ភ្នំពេញ៖ ឧកញ៉ា ចិន សំណាង ដែលមហាជនស្គាល់រូបលោកតាមជាអភិកជនរកស៊ីលើវិស័យមាសពេជ្រនៅកម្ពុជា ជាបុគ្គលល្បីមួយរូប ហើយប៉ុន្មានឆ្នាំចុងក្រោយមកនេះ រូបលោកលេចធ្លោខ្លាំងក្នុងការគាំទ្រទៅលើវិស័យបវរកញ្ញារបស់កម្ពុជា ជម្រុញឱ្យចេញមុខល្អប្រសើរនៅលើឆាកអន្តរជាតិ។

សម្រាប់ឆ្នាំ២០២៥ ហើយកាន់តែកៀសចុងឆ្នាំនិងត្រៀមឆ្លងទំព័រថ្មី២០២៦ផងដែរ ស្រាប់តែ ឧកញ៉ា ចិន សំណាង បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានប្រកាសជ័យលាភីនិងបំពាក់ឈៀងផ្លូវការបវរកញ្ញាតំណាងប្រទេសកម្ពុជារបស់កម្មវិធីកញ្ញាឯកកកម្ពុជា២០២៥ (Miss Cambodia 2025) រៀបចំឡើងដោយក្រុមហ៊ុន Cambodia International Models លោក ម៉ែន និមលរតន៍ ជានាយកគ្រប់គ្រង។
លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models បានប្រកាសឱ្យដឹងថា ស្រីស្អាតទាំងបីរូបដែលទទួលតំណែងបំពាក់ម្គុដនោះ រួមមាន៖

ទី១. កញ្ញា ហ៊ែល សារលាភី គ្រងតំណែងកញ្ញាឯក Miss CosmoWorld Cambodia 2025

ទី២. កញ្ញា សូរ ពេជ្រវលក្ខណ៍ ក្លាយជាម្ចាស់មកុដ Miss International Cambodia 2025

ទី៣. កញ្ញា ខន មុំឧត្តមសូរិយារតនទេវី ឬគ្រប់គ្នាស្គាល់ថា ខន សូរិយា ទទួលតំណែងជាកញ្ញាឯក Miss World Cambodia 2026

ទន្ទឹមនោះផងដែរ ពិធីករប្រុសរូបសង្ហារ លោក ជា រ៉ាយម៉ុន ក៏ប្រកាសជាផ្លូវការទទួលតំណែងជា Mr World Cambodia 2025 ដើម្បីត្រៀមចេញប្រកួតដូចគ្នា។
អមជាមួយពិធីប្រកាសនិងរកឃើញកញ្ញាឯក បុរសឯក របស់កម្ពុជាដើម្បីតំណាងរួចហើយ មហាជនជាច្រើន បូករួមទាំងអ្នកគាំទ្រនាំគ្នាសាទរនិងអបអរសម្រាប់កម្ពុជាយើង មានបេក្ខភាពសម្រាប់ត្រៀមចេញប្រកួតទៅកាន់ឆាកអន្តរជាតិដើម្បីលើកមុខប្រទេសជាតិបន្តទៀត។
ប៉ុន្តែទន្ទឹមនឹងនោះ ផងដែរ មហាជនដែលស្រលាញ់គាំទ្រក្នុងវិស័យបវរកញ្ញាក៏ផ្ទុះការវែកញ៉ែក និង មានឆ្ងល់ជាច្រើនពាក់ព័ន្ធទៅការជ្រើសរើសទៅលើបេក្ខភាពសម្រាប់តំណាងប្រទេសកម្ពុជា ដោយមានការលើកឡើងរិះគន់ទៅក្រុមការងារ ក្រុមហ៊ុន Cambodia International Models និងឧកញ៉ា ចិន សំណាង មូលហេតុអ្វីបានជាជ្រើសរើសបេក្ខភាពស្រីស្អាតបីដោយខ្លះមានបទពិសោធន៍តិច ហើយខ្លះជាជើងថ្មី មហាជនមិនសូវស្គាល់មុខនិងប្រវត្តិ ដែលធ្វើឱ្យមានការព្រួយបារម្ភ និងមិនសូវទុកចិត្ត។
លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models បានឆ្លើយសំនួរជាច្រើនតបទៅនឹងអ្នកសារព័ត៌មានបញ្ជាក់អំពីការលើកឡើងរបស់មហាជនដែលបានរិះគន់កន្លងមក ឱ្យដឹងថា បវរកញ្ញាទាំងបីរូប ហើយជាពិសេសកញ្ញា សូរិយា ដែលបានទទួលតំណែងជាកញ្ញាឯក Miss World Cambodia 2026 មានការវាយប្រហាររិះគន់ទៅលើនាង ម្តេចបានជាសម្រេចយកនាងដោយសារ ក្រុមការងារបច្ចេកទេស Cambodia International Models បានពិនិត្យមើលគ្រប់បេក្ខភាពទាំងដែលបានដាក់ពាក្យនិងឆ្លងវគ្គកន្លងមក ក៏រកឃើញថា កញ្ញា សូរិយា ជាបេក្ខភាពលេចធ្លោជាងគេ មានបទពិសោធន៍ក្នុងវិស័យសិល្បៈក៏មិនធម្មតា ហើយសូម្បីតែភាសាអង់គ្លេងក៏ប្រើប្រាស់បានថែម ជាហេតុជម្រើសល្អសម្រាប់ឆ្នាំនេះ។











Discussion about this post