Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិធីករលោក ហេរ៉ូ ប្តឹងបុរសម្នាក់ចាប់ខ្លួនបន្ទាប់គេចវេសមិនដោះស្រាយបញ្ហាជាមួយគ្នា

by KBN Journalist
November 4, 2021
in តារា
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

កណ្តាល៖ ជនឆបោកមួយរូបដែលបានបោកលុយពី ឌីចេ ហេរ៉ូ ពិធីករប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដដោយបានចេញមូលប្បទានប័ត្រ(ឬហៅថាសែក)គ្មានទឹកប្រាក់ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបញ្ជាឲ្យលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងជំនាញចុះបង្ក្រាបនិងឈានដល់ការឃាត់ខ្លួន វាយខ្នោះបានភ្លាមៗ ក្រោយពីមានដីការបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលចេញបានដាក់មកមិនដល់១ថ្ងៃផងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើយោងតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យបណ្ដាញព័ត៌មាន The Mirror News ដឹងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ជនឆបោកឈ្មោះ មាន សុខន្តី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ដែលមានទីលំនៅ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេខេត្តកណ្ដាលបានឆបោកជនរងគ្រោះឈ្មោះ មុំ សាម៉េត ហៅ Hero ភេទប្រុស អាយុ៤០ឆ្នាំ ដែលមានទីលំនៅ ភូមិបត្តាជី សង្កាត់ព្រែក ហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ បុគ្គលិកទូរទស្សន៍អាស៉ីអាគ្នេយ៍ដោយមូលប្បទានប័ត្រ គ្មានទឹកប្រាក់។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឈ្មោះ មុំ សាម៉េត ហៅ ហេរ៉ូ បបានលក់ដីមួយកន្លែងឲ្យទៅឈ្មោះ មាន សុខន្តី ក្នុងតម្លៃ ៤៣,០០០$ ក្រោយពីការទិញលក់រួចក៏បានកាត់ឈ្មោះផ្ទេរសិទ្ធិត្រឹមត្រូវ លលុះនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ឈ្មោះ មាន សុខន្តី បានចេញមូលប្បទានប័ត្រ លេខ៥២២១៥២ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន៤៣,០០០$ ពីធនាគារវឌន្ឍនៈ អាស៉ីចំកាត់ដេីម្បីឲ្យទៅឈ្មោះ មុំ សាម៉េត យកទៅដកប្រាក់នៅធនាគា សាខាក្រុងតាខ្មៅ បានបញ្ជាក់ថាមូលប្បទានប័ត្រ គឺគ្មានទឹកប្រាក់ទេ។ ក្រោយពីឈ្មោះ មុំ សាម៉េត បានប្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដាក់លិខិតកោះហៅឈ្មោះ មាន សុខន្តី ចំនួន០២ដង ដេីម្បីមកសាកសួរបំភ្លឺ ប៉ុន្តែឈ្មោះ មាន សុខន្តី បានទទួលលិខិតហេីយ តែរឹងរូស មិនព្រមចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចទេ។

លោកវរសេនីយ៍ឯកនាយការិយាល័យរូបនេះបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានទទួលបានពាក្យបណ្តឹងនិងដីការបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ ជាលទ្ធផលស្រាវជ្រាវស៊េីបអង្កេតកម្លាំងនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានស្រាវជ្រាវឈ្មោះ មាន សុខន្តី តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៨០ដកបចខ/២១ របស់ ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូលខេត្តកណ្ដាល ចុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វេីការឃាត់ខ្លួនឈ្មោះ មាន សុខន្តី យកមកស្នងការដ្ឋានគរបាលខេត្តកណ្ដាលដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា ចំពោះសម្ភារៈដែលចាប់បានពីជនសង្ស័យរួមមាន៖ ប្រាក់រៀលចំនួន ៥០,០០០៛, VISA កាតSATHAPANA ០១សន្លឹក, VISA កាតACLEDA ០១សន្លឹក, VISA កាតABA ០១សន្លឹក, VISA កាតCANADIA ០១សន្លឹក, VISAកាត SACOMBANK ០១សន្លឹក, VISA កាតAEON ០១សន្លឹក,កាតធនាគារ PRINCE ០១សន្លឹក,កាតធនាគារ WING ០១សន្លឹក,កាតសម្គាល់ទោចក្រយានយន្ដចំនួន ០២សន្លឹក៕

ADVERTISEMENT
Next Post

អស្ចារ្យមែន មិនធ្លាប់មានឡើយ! បទ''Are you ok'' បង្ហោះមិនដល់ ៩ម៉ោងផងមានអ្នកទស្សនាជាង១លានដង

ថាមែនៗ ! បទ "Are you ok" ត្រូវក្រុមហ៊ុនចិនមួយទិញសិទ្ធយកទាល់តែបាន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!