Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

by KBN Journalist
November 22, 2021
in សង្គម
965
SHARES
16.1k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(កំពង់ចាម)៖ ឃាតករំលោភសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់។

ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីកំណត់អត្តសញ្ញណជនល្មើសរួចមក លោកបានបញ្ជាកម្លាំងជំនាញព្រហុ្មទណ្ឌខេត្ត, នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះ កំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត។

សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង០២៖១៥នាទីរសៀល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃ២០ម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។

សូមរំលឹកថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។

ករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហោះសារចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក្រោយមរណភាពរបស់នារីរងគ្រោះ និងថ្កោលទោសចំពោះទង្វើយ៉ាងព្រៃផ្សៃរបស់ជនដៃដល់ ដែលទើបតែមានអាយុ១៦ឆ្នាំ៕

ADVERTISEMENT
Next Post

ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

បង់ក្លាដែសព្រួយបារម្ភអំពីការបន្តជម្លោះនៅឈូងសមុទ្រ Bengal បន្ទាប់ពីសន្តិភាពជាច្រើនឆ្នាំ

បង់ក្លាដែសព្រួយបារម្ភអំពីការបន្តជម្លោះនៅឈូងសមុទ្រ Bengal បន្ទាប់ពីសន្តិភាពជាច្រើនឆ្នាំ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!