Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

by KBN Journalist
April 21, 2022
in សង្គម
បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់
941
SHARES
15.7k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(កណ្តាល)៖ មានការភ្ញាក់ផ្អើលខ្លាំងនៅមុននេះបន្តិច ខណៈប្រភពព័ត៌មានបឋម បានឲ្យដឹងថា មុននេះ គឺមានករណីសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ហើយត្រូវបានមុខសញ្ញាគ្រឿងញៀននោះ បាញ់ទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ទួលព្រិចម្នាក់ និងមន្ត្រីផ្នែកបង្ក្រាបគ្រឿងញៀន ស្រុកអង្គស្នូល ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលរបស់លោកចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ។ ដោយឡែកខ្មាន់កាំភ្លើង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានដែរ។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖
*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ។ ទោះបីជាយ៉ាងណាបក្សជនសង្ស័យនិងខ្មាង់កាំំភ្លើង មិនត្រូវបានសមត្ថកិច្ចធ្វើការទម្លាយនូវអត្តសញ្ញាណនៅឡើយ ហើយករណីបង្ក្រាបគ្រឿងញៀនពិតជារឿងគួរសង្វេកដែលបានបាត់មន្ត្រីប៉ូលីសពីរ ធ្វើប្រទេសជាតិនិងក្រុមគ្រួសារបាត់បង់មនុស្សល្អជាទីស្រលាញ់ ហើយជាពិសេសនោះ ប្រពន្ធនិងកូនៗត្រូវកំព្រា ដោយសារតែជនល្មើស។

ជាមួយគ្នានោះ មហាជនក៏សរសើរដល់សមត្ថកិច្ចខេត្តកណ្តាលមានសមត្ថភាព ក្នុងបង្ក្រាបជនល្មើសបានភ្លាមៗ និងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតលោក ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល និងលោក រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!