Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

by KBN Journalist
November 21, 2021
in សង្គម
បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរបស់ពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក គឺចាប់១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានដូចជា៖នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាមានមនុស្សចំនួនបួននាក់ បានស្លាប់ និងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រាលពីនាក់។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ៧ រួមមានៈ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តពោធិសាត់ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តតាកែវ។

នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាមានមនុស្សចំនួនប្រាំមួយនាក់ បានស្លាប់ និងរបួសចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់ប្រាំពីរនាក់ និងរបួសស្រាលមួយនាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ៦ រួមមានៈ រាជធានីភ្នំពេញ ខេត្តក្រចេះ កណ្តាល កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។

ដោយឡែកនាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា មានមនុស្សចំនួន ១២នាក់ បានស្លាប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៦នាក់ និងរបួសស្រាលចំនួនប្រាំបីនាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ១១ រួមមានៈ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ស្ពឺ ពោធិសាត់ ស្វាយរៀង និងខេត្តត្បូងឃ្មុំ៕

ADVERTISEMENT
Next Post
សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

ទីបំផុត! តុលាការសម្រេចដាក់គុកតារា Tik Tok សុខសុខា ហើយក្រោយមិនចេះរៀងចាល

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!