Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អ្នកនាង អ៊ឹម សុគន្ធា ធ្វើរឿងអស្ចារ្យមួយធ្វើឱ្យកក្រើកដល់អ្នកគាំទ្រនិងសមាជិក HK7, មានអ្នកខ្លះរំភើបស្ទើរតែយំមិនចង់ចេញ

by KBN Journalist
December 27, 2021
in តារា
934
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កាលល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ទាំងនៅលើបណ្តាសារព័ត៌មាននិងនៅបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំងនូវវត្តមានអ្នកនាង អ៊ឹម សុគន្ធា ដែលគេស្គាល់ថា ជាអតីតតារាសម្តែងនិងបង្ហាញម៉ូតដ៏ល្បី ដែលមានរូបសម្រស់ស្រស់សោភា ហើយបច្ចុប្បន្ននេះ អ្នកនាងកំពុងក្លាយខ្លួនជាសហគ្រិនស្រ្តីវ័យក្មេងម្នាក់ កំពុងប្រកបមុខរបស់លើវិស័យគ្រឿងសម្អាងនិងអនឡាញយ៉ាងលេចធ្លោនៅកម្ពុជា។

ជាមួយគ្នានោះ វត្តមានអ្នកនាង អ៊ឹម សុគន្ធា ក្នុងមហាព្រឹត្តិការណ៍ជប់លៀងប្រចាំរបស់ក្រុមហ៊ុន HK7 បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាស្រ្តីឆ្នើមរាប់រយដែលសមាជិកនិងតំណាងចែកចាយរបស់អ្នកនាង មានការភ្ញាក់ផ្អើលនិងសាទរចំពោះ សកម្មភាពក៏ដូចជាដំណឹងល្អដែលអ្នកនាង អ៊ឹម សុគន្ធា បានរៀបចំពិធីដ៏ល្អមួយនិងមហាអស្ចារ្យ ដោយអ្នកនាងការប្រគល់រង្វាន់លើកទឹកចិត្តដល់តំណាងក៏ដូចជាសមាជិកដៃគូរកស៊ីជាមួយអ្នកនាងរូបណាដែលឆ្នើមនិងខ្លាំងជាងគេក្នុងចោមស្រ្តីរាប់រយនៃ HK7។

អ្នកនាង អ៊ឹម សុគន្ធា ដែលម្ចាស់ប្រេន HK7 ពិតជាអស្ចារ្យមែនបែរជាហ៊ានធ្វើរឿងល្អមួយដោយធ្វើការប្រគល់រង្វាន់លើកទឹកចិត្តដល់តំណាងឆ្នើមរបស់ខ្លួន នូវទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ, គ្រឿងពេជ្រសុទ្ធមួយឈុត និងថែមម៉ូតូឆ្នាំ២០២២មួយគ្រឿងទៀត ហើយត្រឹមតែប៉ុណ្ណោះ តំណាងឆ្នើមៗបន្ទាប់ៗទៀតគឺសុទ្ធសឹងតែទទួលរង្វាន់លើកទឹកចិត្តផ្សេងៗពីគ្នា ។ ការប្រគល់រង្វាន់លើកទឹកចិត្តដល់ស្រ្តីមេផ្ទះនិងស្រ្តីឆ្នើមលើវិស័យអនឡាញនិងគ្រឿងសម្អាងនេះ ត្រូវបានចាត់ទុកថាជា លើកកម្ពស់ដល់ក្រុមស្ត្រីៗឱ្យមានក្លាហាននិងតស៊ូពុះពារក្នុងការរកស៊ីលក់ដូរ ដោយផ្អែកលើឆន្ទៈខ្លួនឯង។

អ្វីដែលជាសំខាន់នោះទៀត ប្រាក់ចំណេញពីមុខរបបគ្រឿងសម្អាងនិងអនឡាញរបស់ក្រុមហ៊ុន HK7 Co.,Ltd របស់អ្នកនាងនោះ គឺអ្នកនាងតែងតែដកមកយកទៅជួយសង្គមនិងអ្នកក្រីក្របន្តទៀត។ ក្នុងព្រឹត្តិការណ៍ជប់លៀងប្រចាំកាលល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាងក៏បានសន្យានឹងបន្តឧស្សាហ៍ចេញមុខជួយដល់សង្គម និងជាពិសេសជួយប្រជាពលរដ្ឋដែលជួបការលំបាកមានការខ្វះខាត។

សូមរំលឹកផងដែរថា អ្នកនាង អ៊ឹម សុគន្ធា និងស្វាមី តែងតែចូលរួមសកម្មភាពសប្បុរធម៌ជាច្រើនលើកនេះ ក្នុងការជួយដល់ប្រជាពលរដ្ឋខ្វះខាត ហើយជាពិសេសកន្លងមកក៏ចុះជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង អង្គការកុមារកំព្រាទីទាល់ក្រនានា ផងដែរ ដើម្បីឱ្យឆ្លងវិបត្តិកូវិដ១៩។

សូម្បីតែតាៗពូអ្នកធាក់ស៊ីក្លូ លោក គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា ក៏គូស្នេហ៍រូបនេះគិតគូផងដែរ ដោយឧស្សាហ៍ចុះចែកអំណោយដល់ផ្ទាល់ គិតគូដល់មនុស្សចាស់ ហើយអ្នកទាំំងពីរតែងតែយកថ្ងៃពិសេសក្នុងជីវិតរបស់អ្នកទាំងពីរ ធ្វើបុណ្យផងដែរ៕

អត្ថបទដោយ Renno រូបភាព សហការី

ADVERTISEMENT
Next Post

ពិតជាអស្ចារ្យមែនTV5ប្រារព្ធពិធីធំប្រចាំឆ្នាំលើករាសីត្រៀមឆ្នាំថ្មីមានសុទ្ធមនុស្សល្បីៗចូលរួម

កន្លងមកធ្លាប់ប្តឹងគេដើម្បីយុត្តិធម៌! តែលើកនេះ គេប្តឹងវិញហើយព្រោះអ្នកស្រី ទ្រី ដាណា ប្រមាថទៅលើជនជាតិភាគតិច

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!