Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មិនមែន២ពាន់, ឬ ២ម៉ឺនទេ..! គឺចំនួន២លានដុល្លារ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ស៊ីដាច់លុយជនបរទេសជាថ្នូរនឹងរត់ការចូលសញ្ជាតិ​ខ្មែរ (ដំណឹងបែកធ្លាយ)

by KBN Journalist
October 28, 2025
in សង្គម
មិនមែន២ពាន់, ឬ ២ម៉ឺនទេ..! គឺចំនួន២លានដុល្លារ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ស៊ីដាច់លុយជនបរទេសជាថ្នូរនឹងរត់ការចូលសញ្ជាតិ​ខ្មែរ (ដំណឹងបែកធ្លាយ)
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ មិនមែន២ពាន់, ឬ ២ម៉ឺនទេ..! គឺចំនួន២លានដុល្លារជាចំនួនទឹកប្រាក់ច្រើនសន្ធឹកលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានបោកជនរងគ្រោះដោយស៊ីដាច់ក្នុងថ្នូរនឹងរត់ការឱ្យចូលសញ្ជាតិខ្មែរ ប៉ុន្តែរត់ការមិនសម្រេច ហើយជនរងគ្រោះកំពុងទាមទារលុយវិញនិងយុត្តិធម៌។

ដំណឹងនៃការបែកធ្លាយកើតឡើង ក្រោយលោក ផែង វណ្ណៈ ទទួលបានដណ្តឹងរបស់ជនរងគ្រោះហើយលោកបានផ្សាយលើទំព័រសារព័ត៌មានរបស់លោក នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា “លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានទទួលប្រាក់ចំនួន ២លានដុល្លារ ដេីម្បីរត់ការចូលសញ្ជាតិអោយជនបរទេស ។ ប៉ុន្តែ ចាប់តាំងពីលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ទទួលបានលុយពីជនរងគ្រោះហើយ មានរយះពេលជាង ១ឆ្នាំហើយ លោកមិនបានធ្វើការអោយជនរងគ្រោះបានសម្រេចទេ ហេីយលុយ ២លានដុល្លារ ក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរ” ។

លោក ផែង វណ្ណៈ ចាងហ្វាយសារព័ត៌មាន PVN News បានបង្ហោះសារថា
“ការប្រេីប្រាស់តួនាទី បុណ្យស័ក្តិអួតអាង ដេីម្បីបោកប្រាស់ជនបរទេសមានច្រេីនករណីណាស់ ហេីយក៏មានអស់តួនាទី បុណ្យស័ក្តិរហូតជាប់គុកជាហូរហែរដែរ ។ ប៉ុន្តែបុគ្គលខូចនៅតែខូច ។ ចាំមេីលករណីនេះ តេី ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងអត្តសញ្ញាណកម្ម មានវាសនាបែបណា ?”

ចំពោះករណីនេះ មហាជនកំពុងរងចាំចំណាត់ការរបស់ក្រសួងមហាផ្ទៃ និងសាម៉ីខ្លួនចេញបកស្រាយបែប ចំពោះការចោទប្រកាន់ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានស៊ីដាច់ប្រាក់ចំនួន ២លានដុល្លារ ហើយរត់ការចូលសញ្ជាតិអោយជនបរទេសមិនបានសម្រេច៕

ADVERTISEMENT
Next Post
កីឡាកជឺជីតស៊ូរកម្ពុជា សរ សុផានុត ឈ្នះថៃឡើងវគ្គបន្តងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥

កីឡាកជឺជីតស៊ូរកម្ពុជា សរ សុផានុត ឈ្នះថៃឡើងវគ្គបន្តងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥

កម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន

កម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!