Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ស៊ីហ្គេមថៃ២០២៥មិនកក្រើក តែងាកកម្ពុជាវិញត្រឹមតែរៀបចំទិវារត់ប្រណាំងអង្គរវត្តលើកទី៣០ផ្ទុះការសរសើរពីមហាអំណាចធំៗ

by KBN MEDIA
December 7, 2025
in កីឡា, ព្រឹត្តិការណ៍ថ្មីថ្មីៗ
ស៊ីហ្គេមថៃ២០២៥មិនកក្រើក តែងាកកម្ពុជាវិញត្រឹមតែរៀបចំទិវារត់ប្រណាំងអង្គរវត្តលើកទី៣០ផ្ទុះការសរសើរពីមហាអំណាចធំៗ
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប បានប្រារព្ធឡើងហើយដោយមានពីកីឡាករ កីឡារិនិជាតិ-អន្តរជាតិចំនួនលើសគម្រោងទុកដោយមកដល់ពេលនេះ គឺមានជាង ១៦ ០០០នាក់ហើយមកពី ៨៦ប្រទេស ដែលចំនួននេះបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេល៣០ឆ្នាំដែលបានរៀបចំឡើងជាលើកដំបូង នៅឆ្នាំ១៩៩៦។

ឯឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីនេះបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងអង្គរវត្តលើកទី៣០ឆ្នាំ២០២៥បានសស្រូបទាញអ្នកចូលរួមសរុបចំនួន ១៦,០០០នាក់ កើនឡើង២៥ភាគរយធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ អត្ថពលិកជាតិចំនួន ១២,៦៣៨នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៦២នាក់ មកពី៨៦ប្រទេសដែលបានចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស, បារាំង, អូស្រ្តាលី, អាមេរិក និងជប៉ុន។

សូមក្រើនរំលឺកឱ្យដឹងថា ទោះបីជាកម្ពុជាយើងក្នុងរយៈពេលប្រមាណ៤ខែចុងក្រោយមកនេះ តាំងពីរងសង្គ្រាមព្រំដែនខ្មែរថៃ និង ជម្លោះការទូតជាមួយគ្នា មិនទាន់ចប់យ៉ាងណាក្តី ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅបន្តខំប្រឹងផ្សព្វផ្សាយ និង លើកតម្កើន តំបន់ទេសចរណ៍កម្ពុជា ដោយមិនរាថយឡើយ។

គ្រប់វិស័យរបស់កម្ពុជា បានធានាធ្វើយ៉ាងណាផ្តល់សុខសុវត្ថិភាពជូនភ្ញៀវអន្តរជាតិ មកលេងកម្ពុជា ហើយវាជាកត្តាចំបងមួយរបស់កម្ពុជា អាចរក្សាកំណើនភ្ញៀវអន្តរជាតិមកកម្ពុជា។

នេះឆ្នាំទោះកម្ពុជា ជួបរឿងកំសត់យ៉ាងណាក៏ មិនអស់បុណ្យនោះដែរ ដែលធ្វើឱ្យព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ នៅតែអាចទាញយកបេះដូងរបស់ភ្ញៀវទេសចរណ៍មកលេងកម្ពុជា។

ទន្ទឹមនឹងផងដែរថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ប្រាប់បន្ថែមដែរថា ការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដើម្បីសប្បុរសធម៌ ដោយទទួលបានកិច្ចសហការជាមួយអង្គការបេះដូងមាសរបស់ជប៉ុន និងអង្គការជាច្រើនទៀត។

ទិវារត់ប្រណាំងអន្តរជាតិនេះដែលទទួលបានការឧបត្ថម្ភធំ ពី ក្រុមហ៊ុន មេនញូឡាយហ្វ៍ តែងតែបានឧបត្ថម្ភថវិកាទៅដល់អង្គការដៃគូជារៀងរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លងទៅ ទិវានេះបានផ្តល់ថវិកាឧបត្ថម្ភជាង ១០ម៉ឺនដុល្លារអាមេរិកដល់អង្គការសប្បុធម៌នានា។

សម្រាប់ឆ្នាំ២០២៥លើកនេះ គ៏ជាប្រវត្តិសាស្ត្រីថ្មី ដែលកម្ពុជាទាំងមួល ក្នុងការសាទរ ដើម្បីលើកស្ទួយទាំង វិស័យទេសចរណ៍ និង កិច្ចការងារសង្គម ជួយពលរដ្ឋ ដោយត្រៀមនឹងជួយដល់អង្គការ, សមាគមពាក់ព័ន្ធលើភារកិច្ចជួយដល់ ជនរងគ្រោះដោយគ្រាប់មីន, កុមារក្រីក្រ, មន្ទីរពេទ្យគាំពារសុខាភិបាលកុមារ និង ជាពិសេសជួយតំបន់ដាច់ស្រយាល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង មានវិញ្ញាសាគោល ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដែលទិវានេះដ៏ទាក់ទាញ និងធំប្រចាំឆ្នាំរបស់កម្ពុជា ដែលកំពុងជំរុញដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ព្រឹត្តិការណ៍នេះបានជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មក្រៅប្រព័ន្ធជាច្រើន ក្នុងតំបន់ ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលរកស៊ីជា ប្រតិបត្តិករទេសរណ៍ក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។

សម្រាប់ព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជាទូរទាំងប្រទេស ក៏ថ្លែងអំណរគុណដល់អ្នកចូលរួមរត់ប្រណាំងប្រមាណជាង ១៦ ០០០នាក់ហើយមកពី៨៦ប្រទេស ដែលតែងតែជឿជាក់លើកម្ពុជា ជាប្រទេសសុខសាន្តនៃស្នាមញញឹម។ ជាពិសេសអគុណដល់ក្រុមហ៊ុនឯកជនឧបម្ភត្ថមានដូចជា Manulife, Cellcard, V-Active, HI-TECH, DECATHLON, KING KONG និង Potenciator ធ្វើអោយមានដំណើរកម្មវិធីចប់ទទួលបានជោគជ័យ៕

ADVERTISEMENT
Next Post
កំពុងជួយរកមូលនិធិជួយដល់កងទ័ពជួរមុខ ស្រាប់តែ Alex Sen ក្លាយជា BA ថ្មីមួយរូបសម្រាប់ម្ចាស់ប្រេនកូនខ្មែរម្នាក់, សូមអបអរសាទរ

កំពុងជួយរកមូលនិធិជួយដល់កងទ័ពជួរមុខ ស្រាប់តែ Alex Sen ក្លាយជា BA ថ្មីមួយរូបសម្រាប់ម្ចាស់ប្រេនកូនខ្មែរម្នាក់, សូមអបអរសាទរ

ឯកឧត្តម វ៉ាត់ ចំរើន៖ អំណោយពី IOC និង OCA ផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមកើតឡើងពីការរំលោភបំពាន

ឯកឧត្តម វ៉ាត់ ចំរើន៖ អំណោយពី IOC និង OCA ផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមកើតឡើងពីការរំលោភបំពាន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!