Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

លោកតា គង់ ជា អាយុ៦២ឆ្នាំលើកដៃអង្វរសម្តេចតេជោ ហ៊ុន សែន ជួយរឿងមួយសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា

by KBN Journalist
January 12, 2022
in សង្គម
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តបន្ទាយមានជ័យ ៖ ហេតុគួរឱ្យសង្វេកម្ល៉េះ ខ្លួនជាចាស់ជរាកំពុងធ្លាក់ខ្លួនមានជំងឺប្រចាំកាយហើយតែលោកតា គង់ ជា អាយុ៦២ឆ្នាំនៅព្យាយាមនិងលើកដៃសុំអង្វរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់កូនចៅប្រជាជនសហគមន៍ជាង១ពាន់គ្រួសារនៅលើដីចំនួន៩៧ហិកតា ដែលត្រូវលោក លី អ៊ុតនី កំពុងប្រើគ្រប់វិធីប្តឹងទាមទារនិងរករឿងដណ្តើមដីពីប្រជាពលរដ្ឋក្នុងសហគមន៍។ ហេតុដូច្នេះលោកតា គង់ ជា សុំអង្វរសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា សុំសម្តេចតេជោ ជួយអន្តរគមន៍ ដោះស្រាយ ដែលនេះក្តីបំណងរបស់លោកតា។

https://www.youtube.com/watch?v=6XYZqPg2cbQ

បញ្ហាករណីទំនាស់ដីធ្លី គឺនៅតែជាចំណុចក្តៅគគុក ដែលត្រូវដោះស្រាយអោយបានត្រឹមត្រូវ និងយុត្តិធម៌ ជាទីបំផុត បើមិនដូច្នេះទេ បញ្ហានេះនឹងធ្វើអោយមានជនរងគ្រោះ ព្រោះតែការ លោភលន់ ចង់បានរបស់ជនខិលខូចមួយចំនួនតូចនោះ ជាក់ស្តែងដូចជាករណី ទំនាស់ដីធ្លី នៅចំណុចបឹង៧៥ ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានតុលាការ ចេញដីកាតម្កល់រឿងទុកឥតចាត់ការ ជាច្រើនលើក ច្រើនសារក៏ដោយ គឺរហូតដល់ទៅចំនួន០៦លើករួចមកហើយនោះ។

ជាស្តែងសំណុំរឿងវិវាទដីធ្លីរវាងលោក លី អ៊ុតនី និងលោក គង់ ជា ស្ថិតនៅភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និងដីកាតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់។

បើទោះបីជា តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និងដីកាតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់ ជាច្រើនលើករួចមកហើយក្តី ប៉ុន្តែ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន សំអាងលើលិខិតលេខ ១៥៥៣ សជណ ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១២ ក៏នៅតែយកទៅអះអាងថា រាជរដ្ឋាភិបាលបានសម្រេចឲ្យទៅភាគីខាងលោក លី អ៊ុតនី។ ការពិតភាគីលោក លី អ៊ុតនី តែងតែសំអាងលើ សជណ ១៥៥៣ ខាងលើយកប្តឹងទៅក្រុមលោក គង់ ជា ទាំងរឿងព្រហ្មទណ្ឌ ទាំងរក្សាការពារ នៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧបករណ៍ភ្នំពេញ ហើយត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ តម្កល់រឿងទុកឥតចាត់ជាបន្តបន្ទាប់ ដូចមានក្នុងឯកសារជូនភ្ជាប់។ ប៉ុន្តែអ្វីដែលចម្លែក ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នៅតែយក លិខិតលេខ ១៥៥៣ សជណ ខាងលើយកមកសំអាងផ្អៀងទៅខាងភាគី លោក លី អ៊ុតនី មិនខ្វល់និងដីកាសម្រេចរបស់ស្ថាប័នតុលាការទៅវិញ។

ករណីខាងលើ កាន់តែធ្វើអោយមតិមហាជនកំពុងតែឆ្ងល់ថា ៖ រឿងខាងលើនេះត្រូវបានស្ថាប័នតុលាការសម្រេចហើយ ហេតុម្តេចក៏នៅតែយកមកដោះស្រាយទៀត ហើយថែមទាំងធ្វើឲ្យភាគីឈ្នះក្តីទទួលរងភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរថែមទៀត?។

ចំណែកលោក ទឹម ម៉ន មេឃុំទួលពង្រ ក៏បានទទួលស្គាលថា រឿងដីជម្លោះ រវាងដីលោក គង់ ជា និងដី លោក លី អ៊ុតនី នៅភូមិសាស្រ្ត អុងម៉ុង ស្ថិតក្នុងភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាលៃ ខេត្តបន្ទាយមានជ័យ គឺជាដីរបស់លោក គង់ ជា ពិតប្រាកដមែន។

ក្នុងរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះផងដែរ ប្រជាពលរដ្ឋ ហាក់មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាតំណាងភាគី លោក លី អ៊ុតនី នៅតែយកឈ្មោះ បុគ្គលដែលមិនជាប់ពាក់ព័ន្ធ ជាមួយទំនាស់ យកមកប្រើ ម្តងហើយម្តងទៀត។

លោក គង់ ជា ដែលមានវ័យ៦៤ឆ្នាំ និងមានជំងឺប្រចាំកាយផងនោះ បានថ្លែងថា កន្លងមកតុលាការបានច្រានពាក្យ បណ្ដឹងរបស់ភាគីម្ខាងទៀត មិនចាត់ការព្រោះពាក្យបណ្ដឹង មិនគ្រប់គ្រាន់អង្គហេតុនិងមានមូលហេតុត្រឹមត្រូវ តែភាគីជាប់របងនេះ នៅតែបន្តប្តឹងលោកតាទៀត ខណៈសាលាដំបូងខេត្ត បន្ទាយមានជ័យ និងសាលាឧទ្ធរណ៍ភ្នំពេញចេញដីកាសម្រេច និង ដីកាតម្កល់រឿងទុកឥតចាត់ការចំនួនបួនដងរួចមកហើយ។

លោកតាតំណាង អោយសហគមន៍ ភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាង១ពាន់ គ្រួសារ សុំលើកដៃសំពះ សុំសម្តេចតេជោ ជួយដល់កូនចៅ ព្រោះ ប្រជាពលរដ្ឋក្នុងសហគមន៍ និងរួមទាំងក្រុមគ្រួសារសាច់ញាត្តិរបស់ លោកទាំងអស់ សុទ្ធតែកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន គោរពច្បាប់ និងអនុវត្តន៍ច្បាប់។

កាលពីពេលថ្មីៗនេះផងដែរ លោកតា គង់ ជា បានដាក់លិខិតជូនសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ ពាក់ព័ន្ធបញ្ហាដីធ្លី ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដោយបានដាក់ជូនដល់ទីស្តីការគណៈរដ្ឋមន្រ្តី រួចរាល់ហើយ ហើយលោកតា កំពុងរង់ចាំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់។

ពាក់នឹងករណីទំនាស់ ដីធ្លីដ៏រ៉ារ៉ៃខាងលើនេះ បណ្តាលសារព័ត៌មានយើង មិនអាចសុំការបកស្រាយ បំភ្លឺបន្ថែមបានទេ ពីសំណាក់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី៕

https://www.youtube.com/watch?v=Om_XZ4jJx38
https://www.youtube.com/watch?v=X46uBgoYO2U
https://www.youtube.com/watch?v=ZXami-jr9d4

អត្ថបទដោយ Renno រូបភាពសហការី

ADVERTISEMENT
Next Post
គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

វិបត្តិនយោបាយនិងសេដ្ឋកិច្ចប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសផលិតគ្រឿងញៀនធំជាងគេ

វិបត្តិនយោបាយនិងសេដ្ឋកិច្ចប្រែក្លាយមីយ៉ាន់ម៉ាទៅជាប្រទេសផលិតគ្រឿងញៀនធំជាងគេ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!