Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

by KBN Journalist
June 10, 2022
in សេដ្ឋកិច្ច & អាជីវកម្ម
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ សាងសង់បាន ១៥% ហើយ តែការលក់សម្រេចបានរហូតដល់ ៣៥% ឯណោះ ។ តាមរយៈការលក់នេះ លោកបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ សម្រាប់ការលក់គម្រោងលំនៅឋានរបស់បុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើកត្ដាចម្បង រួមមានកត្ដាគុណភាព សោភ័ណ្ឌភាព ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ប្រធានផ្នែកលក់ដដែលបន្ដថា «បន្ទាប់ពីស្ងប់ស្ងាត់កូវីដ-១៩ ធូរស្រាល ពិសេសក្រោយរាជរដ្ឋាភិបាល បានបើកដំណើរការប្រទេសឡើងវិញ យើងសង្កេតឃើញការលក់មានសន្ទុះកើនឡើងខ្លាំង ជាក់ស្ដែងនៅគម្រោង Takhmao Central Park ព្រោះអតិថិជនទិញគម្រោងនេះ មិនត្រឹមតែអាចរស់នៅបាននោះទេ ថែមទាំងអាចប្រកបអាជីវកម្មបានលើទីតាំងដ៏មានសក្ដានុពលទៀតផង ព្រោះជាគម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅផ្ទាល់តែម្ដង» ។

លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងខាងលើ បានបន្ថែមថា ពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានរបស់បុរីភ្នំពេញថ្មី មិនត្រឹមយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់នោះទេ ពោលបុរីតែងគិតគូរ និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបម្រើឲ្យប្រយោជន៍សាធារណៈ ជាក់ស្ដែងគម្រោង Takhmao Central Park ក្រុមហ៊ុនបានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ និងសាងសង់ផ្លូវ ។

លោកបន្ដថា «សម្រាប់ការអភិវឌ្ឍ ទាំងក្នុង និងក្រៅគម្រោងនេះ មួយផ្នែកតូច សម្រាប់បម្រើឲ្យអតិថិជនរស់នៅក្នុងបុរី តែមួយផ្នែកធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ។ ចំពោះការអភិវឌ្ឍផ្លូវថ្មី នៅលើកំណាត់ផ្លូវលេខ២១០ និងផ្លូវលេខ២១ រួមទាំងការសាងសង់ផ្លូវមេ ២ខ្សែកាត់គម្រោង ដើម្បីតភ្ជាប់រវាងផ្លូវទាំងពីរ ក៏បានសាងសង់ស្ទើររួចរាល់ ១០០% និងគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ» ។

សូមបញ្ជាក់ថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី ស្ថិតនៅលើដងផ្លូវធំទូលាយ កណ្ដាលក្រុងតាខ្មៅ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ជាតំបន់ទីប្រជុំជន ដែលមានអាជីវកម្មកុះករដូចជា សាលាបឋមសិក្សាតាខ្មៅ ផ្សារ ធនាគារ ហាងកាហ្វេ និង អាគាពាណិជ្ជកម្មជាច្រើនទៀត ដែលអាចប្រកបអាជីវកម្មបាន ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕

អត្ថបទដោយ Renno រូបភាពសហការី

ADVERTISEMENT
Next Post

ប្តីស្រលាញ់ប្រពន្ធខ្លាំងពេកគឺស្មោះមិនព្រមចង់បែកគ្នាបែរជាបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់ ក្រោយរកឃើញការពិតរបស់ប្រពន្ធពីក្រោយខ្នងថា.......

បែកធ្លាយពេញបណ្តាញសង្គម! បវរកញ្ញា Miss Universe Cambodia 2022 មានប្តីហើយមកប្រឡងទៀត! ផ្អើលពេញរោងកម្មវិធី (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!