ព្រឹត្តិការណ៍ថ្មីថ្មីៗ

កម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយ ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន

គិតត្រឹមថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥ អត្តពលិកកម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយក្នុងនោះមានមេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន។ តាមសេចក្ដីរាយការណ៍ពីមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងរាយការណ៍ពីប្រទេសបារ៉ែនបានឱ្យដឹងថា មេដាយប្រាក់ទាំង២គ្រឿងដែលកម្ពុជាដណ្ដើមបាន គឺប្រភេទកីឡាប្រដាល់គុនខ្មែរ ។ កីឡាករ ឆុង វិសាល ដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយចាញ់កីឡាករអ៊ូសបេគីស្ថាននៅវគ្គផ្ដាច់ព្រ័ត្រនិងកីឡាការិនី អ៊ុំ ស្រីពេញដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥១គីឡូក្រាមក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាននៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការទទួលបានមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា ព្រោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ២លើកមុន កម្ពុជាពុំធ្លាប់ដណ្ដើមបានមេដាយម្ដងណាឡើយ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានមានប្រសាសន៍ឱ្យដឹងបន្តថាគិតមកត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធចំនួន២គ្រឿងឈរនៅលេខរៀងទី២៤ក្នុងចំណោម៤៥ប្រទេសចូលរួម ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់អត្តពលិកកម្ពុជាទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន...

Read more

កីឡាកជឺជីតស៊ូរកម្ពុជា សរ សុផានុត ឈ្នះថៃឡើងវគ្គបន្តងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ជាដំណឹងល្អនិងអបអរសម្រាប់កម្ពុជាមានសង្ឃឹមខ្លស់ក្នុងដណ្តើមមេដាយមាស ដោយកីឡាក ជឺជីតស៊ូរកម្ពុជា សរ សុផានុត បានប្រកួតឈ្នះកីឡាករថៃ Thongitkan Metha ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៥ នៅបារ៉ែន កំពុងឡើងទៅវគ្គបន្ត។

Read more

លោក វ៉ាត់ ចំរើន ផ្ញើរសារលើកទឹកចិត្តនិងដាស់តឿនដល់ស្ត្រីៗគួរពិនិត្យសុខភាពលើជំងឺមហារីកសុដន់ជាចំបង (មានវិឌីអូ)

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែររួមទាំងពលរដ្ឋបរទេសប្រមាណជិត៥ពាន់នាក់កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ នករត់ប្រណាំជិត៥នាក់នាំគ្នាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់ជំងឺមហារីកសុដន់, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងសារដាស់តឿនក្នុងពិធីនោះ ស្នើរដល់ស្រ្តីៗគ្រប់រូបគួរពិនិត្យសុខភាពជៀសវាងជួបហាភិភ័យ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC ក្រោយព្រឹត្តិការណ៍រត់ប្រណាំងលើចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រខាងលើ ដែលរៀបចំឡើង...

Read more
error: Content is protected !!