Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពលករមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារបង្ហាញពីទុក្ខលំបាករបស់ពួកគេ

by KBN Journalist
January 21, 2022
in ព្រឹត្តិការណ៍អន្តរជាតិ
ពលករមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារបង្ហាញពីទុក្ខលំបាករបស់ពួកគេ
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

យ៉ាំងហ្គោន/មីយ៉ាន់ម៉ា – កម្មកររោងចក្រមីយ៉ាន់ម៉ាមួយចំនួនធំនៅ Guangyuan ប្រទេសចិន នៅជិតព្រំដែនមីយ៉ាន់ម៉ា ទទួលរងនូវលក្ខខណ្ឌការងារដ៏ឃោរឃៅ និងអំពើអមនុស្សធម៌ពីសំណាក់និយោជកចិន។

អាជ្ញាធរក្រុងប៉េកាំងបានចាប់ខ្លួនពួកគេមួយចំនួនធំដាក់ពន្ធនាគារចិនសម្រាប់ពេលយូរឆ្នាំ ដោយបដិសេធមិនឱ្យពួកគេទាក់ទងទៅកាន់គ្រួសាររបស់ពួកគេ។

អ្នកដែលត្រូវបានដោះលែងមួយចំនួនបានបញ្ជាក់ថា ពួកគេត្រូវបានរងអំពើរព្រៃផ្សៃនៅក្នុងពន្ធនាគារ ហើយអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលត្រូវបានឃុំឃាំងនៅប្រទេសចិនបានពន្យល់ពីកាលៈទេសៈនៃការចាប់ខ្លួនខណៈពេលដែលគាត់កំពុងទៅវិស្សមកាលនៅ Guangyuan ។
“ពួកយើងបានសម្រាកពីរថ្ងៃ ដូច្នេះយើងទៅលេងទីក្រុង Guangyuan សម្រាប់វិស្សមកាល។ ពួកយើងត្រូវបានចាប់ខ្លួននៅតាមផ្លូវត្រឡប់មកផ្ទះពី Guangyuan ត្រូវបានចាប់ខ្លួនមុនពេលមកដល់ច្រកទ្វារ Guangyuan Bridge។ នេះជារបៀបដែលយើងត្រូវបានចាប់ខ្លួន។ពួកយើងត្រូវបានជាប់ឃុំឃាំងរយៈពេល 3 ខែ។” សម្តីអតីតអ្នកទោសក្លែងឈ្មោះ Ma Phyu។

“ពួកគេឃាត់ទុករបស់របរយើងទាំងអស់ មាស១កាកលុយមីយ៉ាន់ម៉ា ៣០ម៉ឺនគីត និងទូរសព្ទ័ដៃមួយផងដែរ ហើយគេមិនប្រគល់របស់ខ្ញុំទាំងអស់វិញទេ ពេលខ្ញុំចេញពីមន្ទីរឃុំឃាំង។ គេប្រគល់តែទូរស័ព្ទដៃមកឱ្យខ្ញុំវិញ។ ដូច្នេះខ្ញុំត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញដោយគ្មានរបស់របរ ក្រៅពីទូរស័ព្ទដៃរបស់ខ្ញុំ។ ហើយគេតាមដានខ្ញុំទៅព្រំដែន។” គាត់បានបន្ថែម។

ទន្ទឹមនឹងនេះ ជនរងគ្រោះម្នាក់ទៀតបានប្រាប់ភ្នាក់ងារពីរបៀបដែលពួកគេត្រូវបានបញ្ឆោតដោយការផ្សាយពាណិជ្ជកម្មមិនពិត ពេលគេកំពុងស្វែងរកការងារនៅក្នុងប្រទេសចិន។

“ពួកគេបានប្រកាសពីតំណែងទំនេរដូចជាយើងអាចទទួលបានការងារនៅប្រទេសចិន ហើយត្រូវធ្វើការក្នុងក្រុមហ៊ុន និងរោងចក្រ។ ប៉ុន្តែតាមពិតទៅវាមិនដូចការប្រកាសនោះទេ។ យើងត្រូវធ្វើស្រែចម្ការជាមួយនឹងដំណាំ។ ហើយការងាររោងជាង ខ្ញុំគួរនិយាយយ៉ាងម៉េចទៅ ការងាររោងជាងគឺកន្លែងដែលគេចិញ្ចឹមសត្វចិញ្ចឹមដូចជាជ្រូក ការងាររោងជាងចិញ្ចឹមសត្វ។”

“គេដាក់យើងក្នុងរោងជាងនោះ ហើយប្រាប់យើងឲ្យមើលថែសត្វរបស់ពួកគេ។ ហើយម៉ោងធ្វើការក៏មិនខុសពីការប្រកាសដំណឹងជ្រើសរើសបុគ្គលិកដែរ។ ហើយគេក៏ថានឹងផ្តល់កន្លែងស្នាក់នៅទាំងអស់ ប៉ុន្តែពេលទៅដល់ទីនោះ គេឱ្យចំណីពួកយើងដោយគ្មានការគោរពភាពជាមនុស្សរបស់យើងទេ។ ហើយរឿងមួយទៀតគឺគេមើលងាយយើង ដូចជាគេប្រព្រឹត្តចំពោះពួកយើងខុសពីគ្នារបស់ពួកគេ។”

ADVERTISEMENT
Next Post
អ្នកភូមិរងផលប៉ះពាល់យ៉ាងខ្លាំងដោយអាជ្ញាធរមិនបានជួសជុលផ្លូវ

អ្នកភូមិរងផលប៉ះពាល់យ៉ាងខ្លាំងដោយអាជ្ញាធរមិនបានជួសជុលផ្លូវ

ថៃខិតខំប្រឹងប្រែងដើម្បីរក្សាការសម្តែងសិល្បប្រពៃណី “Hoon Lakorn Lek”

ថៃខិតខំប្រឹងប្រែងដើម្បីរក្សាការសម្តែងសិល្បប្រពៃណី "Hoon Lakorn Lek"

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!