Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ល្បីមកស្រុកខ្មែរគឺឃើញកូនស្រីពីរនាក់របស់សេដ្ឋីថៃប្រកាសថាស្រលាញ់ស្រុកខ្មែរហើយ នឹងធ្វើជាអ្នកផ្សព្វផ្សាយចែករំលែកវប្បធម៌ប្រទេសទាំងពីរទៀត

by KBN MEDIA
October 5, 2022
in សង្គម
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ កូនស្រី២រូប ម្ចាស់សណ្ឋាគាសូហ្វីតែលភោគិត្រាភ្នំពេញ និងជាម្ចាស់ស្ថានីយ៍ទូទស្សន៍ប៉ុស្ដិ៍លេខ៥ លោកបណ្ឌិត សុបភើឆៃ វិរៈភូជុង្គ (Dr. Supachai Verapuchong) ក្នុងចំណោមកូនស្រីទាំង៤ គឺ កញ្ញា PAPAPIN Verapuchong ហៅ Aom (អម) ជាប្រធានទីផ្សារនិងទំនាក់ទំនងក្រុមហ៊ុន ថៃណាខន ផាន់ថាណា – TNP HEALT CARE និងកញ្ញា PUNNAPORN Verpuchong ហៅ Earn (អឺន) ដែលជា Youtuber Thailand និងជានាយប្រតិបត្តិផ្នែកទីផ្សារសណ្ឋាគារ Sofitel បានបង្ហាញវត្តមាននៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ ជាមួយការតាំងចិត្តថានឹងពង្រីកការផលិតវីដេអូអប់រំនៅលើយូធូបរបស់ពួកគេឈ្មោះ Aom Channel និង Earn Together ឲ្យបានកាន់តែច្រើនទាក់ទងជីវិត និងអ្វីដែលនាងបានជួបជាពិសោន៍ដើម្បីចែករំលែកទៅអ្នកផ្សេងៗទស្សនា។

កញ្ញា Aom Verapuchong ដែលជានាយប្រតិបត្តិ Thai Nakorn Patana Group បានរៀបរាប់ថា គោលបំណងដែលកញ្ញា និងប្អូនមកប្រទេសកម្ពុជា គឺដើម្បីមកប្រម៉ូដពីសណ្ឋាគារ Sofitel និងមកទស្សនកិច្ចតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះទឹកដីខេត្តសៀមរាប ដែលសម្បូរទៅដោយវប្បធម៌ និងសិល្បៈទំនៀមទំលាប់ខ្មែរ។ ការមកប្រទេសកម្ពុជានេះមិនតិចជាង ១០ លើកនោះទេ។ គោលបំណងដែលកញ្ញាវិវឌ្ឍខ្លួនជា Youtuber នោះក៏ព្រោះតែកញ្ញាចង់ចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាឱ្យមហាជនអ្នកលេងបណ្ដាញសង្គមបានដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញា។

កញ្ញា PUNNAPORN Verpuchong ហៅ Earn វិញបានឲ្យដឹងដែរថានាងបានរៀនភាសារខ្មែរខ្លះៗហើយ ខណៈដែលChannel របស់នាងបង្កើតបាន៤ខែមានអ្នកSubscribe ចំនួន40K (៤ម៉ឺននាក់)។នាងថាដំបូងបានផលិតវីដេអូលេងៗទេ តែយូៗទៅជក់ចិត្តទើបនាងមានអារម្មណ៍ថាការចែករំលែកតាមរយៈវីដេអូអប់រំនៅលើប្រព័ន្ធSocial Media ធ្វើឲ្យនាងមានក្ដីសុខ ក្រោយនាងបញ្ចេញវីដេអូបាន២៨ឃ្លីប ទើបនាងត្រៀមបង្ហាញវីដេអូថ្មីៗថែមទៀត។

កញ្ញា Earn Verapuchong ដែលជានាយប្រតិបត្តិផ្នែកទីផ្សារសណ្ឋាគារ Sofitel ក៏មានចំណាប់អារម្មណ៍ដែរថា ការពិតទៅគឺមានសំនួរជាច្រើនដែលលើកឡើងថា ហេតុកូនស្រីរបស់លោកបណ្ឌិត សុបភើឆៃ វិរៈភូជុង្គ មានពេលវេលាមកធ្វើ Content នៅលើ Youtube ទាំងដែលការងារ និងភារកិច្ចមុខរបស់ឪពុកក៏មានច្រើន និងគួរឱ្យមមារញឹកខ្លាំង? ប៉ុន្តែកញ្ញាបានអះអាងថា ទម្រាំតែកញ្ញាបានរកឃើញភាពជាខ្លួនឯងពិតនោះ គឺចំណាយពេលវេលាយូរមែនទែន ហើយការធ្វើការងារនៅលើយូធូបនោះ គឺជាអ្វីដែលកញ្ញាចូលចិត្ត ហើយចង់ចែករំលែកព័ត៌មានថ្មីៗទៅកាន់អ្នកគាំទ្រ។
(ដាក់វិឌីអូកិច្ចសំភាសន៍ចូល)

សូមបញ្ជាក់បន្ថែមផងដែរថា ទាំងកញ្ញា PAPAPIN Verapuchong និងកញ្ញា PUNNAPORN Verpuchong បានរៀបរាប់ថា កម្ពុជា-ថៃ ជាបងប្អូនដែលមានវប្បធ័ស្រដៀងគ្នាហើយពេលពួកនាងមកដល់ខ្មែរមានអារម្មណ៍ថាដូចជាផ្ទះទី២របស់ខ្លួន ព្រោះប្រជាជនកម្ពុជាគូរឲ្យស្រលាញ់។ កញ្ញា Aom និង Earn សុទ្ធតែបានដាក់ចិត្តកាយថានឹងផលិតវីដីដេនៅលើChannel របស់ខ្លួនឲ្យកាន់តែច្រើនក្ដី តែស្រីស្អាតទាំងពីរថាគ្មានបំណងក្លាយខ្លួនជាតារាឡើយ ។

កញ្ញា Earn ថា នាងចង់បន្ដមុខជំនួញឬស្នងមេរតករបស់ឪពុកនាពេលអនាគត ខណៈដែលAom វិញ ពេញចិត្តនឹងការគ្រប់គ្រងក្រុមហ៊ុនឱសថមួយហើយកន្លងមកនាងធ្លាប់ធ្វើកម្មវិធីសប្បុរសធ័មតាមរយៈមូលនិធិរបស់ឪពុកនាងដោយចែកចាយថ្នាំពេទ្យនិងសម្ភារៈផ្សេងៗជូនដល់អ្នកក្រខ្សត់នៅកម្ពុជាជាច្រើនលើកច្រើនសារមកហើយ។

កញ្ញា Aom ដែលមានឆាណែលយូធូបឈ្មោះ Aom Oam Channel ដែលមានអ្នក Subscribe ចំនួន 17.7k រីឯកញ្ញា Earn ក៏បានបង្កើតយូធូបផ្ទាល់ខ្លួនដែលមានឈ្មោះ Earn Together មានអ្នក Subscribe ប្រមាណ 37.1 k ។ អ្នកទាំងពីរមានអ្នកគាំទ្រនៅប្រទេសថៃច្រើននាក់និងមានអ្នកគាំទ្រជាជនជាតិខ្មែរមួយចំនួនផងដែរ តាមរយៈវីដេអូដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅប្រទេសកម្ពុជា។

កូនស្រីលោកអគ្គនាយកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ទាំងពីររូបនេះ បានសន្យាថា នឹងមានផែកការបន្ថែមទៀត ដើម្បីចូលរួមផ្សព្វផ្សាយ និងចែករំលែកពីវប្បធម៌នៅលើបណ្ដាញសង្គមអនឡាញន៍ ជាពិសេសជំរុញឱ្យមានកម្មវិធីសប្បុរសធម៌ជួយសង្គមកម្ពុជាថែមទៀត តាមរយៈក្រុមហ៊ុនឱសថThai Nakorn Patana Group៕

Mr. Renno រូបភាពសហការី

ADVERTISEMENT
Next Post
លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!