស្អាត អ៊ឹម សុគន្ធា ចេញមុខធ្វើរឿងនេះ ដើម្បីប្រយោជន៍កូនខ្មែរ

by KBN Journalist
October 18, 2021
in តារា
មិនរុញរារសម្រាប់គំនិតល្អ! អតីតតារាសម្តែងស្រស់ស្អាត អ៊ឹម សុគន្ធា ចេញមុខធ្វើរឿងនេះ ដើម្បីប្រយោជន៍កូនខ្មែរ
937
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ទើបតែផ្អើលព័ត៌មានធ្វើពិធីឡើងវិឡាថ្មីជាង១លានដុល្លារមិនទាន់បាត់ក្តៅៗផងស្រាប់តែអតីតសម្តែងអ្នកនាង អ៊ឹម សុគន្ធា បានប្រកាសរឿងមួយនាថ្ងៃនេះត្រៀមនឹងធ្វើរឿងល្អចំនួនពីររឿងក្នុងពេលតែមួយ ដើម្បីសង្គមនិងការងារមនុស្សធម៌ ខណៈនាងកំពុងដឹកនាំតំណាងចែកចាយផលិតផល HK7 រួមគ្នាធ្វើបុណ្យសាងកុសល។

ស្របពេលមហាជននិងអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ដំណឹងអតីតតារាសម្តែងអ្នក អ៊ឹម សុគន្ធា ទើបតែឡើងវិឡាថ្មីវិឡាដ៏ធំតម្លៃជាង១លានដុល្លារ កាលពីថ្ងៃទី១៤ ខែតុលាកន្លងមកថ្មីៗ ហើយក៏មិនទាន់បាត់ការសរសើផងដែរនោះ ស្រាប់តែថ្ងៃនេះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០១ អ្នកនាងក៏ប្រកាសនូវដំណឹងថ្មី ដំណឹងនៃការចុះជួយដល់មន្ទីរពេទ្យជាតិកុមារអង្គរ ខេត្តសៀមរាប នាពេលខាងមុខនេះ ស្របពេលអ្នកនាងក៏ចូលរួមគាំទ្រនូវបទចម្រៀងថ្មីមួយបទផងដែរគឺ “ពូជខ្មែរ ថ្លៃថ្នូរ” ជាបទថ្មីក្រុមតារាចម្រៀង សាកក្កដា និងក្រុមតារាចម្រៀង Original Song ជាច្រើនដួងទៀតដោយអ្នកនាងបានចេញថវិកាផ្ទាល់ផងដែរក្នុងការផលិតវិឌីអូបទថ្មីនេះ ។

លើកនេះអ្នកនាង អ៊ឹម សុគន្ធា ត្រៀមយកថវិកាផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យកុមាអង្គរសៀមរាប ខណៈកុមារនៅទីនោះ ត្រូវការចំបាច់ព្យាបាលនិងមើលថែពីគ្រូពេទ្យ ជាពិសេសប្រសិនបើគ្មានថវិកាគាំទ្រដល់មន្ទីរពេទ្យមួយនេះទេ កុមារក្នុងខេត្តសៀមរាប ក៏នឹងប្រឈមនឹងបញ្ហាព្យាបាលផងដែរ។

អ្នកនាង អ៊ឹម សុគន្ធា បាននិយាយថា “នាងខ្ញុំជាម្ចាស់ប្រេន Hk7 ដែលជាកូនខ្មែរ បេះដូងខ្មែរបានចូលរួមជួយដល់កុមារដែលជាទំពាំងស្នងឬស្សី ។ យើងនឹងមានកម្មវិធីពិសេសសំរាប់ បងប្អូនចូលរួមចែករំលែកម្នាក់1$ នៅក្នុងពេលឆាប់នេះ។ សូមបងប្អូនជួយ like នឹង share ទាំងអស់គ្នា។ ជួយដល់មន្ទីរពេទ្យកុមារជាតិ ខេត្តសៀមរាប”។

សូមរំលឹកផងដែរថា អ្នកនាង អ៊ឹម សុគន្ធា និងស្វាមី តែងតែចូលរួមសកម្មភាពសប្បុរធម៌ជាច្រើនលើកនេះ ក្នុងការជួយដល់ប្រជាពលរដ្ឋខ្វះខាត ហើយជាពិសេសកន្លងមកក៏ចុះជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង អង្គការកុមារកំព្រាទីទាល់ក្រនានា ផងដែរ ដើម្បីឱ្យឆ្លងវិបត្តិកូវិដ១៩។

សូម្បីតែតាៗពូអ្នកធាក់ស៊ីក្លូ លោក គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា ក៏គូស្នេហ៍រូបនេះគិតគូផងដែរ ដោយឧស្សាហ៍ចុះចែកអំណោយដល់ផ្ទាល់ គិតគូដល់មនុស្សចាស់ ហើយអ្នកទាំំងពីរតែងតែយកថ្ងៃពិសេសក្នុងជីវិតរបស់អ្នកទាំងពីរ ធ្វើបុណ្យផងដែរ។

សូមរំលឹកទៀតផងដែរថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ក្រោមសម្លេងសាទរទៅកាន់ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពលោក គង់ រ៉ាយុទ្ធ និង ភរិយាគឺ អ្នកនាង អ៊ឹម សុគន្ធា បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ដែលជាផ្ទះវីឡាធំស្កឹមស្កៃតម្លៃជាង ១ លានដុល្លារ ស្ថិតនៅបុរីប៉េងហួត បឹងស្នោ ។

ពិតជាអស្ចារ្យនិងគួរភ្ញាក់ផ្អើលនូវការបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ របស់ប្ដីប្រពន្ធអតីត តារាសិល្បៈមួយគូ នេះដែរបានធ្វើឱ្យទស្សនិកជនជាច្រើន គិតថាមិនមែនជារឿងធម្មតារបស់មហាជនទូទៅនោះទេ ប៉ុន្តែសម្រាប់ លោក គង់ រ៉ាយុទ្ធ និង ភរិយា ដែលជាអ្នកជំនួញជោគជ័យ លើមុខរបបជាច្រើន រហូតមួយរយៈចុងក្រោយផ្ទុះការគាំទ្រខ្លាំងលើក្រុមហ៊ុនគ្រឿងសម្អាង HK7 ៕

ADVERTISEMENT
Next Post
ការរំលោភសិទ្ធិមនុស្សនៅស្រីលង្កាគំរាមកំហែងដល់ផលប្រយោជន៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប

ការរំលោភសិទ្ធិមនុស្សនៅស្រីលង្កាគំរាមកំហែងដល់ផលប្រយោជន៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប

ផ្អើលទាំងយប់តែម្តងម្ចាស់បំណុលជិះតាមទារលុយតារាកំប្លែងនាងខ្ញុងនៅកណ្តាលផ្លូវទាមទារឱ្យចុះពីឡាន

ផ្អើលទាំងយប់តែម្តងម្ចាស់បំណុលជិះតាមទារលុយតារាកំប្លែងនាងខ្ញុងនៅកណ្តាលផ្លូវទាមទារឱ្យចុះពីឡាន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!