Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិតជាអស្ចារ្យមែនម្នាក់ឆ្លាតម្នាក់ពូកែ! ស្រ្តីសមត្ថភាពនិងឆន្ទៈខ្ពស់ពីររូបដឹកដៃគ្នា ត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជា

by KBN Journalist
June 21, 2022
in សេដ្ឋកិច្ច & អាជីវកម្ម
928
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ នៅពេលឃើញស្រ្តីឆ្នើមពីររូបនេះ ត្រូវបានប្រកាសឱ្យដឹង ការសហការដៃគូនឹងគ្នា ក្នុងដំណើរឆ្ពោះទៅជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសនឹងផ្តល់ទំនុបចិត្តនិងភាពជឿជាក់ទៅកាន់ស្រ្តីៗរាប់សិនលាននាក់នៅកម្ពុជានោះ គឺមានការសាទរនិងអបអរជាខ្លាំងពីអ្នកគាំទ្រនិងមហាជន ដែលស្រ្តីខ្មែរយើងពោពេញដោយសមត្ថភាពនិងឆន្ទៈខ្ពស់ពីររូបនេះបានដឹកដៃគ្នាត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជាទទួលបានសម្រស់ស្រស់ស្អាតប្រកបសុខសុវត្ថិភាពរីកចម្រើនល្អទៅមុខសូម្បីតែជីវភាពគ្រួសារល្អប្រសើរផងដែរ។

ក្នុងពិធីធំដ៏កក្រើកមួយដែលធ្វើឡើងរវាងក្រុមហ៊ុនចំនួនពីរ ដែលបានដៃគូរជាគ្នា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីបានឱ្យដឹងថា ផលិតផលល្បីឈ្មោះ S&Y ប្រេនដែលកំពុងដំណើរការទីផ្សាររាល់ថ្ងៃនេះ គឺត្រូវបានប្រកាសនិងណែរនាំឱ្យដឹងថា ស្ថិតក្រោមការដឹកនាំដោយលោកស្រី ទេព ម៉ាយ៉ារ៉ែត ហើយអ្វីដែលរឹតតែសំខាន់នោះគឺ ប្រេនគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្រស់មួយនេះ បានធ្វើការប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុន Powerlive International ដែលលោកស្រី ឈួនសុវណ្ណារី ជាអគ្គនាយិកា។

លោកស្រី ទេព ម៉ាយ៉ារ៉ែត អគ្គនាយិកាក្រុមហ៊ុន S&Y Brand ក៏យកពេលដ៏ល្អមួយនោះ ធ្វើការប្រកាសរឿងពីរល្អជាមួយគ្នាគឺ ទី១. អបអរពិធីសម្ពោធជាផ្លូវការ S&Y Brand និងទី២. ពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន S&Y Brand និង ក្រុមហ៊ុន Powerlive International ក្នុងគោលដៅពង្រីកវិសាលភាពរបស់ខ្លួនដើម្បីផលប្រយោជន៍សុខភាពសម្រស់ស្រ្តីនៅកម្ពុជា ទទួលបានភាពថិតថេរនិងសុវិត្ថភាព ហើយជាដំណើរក្នុងឆន្ទៈ ឆ្ពោះទៅមុខជាមួយរាជរដ្ឋាភិបាលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុក។

ថ្លែងក្នុងពិធីសន្នីសីទសារព័ត៌មាន ស្តីពីការអបអរពិធីសម្ពោធជាផ្លូវការ S&Y Branch ព្រមទាំង ពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន S&Y Brand និង ក្រុមហ៊ុន Powerlive International លោកស្រី ទេព ម៉ាយ៉ារ៉ែត បានថ្លែងឱ្យដឹងថា មូលហេតុដែល ការ S&Y Branch សម្រេចយកថ្ងៃនេះធ្វើពិធីផ្លូវការព្រោះតែ កន្លងមកចំពេលវិបត្តិកូវិដ១៩ធ្ងន់ធ្ងរ ក្រុមហ៊ុនដែលមិនបានប្រារព្ធពិធីអ្វីសោះ ហើយពេលនេះឆ្នាំនេះជាឱកាសល្អក្នុងពង្រីកទីផ្សារនិងវិសាលភាពរបស់ខ្លួនបន្តទៀត ទើបយកពេលនេះប្រកាសជាផ្លូវការ ហើយក៏ប្រកាសចាប់ដៃគូរជាមួយ Powerlive International ។

ជាស្រ្តីឆ្នើមម្នាក់ មិនត្រឹមស្អាតដូចទេពធីតាឡើយ លោកស្រី ទេព ម៉ាយ៉ារ៉ែត បានក៏បានគូសបញ្ជាក់ទៀតថា មូលហេតុដែល S&Y Branch ចាប់ដៃគូជាមួយ Powerlive International ដោយសារមានចំណុច៣ធំគឺ ទី១. មានបេះដូងដូចគ្នា ហ៊ានដូចគ្នា ទី២.គោលដៅតែមួយ និងទី៣ មានផែនការណ៍ជំនាញច្បាស់លាស់ក្នុងការដឹកនាំ។

ជាមួយគ្នានោះ លោកស្រី ឈួនសុវណ្ណារី អគ្គនាយិកាក្រុមហ៊ុន Powerlive International ក៏បញ្ជាក់ផងដែរថា Powerlive International ឯកភាពនិងពេញចិត្តមួយរយភាគរយធ្វើការងារមួយគ្នានឹង S&Y Brand ដោយសារសំលឹងឃើញថា លោកស្រី ទេព ម៉ាយ៉ារ៉ែត អគ្គនាយិកាក្រុមហ៊ុន មិនមែនតែជាស្រ្តីខ្មែរមានរូបសម្រស់ស្អាតតែមួយមុខគត់នោះគឺលោកស្រីមានសមត្ថភាព ចំណោះដឹង និងភាពជាដឹកនាំ ប្រកបគុណធម៌ សុជីវធម៌ ដែលជាគំរូតំណាងស្រ្តីខ្មែរ។ លោកស្រីផ្ទាល់នឹងចាប់ដៃរួមដំណើរលើផ្លូវជួយដល់សេដ្ឋកិច្ចជាតិនិងជាពិសេសជម្រុញស្រ្តីៗនៅកម្ពុជាមិនត្រឹមតែទទួលបានសម្រស់ស្អាតតែមួយមុខនោះទេគឺ ប្រកបដោយសុខសុវត្ថិភាព និង សេដ្ឋកិច្ចគ្រួសារល្អប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរពិធីសម្ពោធជាផ្លូវការ S&Y Brand ព្រមទាំង ពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន S&Y Branch និង ក្រុមហ៊ុន Powerlive International មានការចូលរួមពីភ្ញៀវកត្តិយសជាច្រើននាក់ ពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល បណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជាបានបង្ហាញវត្តមាន ព្រមទាំងបណ្តាអ្នកសិល្បៈនិងតារាល្បីៗជាច្រើនរូបផងដែរ ជាសាក្សីសម្រាប់អង្គពិធីក៏ដូចជាអបអរការប្រកាសដំណឹងល្អពី លោកស្រី ទេព ម៉ាយ៉ារ៉ែត និងលោកស្រី ឈួនសុវណ្ណារី៕

អត្ថបទដោយ Renno រូបភាព សហការី

ADVERTISEMENT
Next Post

បាត់មុខទៅណាពេលនេះ? ហើយកំពុងធ្វើអ្វី? ជ័យលាភីកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧ ទេព ម៉ាយ៉ារ៉ែត

សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!