Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

by KBN MEDIA
November 21, 2021
in សង្គម
សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញៈនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានង្ហាញនូវការអបអរនិងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធខេត្តស្ទឹងត្រែងដែលបានស្វែងរកនិងតាមចាប់ខ្លួនយកមកវិញទាំងអស់ចំនួនប្រាំពីរនាក់ដែលលួចទម្លុះពន្ធនាគារហើយរត់គេចខ្លួន។

លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចក្រឡាហោម ស ខេងបានសរសេរថា”ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពី លទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួនប្រាំពីរនាក់មកវិញហើយដែលទណ្ឌិតទាំងនោះបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ នេះ ។

សម្តេចបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។

ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជាចុងក្រោយថា”ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃ ប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕

ADVERTISEMENT
Next Post

ទីបំផុត! តុលាការសម្រេចដាក់គុកតារា Tik Tok សុខសុខា ហើយក្រោយមិនចេះរៀងចាល

ផ្សាយឡើងកក្រើករឿងចាប់អ្នកជល់មាន់បួននាក់បែរជាបញ្ជូនបីនាក់ទៅតុលាការ, តែមហាជនកំពុងរង់ចាំមើលបន្តទៀតលើសំណុំរឿងធំក្លិនស្អុយមិនស្រួលមួយនេះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!