Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទំនងជារងសម្ពាធពីថៃគ្នាឯងច្រើនមើលទៅ! អនុរដ្ឋមន្ត្រីការពារជាតិថៃ ចេញមុខកែសម្តីរបស់លោក អនុទីន វិញរឿងលុបកិច្ចព្រមសន្តិភាពចោល

by KBN MEDIA
November 15, 2025
in ព្រឹត្តិការណ៍អន្តរជាតិ
ទំនងជារងសម្ពាធពីថៃគ្នាឯងច្រើនមើលទៅ! អនុរដ្ឋមន្ត្រីការពារជាតិថៃ ចេញមុខកែសម្តីរបស់លោក អនុទីន វិញរឿងលុបកិច្ចព្រមសន្តិភាពចោល
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

អនុរដ្ឋមន្ត្រីការពារជាតិថៃ ចេញមកព្រមានអតីតយោធិន និងអ្នកវិភាគនរយោបាយថា នាយករដ្ឋមន្ត្រី អនុទីន គ្រាន់តែផ្អាកឬព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែមិនមែនលុបចោលទាំងស្រុងនោះទេ។ ការនិយាយទាំងអស់នោះ បារម្ភតែបង្កការលំបាកដល់កម្លាំងយោធាដែលកំពុងបំពេញតួនាទី។

ការព្រមាននេះបានលើកឡើងនៅទីស្តីការក្រសួងការពារជាតិថៃ ដោយនាយឧត្តមសេនីយ៍ឯក អឌុល្យ បុណ្យធម្មចៈរើន (พล.ท.อดุลย์ บุญธรรมเจริญ) អនុរដ្ឋមន្ត្រីការពារជាតិថៃ បានធ្វើសេចក្ដីថ្លែងការណ៍ផ្លូវការមួយស្ដីពីកិច្ចដឹកនាំប្រជុំជំរុញនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនថៃ-កម្ពុជា។

អនុរដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល អនុទីន បានបង្ហាញជំហរយ៉ាងច្បាស់លាស់ចំពោះស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដោយមិនបានដាក់សម្ពាធលើយោធានោះទេ ប៉ុន្តែបានគាំទ្រលើគោលជំហររបស់យោធាយ៉ាងខ្លាំង ចំណែកយោធាក៏មានតួនាទីក្នុងការអនុវត្តនយោបាយទៅជាសកម្មភាពជាក់ស្តែងដូចគ្នា។

ឧត្តមសេនីយ៍ឯករូបនេះបានបញ្ជាក់ធ្ងន់ៗថា «ខ្ញុំសូមផ្តាំទៅកាន់អតីតនាយទាហាន និងអ្នកវិភាគនយោបាយផ្សេងៗដែលបានចេញមកបញ្ចេញមតិលើស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ឱ្យមានការប្រុងប្រយ័ត្នក្នុងការផ្តល់ព័ត៌មានផ្នែកសន្តិសុខ ដើម្បីកុំឱ្យមានការដាក់សម្ពាធដល់ទាហានដែលកំពុងបំពេញការងារនៅតាមតំបន់ឲ្យកាន់តែលំបាក» ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ថ្មីៗនេះ៕

ADVERTISEMENT
Next Post
TV5 KUN KHMER ធ្វើឱ្យ ព្រុំ សំណាង ស្តារកេរ្តី៍ឈ្មោះឡើងវិញបាន ក្រោយយកជម្នះលើសុបិន្តអាក្រក់ (មានវិឌីអូប្រកួតពេញ)

TV5 KUN KHMER ធ្វើឱ្យ ព្រុំ សំណាង ស្តារកេរ្តី៍ឈ្មោះឡើងវិញបាន ក្រោយយកជម្នះលើសុបិន្តអាក្រក់ (មានវិឌីអូប្រកួតពេញ)

អត់ចោលគ្នាទេ ! សាន្ត ប៊ុនធឿន ជិះពីព្រៃចាន់ ទាំងយប់មកជូនដំណើរ ម៉ារ៉ា ប៊ុណ្ណា ជាលើកចុងក្រោយនិងទម្លាយរឿងមិននឹកស្មាន (មានវិឌីអូ)

អត់ចោលគ្នាទេ ! សាន្ត ប៊ុនធឿន ជិះពីព្រៃចាន់ ទាំងយប់មកជូនដំណើរ ម៉ារ៉ា ប៊ុណ្ណា ជាលើកចុងក្រោយនិងទម្លាយរឿងមិននឹកស្មាន (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!