ភ្នំពេញ៖ ករណី MC Vutha ដែលជាពិធីករសម្រាប់កម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ Town បានប្រើប្រាស់សម្តីនិងកាយវិការលេបខាយទៅលើនារីលើកស្លាកទឹកប្រដាល់ក្នុងន័យបៀតបៀនស្ត្រីភេទ ត្រូវបានរកឃើញថា មិនមែនទើបតែកើតនោះទេ គឺតែងតែធ្វើស្ទើរគ្រប់នារីៗឬម៉ូឌែលទាំងអស់ ដែលបានបម្រើការងារឱ្យកម្មវិធីប្រដាល់ ប៉ះចំក្រុមពិធីកររបស់ទូរទស្សន៍ Town ។

អ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ គឺ ករណីរបស់ពិធីករសម្រាប់កម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ Town MC Vutha រកឃើញថា មិនមែនមានតែមួយវិឌីអូឬមានតែលោកម្នាក់ប៉ុណ្ណោះ គឺមានដៃគូនិងមានក្រុមបក្ស ដែលតែងតែ ចូលចិត្តនិយាយលេបខាយ, ប្រើប្រាស់កាយវិការ អសីលធម៌, លូកលើលូកក្រោម, ហើយជាពិសេសទាយ Camera ថត កន្លែងតំបន់ពិសេសរបស់ស្រីៗ ស្ទើរតែយកទូរសព្ទដៃ មុជ ទៅនឹងក្រុមម៉ូឌែលស្រីៗដែលកាន់ស្លាកលើកទឹកប្រដាល់ទាំងអស់នោះ។
អ្វីដែលកត់នោះ គឺមិនមែនតែ ពិធីករសម្រាប់កម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ Town MC Vutha គឺមានម្នាក់ទៀតដែរគឺលោក Ricky ដែលជាពិធីករប្រដាល់ល្បីមួយរូបជាដៃគូលេងជាមួយនឹង លោក វុត្ថា ហើយច្បាស់ណាស់ពួកគេទាំងក្រុមពិធីករប្រដាល់នេះ ឧស្សាហ៍ថតនិងផលិតផល វិឌីអូ បែបអសីលធម៌នេះ ជាច្រើនផុសនៅលើបណ្តាសង្គម ។

ប៉ុន្តែកន្លងមកនេះ មហាជនមិនបានចាប់អារម្មណ៍ គិតជាការថតលេងបែបព្រៀងទុករបស់ពួកគេ រហូតដល់ប៉ះចំលើតារាសម្តែង មុនីរស្មី ជាបុគ្គលល្បីមួយដែរខុសពីនារីៗម៉ូឌែលផ្សេងទៀត កើតជារឿងផ្ទុះការរិះគន់ និងរកឃើញថា ក្រុមពិធីករប្រដាល់លោក វុត្ថានិងលោក រីកគី ជាបុគ្គលចូលចិត្តលេងសើចទាំងសម្តីលេបខាតនិងកាយវិការបៀតបៀនលើនារីភេទ។

ក្រោយពិនិត្យនិងរកឃើញទង្វើរដែលបានប៉ះដល់ សីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដោយពិបាកទទួលយក នូវនឹងភ្នែកលឺនឹងត្រចៀកនោះ តារាស្រីល្បីៗជាច្រើនដួងបានចេញមុខបន្តប្រិតកម្មជាបន្តបន្ទាប់មកដល់ថ្ងៃនេះ ហើយបានស្នើរសុំឱ្យមានការការពារដល់តម្លៃស្ត្រី ជាពិសេសក្រុមនារីម៉ូឌែលតារាម៉ូឌែលទាំងអស់ ទទួលបានការគោរពឱ្យតម្លៃប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាខ្មែរ។

មហាជនជាច្រើននាំគ្នាប្រតិកម្មនិងស្នើរសុំដល់ក្រសួងឬស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យចាត់វិធានការលើក្រុមពិធីករប្រដាល់លោក វុត្ថា និង លោក រីកគី ជាបន្ទាន់ កុំបន្តទង្វើរបែបនេះទៀតគ្រប់កម្មវិធីប្រដាល់គុនខ្មែរ ខណៈពួកគេកំពុងប្រកបជាអាជីពពិធីករ បែរជាប្រើប្រាស់ទង្វើរអសីលធម៌ ប្រមាថដល់នារីៗជាច្រើនរូប ហើយជាពិសេសមេត្តាក្រសួងកិច្ចនារី, ក្រសួងព័ត៌មាន, និងក្រសួងមហាផ្ទៃ មេត្តាគួរពិនិត្យនៅលើបណ្តាញសង្គមនិងមានវិធានជាបន្ទាន់លើក្រុមពិធីករប្រដាល់របស់ស្ថានីយទូរទស្សន៍ TOWN តែងតែបង្កបាតុភាពលេបខាយក្នុងន័យបៀតបៀនស្រ្តីភេទ៕










Discussion about this post