ភ្នំពេញ៖ ជាបុគ្គលម្នាក់ត្រូវបានមហាជនចាប់អារម្មណ៍ ក្រោយបង្ហាញខ្លួនក្នុងវេទិកាថ្មីរបស់ Miss Supranational Cambodia 2025 គឺកញ្ញា ហុក សារិតុលា ដែលជាម្ចាស់មកុដ Miss Wisdom ឆ្នាំ ២០២១ កន្លងមកបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជននាំគ្នាលើកសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ដ៏ទាក់ទាញបូករួម និងទេពកោសល្យសមត្ថភាពរបស់នាងថែមទៀត។

ការវិលត្រឡប់របស់នាងមករកការប្រឡងជ្រើសរើសកញ្ញាឯកក្នុងកម្មវិធីប្រកួតសម្រស់កម្ពុជា Miss Supranational Cambodia 2025 របស់លោក AB Vanna ហាក់បីដូចជាធ្វើឱ្យទម្រង់ការប្រកួតមួយនេះ បានធ្វើឱ្យមហាជនមានចាប់អារម្មណ៍ជាខ្លាំង ព្រោះបេក្ខនារីប្រមាណ១៦នាក់ បូករួមទាំង កញ្ញា ហុក សារិតុលា មានសមត្ថភាពខ្លាំងនិងសម្រស់វិញស្អាតម្យ៉ាងម្នាក់ក្នុងការដណ្តើមម្គុដ។
ការវិលត្រឡប់លើកនេះពិតជា មិនធម្មតាសម្រាប់ស្រីស្អាតរូបនេះឡើយ ដោយនាងបានបញ្ជាក់ពីគោលបំណងច្បាស់ៗ និងការតាំងចិត្តខ្ពស់ដូចភ្នំគូលេន អាចនឹងយកបានម្គុដកញ្ញាឯកមួយនេះ ហើយអ្វីដែលពិសេសនោះ គឺនាងហ៊ានប្រាប់ត្រង់ៗម្តងមិនលាក់លៀមឡើយ គឺកញ្ញា ហុក សារិតុលា នឹងប្រើប្រាស់ទម្រង់ប្រឡងនិងរបៀបរស់នៅរបស់កញ្ញា ពេជ្រ វត្តីសារាវឌ្ឍី ដោយចម្លង១០០ភាគរយ ដើម្បីសម្រេចគោលដៅ។
ឆ្លើយតបនឹងចំណុចពិសេសនោះ កញ្ញា ហុក សារិតុលា បានផ្តល់កិច្ចសំភាសន៍ឱ្យដឹងថា (សូមទស្សនាវិឌីអូកិច្ចសំភាសន៍ដោយផ្ទាល់ពេញសាច់រឿងខាងក្រោមនេះ)













Discussion about this post