Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃើញទឹកចិត្តប្អូនប្រុស វឿន តុលា ល្អបែបនេះ! លោក ឌី វ៉ាន់ខូវ មិននៅស្ងៀមឡើយសម្រេចចិត្តទៅជួបភ្លាមៗ

by KBN Journalist
May 26, 2022
in សង្គម
ឃើញទឹកចិត្តប្អូនប្រុស វឿន តុលា ល្អបែបនេះ! លោក ឌី វ៉ាន់ខូវ មិននៅស្ងៀមឡើយសម្រេចចិត្តទៅជួបភ្លាមៗ
931
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ប្អូនប្រុស វឿន តុលា ដែលជិះកង់កញ្ច្រាស់ហែរបក្សត្រូវគេមើលងាយថាក្រ ល្បីនៅបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃនេះ ពេលនេះត្រូវបានជួបមនុស្សចិត្តបុណ្យមកជួយហើយ លើកទឹកចិត្តប្អូនប្រុសម្នាក់នេះ បន្តឆន្ទៈរបស់ខ្លួនទៅមុខទៀត កុំចុះចាញ់។

លោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart បានសម្រេចចិត្តធ្វើរឿងល្អមួយដោយកិច្ចការរូមចំណែកគាំទ្រគណបក្សប្រជាជននិងលើកទឹកចិត្តយុវជនកម្ពុជា ក្នុងឆន្ទៈបំរើជាតិនិងគោរពតាមមាគារក្រោមម្លប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

លោក ឌី វ៉ាន់ខូវ បានចុះទៅជួបផ្ទាល់នឹងអូនប្រុសដែលតស៊ូជិះកង់កញ្ចាស់ហែរបក្ស ហើយក៏ឆ្លៀតនាំយកជំនួយជាថវិកាបន្តិចបន្តួច ៥០០ដុល្លារ ជូនដល់ប្អូនប្រុស វឿន តុលា ក្នុងន័យចែករំលែក ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានក៏បង្ហោះសរសេរសារមួយអត្ថន័យផងដែរថា “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែ ទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹម។ បង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូន ត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។

សូមរំលឹកថាប្អូនប្រុស វឿន តុលា បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលតូចមួយ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ហើយបច្ចុប្បន្នយុវជនរូបនេះមានបងប្អូន១០នាក់ ដែលសព្វថ្ងៃកំព្រាឪពុក ហើយម្តាយចាស់ជរាសុីឈ្នួលលាងចានអោយគេដើម្បីចិញ្ចឹមកូនៗ។

ប្អូនប្រុស វឿន តុលារ នៅតែនិយាយដដែលៗថា “គាត់គាំទ្រគណបក្សប្រជាជនតាំងពីតូចមក ហើយស្រលាញ់គាំទ្រសម្តេចតេជោខ្លាំងណាស់ អ្វីៗបែបជានិស្ស័យហើយមើលទៅ”។

ចុងក្រោយនេះប្អូនប្រុសសូមអរគុណលោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart ដែលមានសន្តានចិត្តសប្បុរសធម៌ ជួយចែករំលែកទុក្ខលំបាករបស់ប្អូន ហើយក៏សូមជូនពរលោកគ្រូ ព្រមទាំងក្រុមគ្រួសារ និង ក្រុមការងារសហការី ទាំងអស់ សូមសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តកិច្ចការងារចូលរួមរក្សាការពារសន្តិភាពជាបន្តទៀត ៕

អត្ថបទដោយ Renno រូបភាព Facebook

ADVERTISEMENT
Next Post

ឃាតកម្មសម្លាប់ស្ត្រីម្នាក់ដោយកាប់ក្បាលដាច់ចេញពីខ្លួនក្នុងថ្លុកឈាមឡើងគួរខ្លាច ពេលនេះដឹងមូលហេតុពិតនិងព្រមទាំងចាប់បានជនល្មើស

បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា

បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!