Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នឹងរំដោះស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

by KBN Journalist
October 6, 2022
in សង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នឹងរំដោះស្ត្រីរងគ្រោះ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរំដោះបានស្ត្រីរងគ្រោះជាជនជាតិចិនពាក់ព័ន្ធករណីឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា ជនសង្ស័យជាជនជាតិចិនមានឈ្មោះ វ័ង ស៊ី តុង អាយុ៣៩ឆ្នាំមានទីលំនៅទីក្រុងណេមុងគួ ប្រទេសចិនដោយសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះលី ហ្ស៊ាន ភេទស្រី ជនជាតិចិន អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងឈុងឈីង ប្រទេសចិន។

នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានជនជាតិចិនចំនួន៤នាក់បានចាប់រូបខ្លួនយកមកឃុំ ហើយគំរាមឱ្យទូរស័ព្ទទៅផ្ទះដើម្បីឱ្យវេរលុយចំនួន៨០០០ដុល្លារទើបឱ្យរួចខ្លួន។
បន្ទាប់ពីបានចម្លើយហើយ សមត្ថកិច្ចបានដាក់កម្លាំងនៅទីតាំងនោះដើម្បីឃ្លាំមើលមុខសញ្ញារហូតដល់ម៉ោង៤ និង៣០នាទីរសៀលទើបឃើញជនសង្ស័យបើករថយន្ត០១គ្រឿងជិះចូលទីតាំងនោះ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យរួមទាំងរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ2AJ-៣៣៨៩ មកសាកសួរ។

ជនសង្ស័យឈ្មោះ វ័ង ស៊ីតុង បានឆ្លើយដោះសារថា ខ្លួនបានស្គាល់នារីរងគ្រោះតាមរយៈការលេងល្បែងជាមួយគ្នា ហើយបានធ្វើការបដិសេធមិនបានចាប់ឃុំនោះទេ។

ADVERTISEMENT
Next Post
រំជួលពេញប្រទេសថៃ ឃាតកម្មចូលបាញ់ក្មេងតូចៗក្នុងសាលាហើយទៅសម្លាប់ប្រពន្ធកូនខ្លួនឯងបន្ថែមទៀត, មកដល់ពេលនេះអ្នកស្លាប់ដល់៣៨នាក់

រំជួលពេញប្រទេសថៃ ឃាតកម្មចូលបាញ់ក្មេងតូចៗក្នុងសាលាហើយទៅសម្លាប់ប្រពន្ធកូនខ្លួនឯងបន្ថែមទៀត, មកដល់ពេលនេះអ្នកស្លាប់ដល់៣៨នាក់

រន្ធត់ណាស់បុរស៣នាក់គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្តដឹកគ្រួសបេីកបុកអូរជាប់រថយន្ត (មានវិឌីអូ)

រន្ធត់ណាស់បុរស៣នាក់គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវ រថយន្តដឹកគ្រួសបេីកបុកអូរជាប់រថយន្ត (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!