Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ជួយមនុស្សជួយអ្នកភូមិរាប់ពាន់នាក់មានដីធ្លីឱ្យមានជីវិតល្អប្រសើរតែពេលនេះលោកតាត្រូវជួយរឿងភ័យខ្លាចទៅវិញ

by KBN Journalist
December 6, 2021
in សង្គម
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កំពុងជាចាស់ជរាមានអាយ៦២ឆ្នាំនិងមានជម្ងឺជើងជើងប្រចាំកាយផងដែរនោះលោក តា គង់ ជា បានជួបរឿងទំនាស់ដីធ្លី បើទោះបីជាសំណុំរឿងវិវាទដីធ្លីរវាងលោក លី អ៊ុតនី និងលោកតា គង់ ជា ស្ថិតនៅភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការច្រានចោលមិនចាត់ការចំនួនបួនដងរួចមកហើយ ក្រោយលោក លី អ៊ុតនី ប្តឹងជាបន្តបន្ទាប់ទៅកាន់់លោកតាយ៉ាងណាក្តី។

សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និងដីកាតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់មានដូចខាងក្រោម ៖
លើកទី១៖ ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៤៦២ អ.យ.គ ចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ។
លើកទី២៖ ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១៧២ អ.យ.ឃ ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៣២ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ។
លើកទី៣៖ ដីកាសម្រេច ១៦០ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ភ្នំពេញ
លើកទី៤៖ ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៤៨០ អយង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៥៥ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

លោកតា គង់ ជា បានធ្វើការសន្និសីទកាសែតមួយនៅភ្នំពេញកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយបានសូមលើកដៃសំពះសុំអង្វរដល់សម្តេចតេជោ ហ៊ុន សែន ជួយកូនចៅប្រជាពលរដ្ឋក្នុងសហគមន៍ភូមិអូរអំពិលស្រុកម៉ាឡៃរបស់លោកតាលើផ្ទៃដី៩៧ហិកតាដែលជាកម្មសិទ្ធរបស់ក្រុមគ្រួសាររបស់លោកតា និង ប្រជាពលរដ្ឋជាង១ពាន់គ្រួសារសហគមន៍ កំពុងរស់នៅបច្ចុប្បន្ន។ លោកតាឡើងមកភ្នំពេញទាំងមានជម្ងឺប្រចាំកាយផងនិងឈឺជើងដើរមិនរួចឡើយ តែព្យាយាមឡើងមកភ្នំពេញដើម្បីសុំក្តីមេត្តាពីសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌និងជួយប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភាពព្រួយបារម្ភ ពីការឆូកឆាយទន្ទ្រានដីរបស់ពួកគាត់ បើទោះបីជាកន្លងមកទាំងអាជ្ញាធរ មន្ត្រីគ្រប់លំដាប់ថ្នាក់បានដឹងលឺទទួលស្គាល់ ពួកគាត់យ៉ាងណាក៏ដោយ ក៏លោកតានៅតែជួបពាក្យបណ្តឹងពីភាគីជាប់របងដីគ្នា ចេះតែបន្តប្តឹងទៀតមិនឈប់ឈរ និងប្រើកូនចៅឈូសចូលដល់ដីកម្មសិទ្ធរបស់លោកតា និង សហគមន៍ផងដែរ។

លោកតា គង់ ជា បានថ្លែងថា កន្លងមកតុលាការបានច្រានពាក្យបណ្តឹងរបស់ភាគីម្ខាងទៀត មិនចាត់ការព្រោះពាក្យបណ្តឹងមិនគ្រប់គ្រាន់អង្គហេតុនិងមានមូលហេតុត្រឹមត្រូវ តែភាគីជាប់របងនេះ នៅតែបន្តប្តឹងលោកតាទៀត ខណៈសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និងដីកាតម្កល់រឿងទុកឥតចាត់ការចំនួនបួនដងរួចមកហើយ។

លោកតា គង់ ជា ដែលមានអាយុ៦២ឆ្នាំដែលជាអតីតយោធិនព្រមចូលបំរើរាជរដ្ឋាភិបាលនិងដើរតាមមាគាររបស់សម្តេចតេជោ ហ៊ុន សែន បាននិយាយទៀតថា លោកតាសុំនៃជីវិតចុងក្រោយរបស់លោកតាគឺសុំតែដី៩៧ហិកតាចុងក្រោយរបស់លោកតានិងរួមទាំងសហគមន៍នេះ ស្ថិតស្ថេរ និងសុំសុខសុវត្ថិភាព មិនចង់ជួបរឿងរំលោភបំពានគ្នាឡើយ។ លោកតាតំណាង ស្ថិតនៅសហគមន៍ ភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាង១ពាន់គ្រួសារ សុំលើកដៃសំពះ សុំសម្តេចតេជោ ជួយដល់កូនចៅ ព្រោះប្រជាពលរដ្ឋក្នុងសហគមន៍ និងរួមទាំងក្រុមគ្រួសារសាច់ញាត្តិរបស់លោកទាំំងអស់ សុទ្ធតែកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន គោរពច្បាប់ និងអនុវត្តន៍ច្បាប់។

https://www.youtube.com/watch?v=Om_XZ4jJx38
https://www.youtube.com/watch?v=X46uBgoYO2U
ADVERTISEMENT
Next Post

មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!