អនុរដ្ឋមន្ត្រីការពារជាតិថៃ ចេញមកព្រមានអតីតយោធិន និងអ្នកវិភាគនរយោបាយថា នាយករដ្ឋមន្ត្រី អនុទីន គ្រាន់តែផ្អាកឬព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ប៉ុន្តែមិនមែនលុបចោលទាំងស្រុងនោះទេ។ ការនិយាយទាំងអស់នោះ បារម្ភតែបង្កការលំបាកដល់កម្លាំងយោធាដែលកំពុងបំពេញតួនាទី។

ការព្រមាននេះបានលើកឡើងនៅទីស្តីការក្រសួងការពារជាតិថៃ ដោយនាយឧត្តមសេនីយ៍ឯក អឌុល្យ បុណ្យធម្មចៈរើន (พล.ท.อดุลย์ บุญธรรมเจริญ) អនុរដ្ឋមន្ត្រីការពារជាតិថៃ បានធ្វើសេចក្ដីថ្លែងការណ៍ផ្លូវការមួយស្ដីពីកិច្ចដឹកនាំប្រជុំជំរុញនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនថៃ-កម្ពុជា។
អនុរដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល អនុទីន បានបង្ហាញជំហរយ៉ាងច្បាស់លាស់ចំពោះស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដោយមិនបានដាក់សម្ពាធលើយោធានោះទេ ប៉ុន្តែបានគាំទ្រលើគោលជំហររបស់យោធាយ៉ាងខ្លាំង ចំណែកយោធាក៏មានតួនាទីក្នុងការអនុវត្តនយោបាយទៅជាសកម្មភាពជាក់ស្តែងដូចគ្នា។
ឧត្តមសេនីយ៍ឯករូបនេះបានបញ្ជាក់ធ្ងន់ៗថា «ខ្ញុំសូមផ្តាំទៅកាន់អតីតនាយទាហាន និងអ្នកវិភាគនយោបាយផ្សេងៗដែលបានចេញមកបញ្ចេញមតិលើស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ឱ្យមានការប្រុងប្រយ័ត្នក្នុងការផ្តល់ព័ត៌មានផ្នែកសន្តិសុខ ដើម្បីកុំឱ្យមានការដាក់សម្ពាធដល់ទាហានដែលកំពុងបំពេញការងារនៅតាមតំបន់ឲ្យកាន់តែលំបាក» ។
នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ថ្មីៗនេះ៕





Discussion about this post