Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

by KBN Journalist
October 11, 2022
in កីឡា
ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

CAMSOC-ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅពីគល់ស្ពានជ្រោយចង្វារបាញ់ឆ្ពោះទៅមហាវិថីឈ្នះឈ្នះដល់ពហុកីឡដ្ឋានជាតិមរតកកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវសាងសង់ និងជួសជុលកែលម្អមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។ ចំណែក ផ្លូវ១ខ្សែសម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបានកំណត់អាទិភាព ក្នុងចំណោមផ្លូវស្របគ្នាជាច្រើនខ្សែ ដើម្បីបង្ការគ្រោះថ្នាក់ និងដឹកជញ្ជូនប្រតិភូ អត្តពលិកមកប្រកួតឲ្យទាន់ពេលវេលា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបានដាក់ចេញនូវ២ចំណុចសំខាន់ៗ។ ទី១ គឺហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដូចជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញបានកសាងផ្លូវតភ្ជាប់៣ខ្សែពីស្ពានជ្រោយចង្វារមកមហាវិធីឈ្នះឈ្នះ ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ក្រៅពីផ្លូវសំខាន់ៗ គឺផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ដែលមានប្រព័ន្ធផ្លូវប្រទាក់ក្រឡាគ្នាជាច្រើនខ្សែ។

ឯកឧត្តមបញ្ជាក់ថា ៖«លើបញ្ហានេះ មិនមានក្តីបារម្ភពីការកកស្ទះ ក្នុងពេលកម្ពុជាប្រារព្ធពិធីបើក-បិទ ឬក្នុងអំឡុងពេលប្រកួតស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នោះទេ។ គ្រប់ដំណើរការសាងសង់ផ្លូវ និងផ្លូវដែលកំពុងដំណើរការជួសជុលកែលម្អ ដូចជាមហាវិថីឈ្នះឈ្នះជាដើមត្រូវរួចរាល់មុនពេលស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងសោភ័ណ្ឌភាពស្រស់ស្អាតផងដែរ»។

«ជាមួយគ្នានេះ ផ្លូវ១ខ្សែ (SEA Games Lane) នឹងត្រូវរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនប្រតិភូ កីឡាករ កីឡាការិនីតែប៉ុណ្ណោះ។ ការបើកបរផ្សេងៗដែលមិនមានអាទិភាពត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ មិនបង្កគ្រោះថ្នាក់ ក្នុងគោលបំណងឲ្យប្រតិភូ អត្តពលិកមកប្រកួតទាន់ពេលវេលា។ ដូច្នេះហើយទើបយើងរៀបចំក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC និងអាជ្ញាធរ ដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បន្ថែម៕

ADVERTISEMENT
Next Post
ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ស្ថានភាពកីឡាកង់ភ្នំកម្ពុជា ត្រៀមស៊ីហ្គេម២០២៣ ដំណើរការរលូនក្នុងជំរំហ្វឹកហាត់ នៅសៀមរាប

ស្ថានភាពកីឡាកង់ភ្នំកម្ពុជា ត្រៀមស៊ីហ្គេម២០២៣ ដំណើរការរលូនក្នុងជំរំហ្វឹកហាត់ នៅសៀមរាប

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!