Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទីបំផុត! តុលាការសម្រេចដាក់គុកតារា Tik Tok សុខសុខា ហើយក្រោយមិនចេះរៀងចាល

by KBN Journalist
November 21, 2021
in សង្គម
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តត្បូងឃ្មុំ ៖ នៅទីបំផុត នាង ថន សុខា ដែលជាតារាល្បីមួយរូបលើបណ្តាញសង្គម Tik Tok ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ ក្រោយពីត្រូវបានចោទប្រកាន់ពីបទ «លួច»។

https://youtu.be/1J1Fb0uEWaI

តាមប្រភពព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ចៅក្រមនៃសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឃុំខ្លួននាង ថន សុខា នៅព្រឹកថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រោយពីបញ្ចប់ការសាកសួររួចរាល់ពាក់ព័ន្ធពីបទល្មើស «លូច»។

យោងតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសលួច ជាការដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងៗរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ។ អនុលោមបានមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទល្មើសលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី៦ខែដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ដល់ ៦ លានរៀល។

គួររំលឹកថា អ្នកលេងបណ្តាញសង្គម TikTok ភាគច្រើនស្គាល់ហើយ តារាមួយដួងដែលមានឈ្មោះថា ថន សុខា ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ខ្លួនពាក់ព័ន្ធពីបទ.លួច (លួចទូរស័ព្ទដៃ១គ្រឿង) កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ ។ តារា Tik Tok ថន សុខា ក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ច និងទទួលស្គាល់ការពិតថា ដោយសារមូលហេតុអត់លុយដើរលេងពិធីបុណ្យអុំទូក ៕

ADVERTISEMENT
Next Post

ផ្សាយឡើងកក្រើករឿងចាប់អ្នកជល់មាន់បួននាក់បែរជាបញ្ជូនបីនាក់ទៅតុលាការ, តែមហាជនកំពុងរង់ចាំមើលបន្តទៀតលើសំណុំរឿងធំក្លិនស្អុយមិនស្រួលមួយនេះ

អតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវគេសម្លាប់ចំថ្ងៃបុណ្យអុំទូក

អតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវគេសម្លាប់ចំថ្ងៃបុណ្យអុំទូក

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!