Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ

by KBN Journalist
October 5, 2022
in សេដ្ឋកិច្ច & អាជីវកម្ម
កម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករ បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ នឹងធ្វើឱ្យកម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី៣៧០លានដុល្លារទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ នាពេលខាងមុខ តាមរយៈការផ្តល់អត្រាអនុគ្រោះពន្ធ តាមគោលការណ៍ដែលបានចរចាគ្នា ក្នុងកិច្ចព្រមព្រៀងនីមួយៗ។

លោកបណ្ឌិត គុណ ញឹម ថ្លែងបែបនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។

លោកបានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងចិន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងកូរ៉េជាដើម បានធ្វើឱ្យការនាំចូលទំនិញពីប្រទេស ដែលជាដៃគូរកិច្ចព្រៀង ដែលវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ត្រឹមត្រូវ គឺកម្ពុជា ត្រូវតែអនុគ្រោះអត្រាពន្ធទៅអ្វីដែលបានចរចា។

លោកមានប្រសាសន៍ថា «ការនាំចូលមកកម្ពុជាក្រោមលក្ខខណ្ឌជា FTA ឬជា RCEP យើងត្រូវផ្តល់ការអនុគ្រោះពន្ធ មានន័យថា អត្រាពន្ធគយដែលបច្ចុប្បន្ននេះ មានអត្រា៣៥% អីចឹងការចរចាតាមបន្ទាត់ពន្ធមួយ គឺថាយើងត្រូវចរចាជាមួយគេ ហើយជាការពិតគេតម្រូវឱ្យយើងបន្ថយពី ៣៥% ធ្លាក់ចុះមក១៥% ឬ៧% ឬក៏មក០% អីចឹងហើយចំណុចនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណូល ដែលប្រមូលដោយគយ ដោយផ្ទាល់។»

លោកបន្តថា ករណីនេះបើមើលមួយជ្រុងកម្ពុជានឹងរងការខាតបង់ ពីការបាត់បង់ពន្ធគយ ប៉ុន្តែបើមើលពីជ្រុងមួយទៀតទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬការនាំចេញទំនិញរបស់កម្ពុជាដែលធ្លាប់ចេញទៅដោយបង់ពន្ធ នឹងទទួលបានការអនុគ្រោះដោយរួចពន្ធ ឬស្ថិតក្នុងអត្រាពន្ធទាប ដែលជំរុញដល់ការនាំចេញកាន់តែកើនឡើង។

លោកបន្ថែមថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជាអាចនឹងទទួលបានផលចំណេញតិចជាង ប្រទេសដៃគូកិច្ចព្រមព្រៀង តែយ៉ាងណាលោកជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគបានច្រើន ទៅលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ក្នុងការផលិតទំនិញនាំចេញទៅទីផ្សារអន្តរជាតិ ទាំងក្រោមក្រមខណ្ឌកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម និងការនាំចេញដោយទទួលបានការអនុគ្រោះពន្ធពី EBA ឬ GSP ជាដើម។

ទោះជាយ៉ាងនេះក្តី ក្នុងពេលដែលកម្ពុជា បាត់បង់ចំណូលពន្ធគយនេះ រដ្ឋាភិបាលអាចនឹងពិចារណា ក្នុងការកែសម្រួលអាករ ជាពិសេសអាករពិសេស ដើម្បីប៉ះប៉ូវនូវអ្វីដែលពន្ធគយបានបាត់បង់ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗនេះវិញផងដែរ៕

ADVERTISEMENT
Next Post
ស្រ្តីឆ្នើមម្នាក់បែកគំនិតទៅជាចោរ ដោយបន្លំលេខសម្ងាត់ភ្ញៀវលួចចូលយកលុយគណនីធនាគារ ស្ថាបនា

ស្រ្តីឆ្នើមម្នាក់បែកគំនិតទៅជាចោរ ដោយបន្លំលេខសម្ងាត់ភ្ញៀវលួចចូលយកលុយគណនីធនាគារ ស្ថាបនា

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នឹងរំដោះស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នឹងរំដោះស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!