Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ផ្អើលពេញពិភពសិល្បៈ! សូ ដានីតា ប្រកាសឱ្យ សឿ សុធារ៉ា ចូលខ្លួនដោះស្រាយបំណុលយ៉ាងក្តៅពេញទំហឹង

by KBN MEDIA
November 2, 2021
in តារា
ផ្អើលពេញពិភពសិល្បៈ! សូ ដានីតា ប្រកាសឱ្យ សឿ សុធារ៉ា ចូលខ្លួនដោះស្រាយបំណុលយ៉ាងក្តៅពេញទំហឹង
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ផ្ទុះករណីថ្មីមួយទៀតហើយនៅក្នុងរង្វង់សិល្បៈ និងធ្វើឲ្យគេបើកភ្នែកធំៗគឺនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា នេះ ផ្ទុះស្រាប់តែតារាសម្ដែងស្រី អ្នកនាង សឿ សុធារ៉ា និងអ្នកនាង សូដា នីតា ចាប់ផ្ដើមពាក់មុខយក្សដាក់គ្នា ដោយប្រើពាក្យសម្ដីគ្រោធគ្រាតមិនញញើតមាត់នោះ។

ផ្តើមតឹងសរសៃកលើបណ្តាញសង្គមក្រោយពីតារាសម្ដែង សូដា នីតា ព្រមានទៅកាន់តារាស្រីអ្នកនាង សឿ សុធារ៉ា ថាអាចនឹងមានប៉ូលិសហៅចូលប៉ុស្ដិ៍ ឬមានដីកាពីតុលាការទៅនាំខ្លួន សឿ សុធារ៉ា ដល់កន្លែងថតតែម្ដង បើមិនព្រមចូលខ្លួនដោះស្រាយ នោះទេ។ សារខ្លីមានន័យជ្រៅនិងបង្កើតឲ្យមានការជជីកសួរគ្នាជាថ្មីក្រោយពីស្ងប់ស្ងាត់រឿងចម្រូងចម្រាសរវាងតារាសម្តែងសឿន សុធារ៉ា និងនាងខ្ញុងទើបនងបញ្ចប់ថ្មីៗ។

ទោះជាយ៉ាងណា អ្នកនាង សូដានីតា មិនបានបញ្ជាក់ពីមូលហេតុក្ដី ក៏គេអាចកាត់ស្មានបានថា រឿងរ៉ាវអាចកើតចេញពីលុយកាក់ ដោយកន្លងទៅ សុធារ៉ា ធ្លាប់មានបញ្ហាជាមួយកូនតុងទីនមួយចំនួនផងដែរ។សូដា នីតាបានលើកឡើងថា”សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្ស មិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន”។ភ្លាមៗនៅ មិនទាន់ទាក់ទងតារាសម្ដែង សូដា នីតា និងតារាសម្ដែង សឿ សុធារ៉ា បាននៅឡើយទេជុំវិញករណីមួយនេះ។

ទោះជាយ៉ាងណាកន្លងទៅគេចាំបានដែរថា តារាសម្ដែង សឿ សុធារ៉ា ធ្លាប់អ្នករកស៊ីអនឡាញ និងមិត្ដសិល្បៈខ្លះដែលអះអាងថា ខ្លួនជាកូនតុងទីនរបស់អ្នកនាង សឿ សុធារ៉ា បានទម្លាយថា សឿ សុធារ៉ា មិនទាន់បានទូទាត់ប្រាក់ជូនពួកគាត់ជាច្រើនម៉ឺនដុល្លារ តាមរយៈការលេងដេញតុងទីន ហើយក្នុងនោះក៏មានទាំងសិល្បករមួយចំនួនជាកូនតុងទីនក៏បានខកខានបង់ប្រាក់ទៅឲ្យអ្នកនាង សឿ សុធារ៉ាជាមេបានទាន់ពេលនោះឡើយរហូតនាងមិនអាចបង្វិលប្រាក់ដែលដេញបានទៅឲ្យកូនដែលដេញបានតាមកាលកំណត់។

គេចាំបានផងដែរថាកន្លងទៅអ្នកនាង សូដានីតា ក៏ធ្លាប់ទាំងបង្ហោះសារដាក់ចំៗទៅកាន់អ្នកដឹកនាំផលិតបទចម្រៀង លោក រិទ្ធិ អូមេហ្គា ជុំវិញការឲ្យផលិតកររូបនេះទូទាត់បំណុលដែលជំពាក់មួយចំនួនផងដែរ។

ប្រសិនបើនេះគឺជាករណីនៃរឿងប្រាក់កាក់មែនគឺជាករណីថ្មីបន្ទាប់ពីសិល្បករមួយចំនួនលេចរឿងចម្រូងចម្រាសបញ្ហាថវិការក្នុងបរិសបទនៃជំងឺកូវីដ១៩ មានដូចជាករណី លោក អ៊ិន សុភិន និងលោកសុខ រ៉ាស៊ី ករណីអ្នកនាងខ្ញុង អ្នកនាងស្រីអយ និងអ្នកនាង សឿ សុធារ៉ា និងសិល្បករមួយចំនួនទៀត៕

ADVERTISEMENT
Next Post
ស្នាដៃចុងក្រោយតារាកំប្លែងថៃ រ៉ូបឺត សៃខុក និង Kom Chauncheun មុនមរណភាព  គឺរឿង “ភូមិវាលឆ្កែលូ” បញ្ចាំងនៅកម្ពុជាស្អែកនេះ

ស្នាដៃចុងក្រោយតារាកំប្លែងថៃ រ៉ូបឺត សៃខុក និង Kom Chauncheun មុនមរណភាព គឺរឿង "ភូមិវាលឆ្កែលូ" បញ្ចាំងនៅកម្ពុជាស្អែកនេះ

ឡូយកប់! បទ ”Are you ok” ចេញវិឌីអូផ្លូវការក្រោមការទទួលស្គាល់ពីក្រសួង

ឡូយកប់! បទ ''Are you ok'' ចេញវិឌីអូផ្លូវការក្រោមការទទួលស្គាល់ពីក្រសួង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!