Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងប្រធានសមាគមសិល្បករខ្មែរ នឹងជ្រើសរើសតារាស្រីមានប្រជាប្រិយជាទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី

by KBN Journalist
February 1, 2025
in សង្គម
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងប្រធានសមាគមសិល្បករខ្មែរ នឹងជ្រើសរើសតារាស្រីមានប្រជាប្រិយជាទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសីលធម៌ សុជីវធម៌ របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការរស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារមិនមានអំពើហិង្សា ជៀសផុតពីការបោក ប្រាស់ជាដើម។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងថា សិល្បករសិល្បការនី ពិតជាមានឥទ្ធិពលយ៉ាងធំធេង ចំពោះអ្នកគាំទ្រ ជាពិសេសក្រុមយុវវ័យ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ របៀបរបបនៃការនិយាយស្តី ឬក៏ការតុបតែងខ្លួនជាដើម ។ ដូច្នេះ ហើយការបញ្ច្រៀបសារអប់រំណាមួយ ដល់ក្រុមគោលដៅនោះ ពិតជាមានភាពងាយស្រួលតាមរយៈអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានការគាំទ្រច្រើន ។

បន្ថែមពីលើនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏ស្វែងរកការជួយសម្រួលការផលិតវីដេអូខ្លីៗ តែមានខ្លឹមសារគ្រប់គ្រាន់ ដូចជាការផលិតវីដេអូអប់រំស្តីពីថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ការរៀបចំការប្រគំតន្ត្រីក្នុងថ្ងៃ ៨មីនា ការស្វែងរកទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី ដែលអាចជ្រើសចេញពីអ្នកសិល្បៈដែលមានប្រជាប្រិយភាព ឬពីក្រសួងកិច្ចនារីផ្ទាល់ជាដើម ។

ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលសំណើទាំងអស់របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារ រកដំណោះស្រាយជូនដល់ក្រសួងទៅតាមលទ្ធភាព ដែលសមាគមអាចធ្វើបាន ក្នុងន័យចូលរួមជាមួយក្រសួងកិច្ចនារី ដើម្បីជាផលប្រយោជន៍រួមគ្នារបស់សង្គមជាតិទាំងមូល ៕

អត្ថបទ គង់ វណ្ណៈ រូបភាព ៖កែវ សារិទ្ធ,លោកអ៊ុន ផាណាត និង ផានុ

ADVERTISEMENT
Next Post
គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ (មានវិឌីអូទិដ្ឋភាពជាក់ស្តែង)

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ (មានវិឌីអូទិដ្ឋភាពជាក់ស្តែង)

អតីតកញ្ញាឯកធម្មជាតិកាលពីឆ្នាំ២០១៧ ទេព ម៉ាយ៉ា មិនដូចឧកញ៉ាជជុះដែលកំពុងល្បីបារមីព្រះនាងឥន្ទ្រទេវីឡើយ ស្ងាត់ៗដឹកនាំក្រុមហ៊ុនលើវិស័យចំនួនពីរទទួលការគាំទ្រយ៉ាងខ្លាំង… (មានវិឌីអូ)

អតីតកញ្ញាឯកធម្មជាតិកាលពីឆ្នាំ២០១៧ ទេព ម៉ាយ៉ា មិនដូចឧកញ៉ាជជុះដែលកំពុងល្បីបារមីព្រះនាងឥន្ទ្រទេវីឡើយ ស្ងាត់ៗដឹកនាំក្រុមហ៊ុនលើវិស័យចំនួនពីរទទួលការគាំទ្រយ៉ាងខ្លាំង… (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!