Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

by KBN MEDIA
October 10, 2022
in តារា
ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB  គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិនធម្មតាសម្រាប់អគ្គនិយកាដឹកនាំក្រុមហ៊ុនដែលមានមុខរបបបីបួនមុខក្នុងដៃគឺ អ្នកនាង ម៉ូលីកា ដែលមហាជនស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ត្រឹមតែរយៈពេលមិនដល់១ខែផង ស្រាប់ដូររថយន្តទំនើបថ្មី ឬ ទិញថែមពីរបីគ្រឿងជាប់គ្នា ដោយគិតតួ្រសទំនងជាងចាយដល់ខ្ទង់១លានដុល្លារទៅហើយ។

ខែមុនទើបទិញល្បីរឿងទិញរថយន្ត Cadillac Escalade 2022 ពីរគ្រឿងជិតមិនទាន់ក្តៅគូទផង ស្រាប់តែអ្នកជំនួញស្រីស្អាតអ្នកនាង ម៉ូលីកា បានបោះលុយយ៉ាងច្រើនសន្ធឺកទៀតហើយគឺចំនួន ៣៥ម៉ឺនដុល្លារទៀតក្នុងទិញរថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ។

គ្រាន់តែអ្នកនាង ម៉ូលីកា បង្ហោះទិញ រថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ៣៥ម៉ឺនដុល្លារទៀតនោះ គឺធ្វើឱ្យមហាជននិងអ្នកគាំទ្ររបស់នាងនាំគ្នាចាប់អារម្មណ៍ និង សរសើរដល់រូបនាង ដែលជោគជ័យ និងប្រើជីវិតហ៊ានចំណាយលុយលើ រថយន្តទំនើបៗ ដល់ថ្នាក់មហាជនលាន់មាត់ថា ជាសេដ្ឋនីជំនាន់ថ្មី ទាំងពូកែរកស៊ី មានរូបសម្រស់ និងឆ្លាត។

សូមបញ្ជាក់ថា អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock អ្នកនាង ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈដោយងាកទៅចាប់យកជំនួញរកស៊ីវិញ លក់ផលិតថែរក្សាសម្រស់តាមអនឡាយវិញ ឃើញថា ទទួលបានគាំទ្រ និង ជោគជ័យយ៉ាង ខ្លាំង។

ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនរឹតតែចាប់អារម្មណ៍នោះ គឺអ្នកនាង ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបជាច្រើនគ្រឿងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និង មិត្តសិល្បៈរបស់នាងនាំគ្នាលាន់សរសើរនិងអបអរនូវភាពជោគជ័យរបស់នាង។

អ្នកនាង ម៉ូលីកា ជាអតីតតារាចម្រៀងផលិតកម្ម Rock ហើយបានចាប់ផ្តើមមុខរបបលក់អនឡាយ គ្រឿងថែរក្សាសម្រស់នារី និង បើកហាងជារបស់ខ្លួនកាលចុងឆ្នាំ២០១៨ ដោយនាងបានចំណាយដើមទុនខ្ទង់១០ម៉ឺនដុល្លារ។ បើគិតមកដល់ឆ្នាំ២០២២នេះ នាងមានមុខរបបក្នុងដៃដូរ ក្រុមហ៊ុនលក់ម៉ូតូ, ផលិតផលគ្រឿងសម្អាង, ដីធ្លី, ផ្តល់សេវាកម្មប្រាក់កម្ចី អាចនិយាយជាសេដ្ឋនីមានប្រាក់រាប់សិបលានដុល្លារក្នុងដៃ និង ជាពិសេសចុងក្រោយនេះ ល្បីខ្លាំងលេងតុងទីន មានរាប់រយនាក់ជាបន្តបន្ទាប់ ជឿទុកចិត្តលើមេតុងទីនរូបនេះ៕

អត្ថបទដោយ Mr. Renno រូបភាព ហ្វេសប៊ុក

ADVERTISEMENT
Next Post
លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!