ខេត្តរតនគិរី ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីឪពុកម្ដាយខាងស្រីប្ដឹងថាបានរំលោ.ពសេពសន្ថវៈជាមួយកូនស្រីគាត់ ទាំងមិនទាន់គ្រប់អាយុ ដែលនាងមានអាយុត្រឹម១២ឆ្នាំំ បណ្តោយខ្លួនតាមប្រុស ហើយយុវជនរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី។ ការឃាត់ខ្លួនយុវជនខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិសិល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក មុត សម្បត្តិ ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ បើតាមប្រភពពីអធិការនគរបាលក្រុងបានលុង បានឱ្យដឹងថាជនសង្ស័យខាងលើនេះ មានឈ្មោះ ឆន ឈីត ភេទប្រុស...
Read moreភ្នំពេញ ៖ តំណាងស្រ្តីកម្ពុជាទូរទាំងប្រទេសលើកមុខមាត់ជាតិ ចេញទៅប្រកួតលើឆាកអន្តរជាតិ និងធ្លាប់ជានារីរឹងមាំម្នាក់ ដឹកនាំនិងជម្រុញនារីផ្សេងៗមានភាពជឿជាក់ក្លាហាន តែបែរជាខ្លួនរងភាពអយុត្តិធម៌ ហើយត្រូវទទួលពាក្យបណ្តឹងរបស់អ្នកមានអំណាចម្នាក់ ត្រៀមអូសនាងចូលទៅតុលាការ ក្រោយពី Miss Grand Cambodia 2021)កញ្ញា សុតធីតា ប៉ូគឹមថេង បាននិយាយរៀបរាប់តវ៉ាមិនសុខចិត្តចំពោះអាជ្ញាធរខណ្ឌឬស្សីកែវ មកឆូសឆាយដីធ្លីសម្បែងរបស់ក្រុមគ្រួសាររបស់នាង។ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សុខៗស្រាប់តែ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ (Miss Grand Cambodia 2021) កញ្ញាសុតធីតា ប៉ូគឹមថេង...
Read moreភ្នំពេញ៖ ក្រោយពីការសម្រេចរបស់ ស្ថាប័ន Miss Grand Cambodia បានធ្វើការបង្ហាញឈុតតំណាងជាតិ ដែលគ្រង់ដោយ បរវកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី យកទៅប្រកួតលើឆាកអន្តរជាតិគឺជាឈុតគោព្រៃមណ្ឌលដៃពែងកាហ្វេ ត្រូវបានមហាជនស្នើរអោយដូរនិងកុំយកទៅពាក់ នៅពេលការប្រកួតចាប់ផ្តើម ដើម្បីកុំអោយខ្មាស់គេលើឆាកអន្តរជាតិ។ នៅពេលការប្រកួតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ជាវគ្គប្រកួតឈុតតំណាងជាតិមួយៗរបស់បណ្តាប្រទេសជុំវិញពិពភលោកនោះ ស្រាប់អ្នកគាំទ្រ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បានចូលបញ្ចេញមតិបង្ហាញការមិនពេញចិត្តសឹងតែគ្រប់គ្នាចំពោះឈុតនេះ និង បានបញ្ចេញមតិវែកញែករៀងៗខ្លួន ដោយអោយដូរ ឈុតទេពមច្ឆា ឬ ឈុតយក្ខី ដែលស្អាតរំលេចពណ៌ទឹកមាស អមទៅនឹងរូបសម្រស់របស់។...
Read moreភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍រឿងមួយនៅលើបណ្តាញសង្គមនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយសារតែមានបុរសម្នាក់ស្រាប់តែស្រក់ទឹកភ្នែករលីងរលូង រហូតដល់ថ្នាក់សំពះក្រាបថ្វាយបង្គំនារីម្នាក់ ធ្វើឱ្យមហាជនជាច្រើននាំគ្នានឿយឆ្ងល់។ តែនៅពេលមើលច្បាស់ទើបដឹងថា បុរសនោះក្រាបសំពះអគុណប្រពន្ធរបស់ខ្លួនឯង ព្រោះតែរំភើបពេក ដែលប្រពន្ធរបស់ខ្លួនធ្វើឱ្យរូបលោកទទួលកាដូដែលពេញចិត្ត ជារថយន្តទំនើប កប់សេរីលំដាប់អភិកជន។ សូមទស្សនាលម្អិត៖ https://www.youtube.com/watch?v=tdNzO5w94lc
Read moreភ្នំពេញ៖ តារាតិកតុកនិងជាតួសម្តែងដែលល្បីសម្បូររឿងអាស្រូវឬមិនចេះអស់រឿងអស់បញ្ហាគឺកញ្ញា រ៉ូស លេចមុខផ្ទុះនូវព័ត៌មានរងការរិះគន់ជាថ្មីម្តងទៀត ក្រោយពីនាងបានបង្ហោះវិឌីអូបង្អួតរាងសិចស៊ី ហើយនាងហៅខ្លួនឯងថាមានរាងរ៉ូវល្អជាងក្មេងៗអាយុ១៦អាយុទៀត។ បង្ហោះវីឌីអូចុះហែលទឹកកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កញ្ញារ៉ូសបានសរសេរថា “ក្មេងក្មេង 16 អែបគៀនចែrose មកហើយ ចែrose និយាយលេងទេ ណា កំប្លែងអោយអ្នកទាំងអស់គ្នាសើចទេ ពេលមើលវីដេអូចែដឹងតែញញឹមហាហា ចឹងចែroseបានបុណ្យច្រើនណាស់ មនុស្សយើងកើតមកគ្មានអ្នកណាល្អគ្រប់10ទេសំខាន់ត្រូវមានភាពជឿជាក់លើខ្លួនអែង ហើយរស់នៅជាមួយភាពជាខ្លួនអែង”។ សូមទស្សនាវិឌីអូរបស់កញ្ញា រ៉ូស ថាតើដូចមហាជនរិះគន់ថា ពិតសម្រស់រូបរាងធាត់និងយារ មែនឬអត់? បានជាមហាជននិងអ្នកល្បីរិះគន់ខ្លាំងបែបនេះ៖ https://www.youtube.com/watch?v=joa7aNKZmKE
Read moreភ្នំពេញ៖ ពិតជាមិនធម្មតាសម្រាប់អគ្គនិយកាដឹកនាំក្រុមហ៊ុនដែលមានមុខរបបបីបួនមុខក្នុងដៃគឺ អ្នកនាង ម៉ូលីកា ដែលមហាជនស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ត្រឹមតែរយៈពេលមិនដល់១ខែផង ស្រាប់ដូររថយន្តទំនើបថ្មី ឬ ទិញថែមពីរបីគ្រឿងជាប់គ្នា ដោយគិតតួ្រសទំនងជាងចាយដល់ខ្ទង់១លានដុល្លារទៅហើយ។ ខែមុនទើបទិញល្បីរឿងទិញរថយន្ត Cadillac Escalade 2022 ពីរគ្រឿងជិតមិនទាន់ក្តៅគូទផង ស្រាប់តែអ្នកជំនួញស្រីស្អាតអ្នកនាង ម៉ូលីកា បានបោះលុយយ៉ាងច្រើនសន្ធឺកទៀតហើយគឺចំនួន ៣៥ម៉ឺនដុល្លារទៀតក្នុងទិញរថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ។ គ្រាន់តែអ្នកនាង ម៉ូលីកា បង្ហោះទិញ រថយន្តស្ព័រទំនើបស៊េរី Ferrari...
Read more(ភ្នំពេញ)៖ ជាទូទៅតែងតែសង្កេតឃេីញការពោលសរសេីរ និងហៅលោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ថាជា គ្រាប់ពេជ្រសង្គម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការចូលរួមចំណែកជួយសង្គម ជួយដល់មនុស្សជុំវិញខ្លួន រហូតដល់មានអ្នកខ្លះដាក់រហ័សនាមអោយលោកជំទាវថា ជាស្ត្រីដែលមានទឹកចិត្តល្អប្រពៃ និងតែងតែមានការបង្ហោះសារពីអ្នកនិយមលេងបណ្តាញសង្គមជាច្រេីន បង្ហោះសារទម្លាយពីអត្តចរឹកពិតរបស់លោកជំទាវ និងសរសេីរមិនតិចនោះទេ។ ជារឿយៗគេសង្កេតឃេីញថា គូរស្វាមីភរិយាមួយគូនេះតែងតែ រំលេចពីទឹកចិត្តសណ្តោសប្រណី យកចិត្តទុកដាក់មេីលថែមនុស្សជុំវិញខ្លួន និងបងប្អូនដែលត្រូវការអោយលោកជំទាវនិងស្វាមី ជួយ។ ប៉ុន្តែអ្វីដែលធ្វេីអោយមហាជនមានការចាប់អារម្មណ៍និងប្លែកនៅក្នុងចិត្តនោះគឺ ថ្មីៗនេះ លោកជំទាវឧកញ៉ា បានរំលេចសារខ្លីមួយ ដែលបានសរសេរថា "បេីខ្ញុំជាមនុស្សអាក្រក់ សូមអោយមនុស្សល្អៗចាកចេញពីខ្ញុំ 🙏🙏🙏 តែបើខ្ញុំជាមនុស្សល្អ...
Read moreថៃ៖ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹក ចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។ ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥តុលា ហើយតំណើរកម្សាន្ដរយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាងនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផងដែរ។ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាកាដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងតំណើរការដោយរលូននិងកាន់តែវិវត្តន៍ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុនេះហើយដើម្បីជាការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការសម្រាប់ការកម្សាន្ដនៅប្រទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា...
Read moreភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២នេះ គឺការប្រកួតបវរកញ្ញាកម្ពុជាច្រើនកម្មវិធីណាស់កំពុងទទួលបានការគាំទ្រនិងលើកស្ទួងពីខ្មែរយើង ជាមួយគ្នានោះ បណ្តាស្រីស្អាត តារាម៉ូឌែល ឬ បេក្ខភាពបវរកញ្ញា កំពុងបង្ហាញសមត្ថភាព ចំណេះដឹង និង រូបសម្រស់។ មកក្រឡេកមើលស្រីស្អាតម្នាក់នេះវិញគឺ មកលើកនេះកាន់តែកាចតែម្តង ហើយមហាជនប្រយ័ត្នយល់ច្រឡំថាជា បវរកញ្ញា ឬ ជាបេក្ខភាពត្រៀមចូលរួមប្រឡងកម្មវិធីបវរកញ្ញាមួយណាទៅ គឺមិនមែនទេបើ មើលយូរៗទៅ ទើបបានដឹងថាជានរណា! គឺជា CEO ក្រុមហ៊ុនគ្រឿងដ៏ធំជាងគេមួយនៅកម្ពុជា HK7 អគ្គនាយិកា HK7 អ្នកនាង អ៊ឹម សុគន្ធា...
Read moreមហាជនដែលគាំទ្រវិស័យប្រឡងចម្រៀងប្រាកដជាបានស្គាល់អតីតបេក្ខនជន Cambodian Idolរដូវកាលទី៤ លោក ណាន វីសារ ជាកូនកំព្រាឪពុកតាំងពីតូច ហើយម្តាយត្រូវជាប់ពន្ធនាគារ រស់នៅដោយខ្វះភាពកក់ក្តៅ រសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ តែម្នាក់ឯង។ លោក ណាន វីសារ ត្រូវបានគេមើលឃើញថា ជាមនុស្សច្បាស់ការ ការនិយាយស្តីមួយៗ មានរបៀបរបបច្បាស់លាស់ បែបផ្លូវការ សំដីផ្អែមល្ហែម ជាមនុស្សមានភាពតស៊ូ ដោយរូបគេបានកែប្រែវាសនាខ្លួនឯងពីកម្មករសំណង់ មកដាក់ពាក្យប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤ រហូតជាប់ជាបន្តបន្ទាប់ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន តែ ណាន វីសារ...
Read more