សង្គម

យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព! ចោរឆក់ប្រល័យជីវិតនារីម្នាក់នៅលើដងផ្លូវគួរឱ្យសង្វេកនោះទទួលទោស១០ឆ្នាំ

ភ្នំពេញ ៖ ថ្ងៃនេះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ យុត្តិធម៌ ទទួលបានសម្រេចសម្រាប់ក្រុមគ្រួសារនៃសព ដែលជាជនរងគ្រោះ បានស្លាប់ដោយសារតែ ចោរឆក់ប្រល័យជីវិតនៅលើដងផ្លូវគួរឱ្យសង្វេក ទទួលមរណៈភាពតាំងដើមឆ្នាំ២០២២មកម្ល៉េះ។ សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទវ័យក្មេងម្នាក់ ជាចោរឆក់កាបូប ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពដល់ជនរងគ្រោះ ។ ជនជាប់ចោទមានឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក...

Read more

ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ខឹងប្តីលែងលះ និងកូនស្រីមុខដូចឪពុកពេក ដាច់ចិត្តលើកដៃប្រល័យជីវិតកូនតូចដែលមានអាយុជាង១ខែ ដោយខ្ទប់ច្រមុះ រួចយកទៅបោះចោលក្នុងស្រះទឹក ដើម្បីបំបាត់ដាន ។ ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២២ នៅចំណុចក្រុមទី៧ ភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ។ បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទារិកាដែលបាត់បង់ជីវិតខាងលើឈ្មោះ ផាត សុភក្ត្រា មានអាយុ១ខែ២០ថ្ងៃ កើត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។...

Read more

ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌, ទុក្ខជាន់លើភាពឈឺចាប់ (មានវិឌីអូនិយាយពេញ)

ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌ពីមន្ត្រីពេទ្យ គន្ធបុប្ផា។ សូមទស្សនាវិឌីអូនៃទម្លាយមូលហេតុនិងដើមមុនពេលក្មេងស្រីរូបនេះបានទទួលមរណៈភាព៖ https://www.youtube.com/watch?v=PQoOV5Lkppg

Read more

អ្នកខ្លះគេកើតមកនៅក្នុងត្រកូលគ្រួសារអ្នកមាន ជីវភាពធូរធា! តែប្អូនប្រុស សុមិច ក្រហើយមានជម្ងឺប្រចាំកាយ ចាក់មួករកលុយទិញថ្នាំ (មានវិឌីអូ)

ខេត្តកំពង់ធំ ៖ មនុស្សយើងម្នាក់ៗកើតមកវាសនាមិនដូចគ្នានោះទេ អ្នកខ្លះគេកើតមកនៅក្នុងត្រកូលគ្រួសារអ្នកមាន ជីវភាពធូរធា ហើយអ្នកខ្លះទៀតកើតមកនៅក្នុងត្រកូលគ្រួសារអ្នកក្រខ្សត់ រកមុខខ្វះក្រោយ រកក្រោយខ្វះមុខ ដូចជាមិនប្អូនកុមារា សុមិច តស៊ូអញ្ជឹង រាល់ថ្ងៃខំត្រដររៀនផង ពេលទំនេរឆ្លៀតម៉ោងចេញលេង ក៏អង្គុយចាក់មួកលក់ ដើម្បីប្ដូរយកសម្ភារៈសិក្សា។ https://youtube.com/shorts/ophyp2I7Aow?feature=share ជីវិតពិតជាកម្សត់ណាស់ ក្មេងប្រុសម្នាក់ឈ្មោះ វឿន សុមិច កំពុងធ្វើអោយមហាជនផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំង ក្រោយបានឃើញនៅការខិតខំតស៊ូរបស់ក្មេងប្រុសរូបនេះក្នុងការតស៊ូខិតខំរៀនសូត្រ ហើយឆ្លៀតពេលទំនេរនៅម៉ោងចេញលេង ក៏បានចាក់មួយលក់ ដើម្បីដោះស្រាយទៅលើការចំណាយក្នុងការទិញសម្ភារៈសិក្សា និងការចាយវាយប្រចាំថ្ងៃក្នុងការសិក្សា។ អ្វីដែលធ្វើអោយមហាជនរំជួលចិត្ត និងនាំគ្នាសម្ដែងក្ដីអាណិតអាសូរទ្វេដងនោះ បើក្រឡេកទៅមើលអំពីខ្សែជីវិតពិតជាក់ស្ដែងរបស់កុមារា...

Read more

ម្ដាយចិត្តអប្រិយព្រោះតែ “ខឹងប្តី” លើកដៃប្រហារជីវិតកូនស្រីរបស់ខ្លួនដែលទើបកើតបាន២ខែ

សៀមរាប៖ ម្ដាយចិត្តអប្រិយ សម្លាប់កូនខ្លួនឯងដោយសារ កាមកិលេស កូនស្រីខ្លួនអាយុ មិនទាន់បាន២ខែផង ដាច់ចិត្តសម្លាប់គ្នា ដោយករណីទីតាំងកើតហេតុចំណុច ភូមិ កន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ ចំពោះម្ដាយចិត្តអប្រិយ សម្លាប់កូនស្រីខ្លួនឯង ដោយសារតែ ខឹងនិងប្ដីរបស់ខ្លួន ចោទថា កូនស្រីម្នាក់នេះមិនមែនជាកូនរបស់ខ្លួន ខឹងប្ដីពេកក៏ ច្របាច់ច្រមុះ ខ្ទប់មាត់ រហូតទាល់តែដាច់ខ្យល់ស្លាប់ រួចបោះចូលទឹកស្រះ ក្នុងភូមិក្រោយផ្ទះ។ ឃាតកម្មសម្លាប់ទារកពីម្តាយចិត្តដ៏សាហាវយង់ឃ្នងយ៉ាងនេះ ដោយសារតែ...

Read more

សារប្រជាពលរដ្ឋ៖ មិនត្រូវភ្លេចទេថា ខ្លួនជាអ្នកបម្រើរាស្ត្រហើយសមត្ថកិច្ចត្រូវធ្វើការដោយវិជ្ជាជីវៈនិងប្រើពាក្យសម្តីសមរម្យម៉ឺងម៉ាត់

ភ្នំពេញ៖ មួយរយៈនេះគឺផ្ទុះខ្លាំងនូវរឿងមិនគួរកើតទៀត ដែលជាមន្ត្រីចរាចរណ៍ ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវបានកោះហៅ មកណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង៣ខែ។ ប៉ូលិសចរាចរណ៍នេះ បានប្រើពាក្យសម្តីអសុរស ឈ្លោះទាស់ទែងនឹងអ្នកបើកបរឡាន ដែលប៉ូលិសបានស្ទាក់ចាប់ផាកពិន័យ ។ ប្រជាពលរដ្ឋ លើកដៃសូមស្នើរនិងជាការក្រើនរំលឹកផងថា ប្រាក់ខែនិងសម្លៀកបំពាក់ដែលរបស់មន្ត្រីចរាចរណ៍ គឺញើសឈាមរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបង់ពន្ធជូនរដ្ឋ សម្រាប់អស់លោកមន្ត្រីជាកង់កម្លាំងសមត្ថកិច្ច មានលុយចាយ មានប្រាក់ខែចិញ្ចឹមគ្រួសារ។ សូមបញ្ឈប់ភាពលោបលន់ខ្វះវិជ្ជាជីវៈ មិនខ្វល់ពីរាស្រ្តនោះ។ “កងកម្លាំងអាជ្ញាធរសមត្ថកិច្ច មិនត្រូវភ្លេចទេថា ខ្លួនជាអ្នកបម្រើរាស្ត្រ ហើយសមត្ថកិច្ចត្រូវធ្វើការដោយវិជ្ជាជីវៈ...

Read more

អនិច្ចារពិតមែនសម្រាប់ក្មេងតូចៗបួននាក់! ម្តាយស្លាប់បាត់បង់ទៅហើយ នៅឡើយឪពុក្លាយខ្លួនអ្នកទោសជាប់គុកទៀត

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្ដីចាក់នឹងកាំបិតចុងស្រួចជាច្រើនកាំបិត បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្សល់ទុកនូវកូនស្រីតូចៗចំនួន០៤នាក់ឲ្យនៅកំព្រាឯកោ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥ទៀបភ្លឺ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្ដីដាក់ពន្ធនាគាទៅតាមនីតិវិធី។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ និងជាប្ដីនោះឈ្មោះ ភួង សុវណ្ណ ហៅ ឡាំ អាយុ៣៩ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ ណន ស្រីមុំ អាយុ២៥ឆ្នាំ រស់នៅភូមិឧញ៉ាមាន់ ឃុំអូរតាប៉ោង...

Read more

គួរសង្វេកណាស់! ឪពុកបាត់បង់កូនស្រីបែរជាត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌ជាគ្រូពេទ្យថែមទៀត, ទុក្ខជាន់លើភាពឈឺចាប់! (មានវិឌីអូពេញ)

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលានេះ ឆ្នាំ២០២២នេះ ហ្វេសប៊ុកផេកផ្លូវការរបស់ Dr. Beat Richner បានសម្ដែងការសោកស្តាយ និងចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារនៃស.ពរបស់កុមារី អាយុ២ឆ្នាំម្នាក់ ក្រោយពីបុរសជាឪពុក បានរិះគន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យរដ្ឋទទួលបានមូលនិធិសប្បុរសធម៌ជាច្រើន បែរជាបុគ្គលិកមិនយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលកូនស្រីរបស់គាត់ ដែលឈឺក្តៅខ្លួនពុំបាត់ ។ ហ្វេសបុកផេក Dr. Beat Richner បានចេញផ្សាយនូវខ្លឹមសារស្តីអំពីករណីមរណភាពរបស់កុមារីឈ្មោះ ខន រ៉ានីកា អោយដឹងថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យ និងពិគ្រោះជំងឺកុមារី...

Read more

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំកាន់អំណាចបើហានកាត់ទឹកដីឱ្យបរទេសនឹងជាប់ទោសតាមច្បាប់ដូចទណ្ឌិត សម រង្ស៊ី

នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជាបានគូសបញ្ជាក់ថា សាលក្រមដាក់ទោសលោក សម រង្សុី អ្នកនយោបាយខ្មែរដែលកំពុងរស់នៅគេចខ្លួនក្រៅប្រទេស ដាក់ពន្ធនាគារមួយជីវិត រឿងប៉ុនប៉ងកាត់ខេត្ត៤ឱ្យទៅជនបរទេសនោះ គឺជាសាលក្រមត្រឹមត្រូវ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កុំថាឡើយសម រង្ស៊ី ដែលមិនកាន់អំណាច សូម្បីតែសម្តេចផ្ទាល់ដែលកំពុងកាន់អំណាច ហើយបើហានកាត់ទឹកដីឲ្យបរទេសនឹងជាប់ទោសតាមច្បាប់ដូចគ្នានឹងទណ្ឌិត សម រង្ស៊ី ដែរ។ ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីតុលាការដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមទណ្ឌិត សម រង្ស៊ី ឲ្យជាប់ពន្ធនាគារអស់មួយជីវិតលើសំណុំរឿងចុះហត្ថលេខាកាត់ទឹកដីឲ្យជនជាតិម៉ុងតេញ៉ា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ តុលា...

Read more

មនុស្សពីរនាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ខ្វះការប្រុងប្រយ័ត្នវ៉ាររថយន្តហើយជ្រុលបុកជាមួយរថយន្តទៀត

មណ្ឌលគិរីៈ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សពីរនាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ខណៈពេលជិះម៉ូតូឌុបគ្នា ខ្វះការប្រុងប្រយ័ត្ន វ៉ាររថយន្តហើយជ្រុលបុក ជាមួយរថយន្ត ក្នុងទិសដៅផ្ទុយគ្នា មួយគ្រឿងទៀត កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ២០២២ នៅចំណុចខាងលើស្ពានអូរឆ្វាក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ១០១-១០២ សិ្ថតក្នុងភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី។ នគរបាលស្រុកអូររាំង បានឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តនិងម៉ូតូ បើកបរទិសដៅពីខាងជេីងទៅខាងត្បូង ពីខាងត្បូងទៅខាងជេីង បញ្រ្ចាសទិសគ្នា។ អ្នកបេីកបរម៉ូតូ ឈ្មេាះ...

Read more
Page 5 of 23 1 4 5 6 23
error: Content is protected !!